ស្លាប់៥នាក់ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ដ៏រន្ធត់ នៅស្រុកសំឡូត

បាត់ដំបងៈ ករណីស្លាប់ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រវាង រថយន្ត និងម៉ូតូ បានកើនឡើង ដល់ចំនួន៥នាក់ហើយ ក្រោយពីបាន បញ្ជូន ជនរងគ្រោះទាំងអស់ ទៅដល់មន្ទីរពេទ្យ គិតត្រឹមព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ។ បើយោងតាមរបាយការណ៍ របស់លោក អធិការរង កំ…

ឡានក្រុមហ៊ុន ថោងស៊ីង បុកមនុស្សស្លាប់និងរបួស៧នាក់

បាត់ដំបងៈ មានឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលមកពីរថយន្ដក្រុមហ៊ុន «ថោង ស៊ីង» បើកបរខ្វះការប្រុងប្រយ័ត្នក្នុងល្បឿងលឿន រអិលទឹកភ្លៀងជ្រុលបុករថយន្តកែច្នៃ ដឹកពុទ្ធបរិស័ទចំណុះជើងវត្តកូនខ្លុង ប៉ើងធ្លាក់ទៅក្នុងទឹកស្រែ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់និងរបួស៧នាក់ ​កាលពីវេលាម៉ោង១និង២០នាទី រសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែខេត្តបាត់ដំបង។ អ្នកឃើញហេតុការណ៍…

រថយន្តVIP វីរៈប៊ុនថាំ បុកឡានដឹកខ្សាច់ពីក្រោយ រងរបួសមនុស្សពេញផ្លូវ

បាត់ដំបងៈ យ៉ាងហោចណាស់ក៏មានអ្នកដំណើរដែលរងរបួសធ្ងន់ចំនួន៨នាក់ដែរក្នុងចំណោមជនរងគ្រោះចំនួន១០នាក់ ខណៈដែលពួកគេកំពុងធ្វើដំណើរតាមរថយន្តVIP របស់ក្រុមហ៊ុន វីរៈប៊ុនថាំ ក្នុងទិសដៅពីភ្នំពេញឆ្ពោះទៅខេត្តបាត់ដំបង ហើយក៏ទំនងជាអ្នកបើកបរងងុយផងដែរ បានជាគេជាន់ក្នុងល្បឿនយ៉ាងលឿន ហើយទៅបុកនឹង​រថយន្តដឹកខ្សាច់ចំពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យខ្ទេចអស់ផ្នែកក្បាលរថយន្ត។ លោកវរសេនីយ៍ទោ គិត ហ៊ាង អធិការនគរបាលស្រុកមោងឫស្សី បានបញ្ជាក់ថា ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៥និង៣០នាទីព្រឹក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិថ្នលបត់…

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធចម្រោះទឹកស្អាតនៅបាត់ដំបង

បាត់ដំបងៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធចម្រោះទឹកស្អាតជូនប្រជាពលរដ្ឋនៅខេត្តបាត់ដំបង។ សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី២០កក្កដាម្សិលមិញ សម្តេចតេជោ ហ៊ុន​ សែន បានធ្វើដំណើរតាមរថយន្ត ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តបាត់ដំបង ដើម្បីសម្ពោធដាក់ ឲ្យប្រើប្រាស់ប្រព័ន្ធចម្រោះទឹកស្អាត​ ជូនប្រជាពលរដ្ឋខេត្តបាត់ដំបងនៅថ្ងៃទី២១…

ចង់ឆីនាងក្រមុំមិនបានសម្រេច បែរជាជាប់ខ្នោះបានសម្រេច

បាត់ដំបងៈ ជនសង្ស័យម្នាក់ ដែលជាជនល្មោភកាម ត្រូវបានកំលាំងនៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ធ្វើការឃាត់ខ្លួន ខណៈដែលជននេះបានរត់គេចខ្លួនអស់រយៈពេលពេញមួយថ្ងៃ ក្រោយពេលដែលគេបានធ្វើសកម្មភាព លបឡើងចាប់រំលោភក្មេងស្រីរងគ្រោះដែលទើបតែមាអាយុ១៣ឆ្នាំរួចមក តែមិនបានសម្រេច។ លោកវរសេនីយ៍ទោ គិត ហ៊ាង អធិការនគរបាលស្រុកមោងឫស្សី បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង១៖១៨នាទី រំលងអធ្រាត្រនៅចំណុចភូមិគួយជីកដី ឃុំរបស់មង្គល…

សមត្ថកិច្ចតាមប្រមាញ់ចោរលួចរថយន្តផ្អើលទាំងយប់

តាកែវៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីម្ចាស់មិនឃើញរថយន្ត ដែលខ្លួនចតនៅមុខផ្ទះបាត់ពីកន្លែង ហើយបានរាយការណ៍មកសមត្ថកិច្ចភ្លាមៗ សមត្ថកិច្ចស្រុកបាទី តាមប្រមាញ់ចោរលួចរថយន្តទាំងយប់។ ម្ចាស់រថយន្តឈ្មោះ ស៊ិន ឃុន ភេទប្រុសអាយុ៣០ឆ្នាំ បាននិយាយថា ករណីបាត់រថយន្តនេះកើតឡើងវេលាម៉ោង២និង២០នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះគាត់ភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។…

ក្មេងប្រុសអាយុ១ឆ្នាំដើរធ្លាក់ទឹកស្រះលង់ស្លាប់

បាត់ដំបងៈ ក្មេងប្រុសអាយុ១ឆ្នាំម្នាក់ បានដើរធ្លាក់ទឹកស្រះស្លាប់ កាលពីវេលាម៉ោង១រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចក្រុមទី៣ ភូមិទួលតាថុន ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា ក្មេងប្រុសរងគ្រោះឈ្មោះ មាន វិច្ឆិកា អាយុ១ឆ្នាំ រស់នៅជាមួយជីដូននិងតាក្នុង ភូមិ ឃុំខាងលើ។ ជីដូនក្មេងជនរងគ្រោះបានប្រាប់ថា…

បំពុលសុនខ ចូលលួចទ្រព្យសម្បត្តិ ដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ច

បាត់ដំបងៈ ក្រុមជនមិនស្គាល់មុខ បំពុលសត្វសុនខមួយក្បាល ឲ្យងាប់ស្តូកស្តឹង ចូលលួចយកទ្រព្យសម្បត្តិអ្នកភូមិដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ច កាលពីវេលាម៉ោងប្រមាណ ១និង៤០នាទី រំលងអាធ្រាត្រ ឈានចូលយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំនុចភូមិកោះថ្កូវ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ម្ចាស់ផ្ទះជនរងគ្រោះ ឈ្មោះ និត ម៉ាប់…

ប្លន់ទៀតហើយ ប្លន់ ញយដង ជាងគេ នៅខេត្តបាត់ដំបង

បាត់ដំបងៈ នៅមុននេះបន្តិច មានករណីប្លន់បានកើតឡើងទាំងយប់ បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាវេលាម៉ោង៧:២០នាទី ថ្ងៃទី០៧ឧសភា២០១៦ ត្រង់ចំនុចភូមិកា ឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ មន្រ្តីសមត្ថកិច្ចបានឲ្យដឹងថា មានជនសង្ស័យចំនួន០៥នាក់ប្រដាប់ដោយកាំភ្លើងវែង ០១ដើម កាំភ្លើងខ្លី០១ដើម និងដែកស្បែង០១ ពាក់ម៉ាស់០៤នាក់ កំពស់ប្រហែល១.៦៥ម៉ែត្រ អាយុប្រហែល៣០ឆ្នាំជាង បានធ្វើសកម្មភាពប្លន់…

ខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះអស់១១ខ្នង នៅក្នុងស្រុកមោងឫស្សី

បាត់ដំបងៈ គ្រោះធម្មជាតិនៅតែបន្តធ្វើការយាយីឥតឈប់ឈរ ទៅលើលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធនានា មិនចេះចប់មិនចេះហើយ ស្របពេលដែលអាកាសធាតុបាន បញ្ចេញកំដៅយ៉ាងក្តៅហួតហែង ថែមទាំងគ្មានភ្លៀងបន្តិចណាទាល់តែសោះ។ ជាក់ស្តែងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នៅ ត្រង់ចំនុចភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីគ្រោះធម្មជាតិមួយបានកើតឡើង ដែលបង្កឡើងដោយខ្យល់កន្ត្រាក់ ខណៈដែលមេឃកំពុងមានភ្លៀងរលឹមស្រិចៗសោះ ដែលធ្វើឲ្យមានខ្យល់បោកបក់មកលើលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលនៅក្នុងតំបន់នេះទទួលរងនូវការខូចខាតសរុបចំនួន១១ខ្នង…