សហរដ្ឋអាមេរិក គួរតែទទួលស្គាល់តៃវ៉ាន់ជា ប្រទេសឯករាជ្យជាផ្លូវការ, នេះបើតាមអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ប៉ុមប៉េអូ

(តៃប៉ិ)៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បាននិយាយថាសហរដ្ឋអាមេរិកគួរតែទទួលស្គាល់តៃវ៉ាន់ជាផ្លូវការ ក្នុងនាម ជាប្រទេសឯករាជ្យមួយ។ ឱកាសថ្លែងសុន្ទរកថាមួយ កំឡុងបំពេញដំណើរទស្សនកិច្ចនៅតៃវ៉ាន់នៅថ្ងៃសុក្រនេះ លោក ប៉ុមប៉េអូ បានបញ្ជាក់ថា «រដ្ឋាភិបាលសហរដ្ឋអាមេរិក គួរតែផ្ដល់សិទ្ធិ និងភាពពិតជាក់ស្ដែង នោះគឺទទួលស្គាល់សាធារណរដ្ឋចិន ឬតៃវ៉ាន់ ជាប្រទេសសេរី និងឯករាជ្យជាផ្លូវការ»។…

សហរដ្ឋអាមេរិក បង្កើតខ្សែទូរស័ព្ទបន្ទាន់ថ្មីមួយ ជាមួយរុស្ស៊ី ខណៈសង្រ្គាមអ៊ុយក្រែនកាន់តែឡើងកម្ដៅ

(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក បានបង្កើតខ្សែទូរស័ព្ទបន្ទាន់ថ្មីមួយ ជាមួយក្រសួងការពារជាតិរុស្ស៊ីដើម្បីបញ្ចៀស ការយល់ច្រឡំ ឬជម្លោះយោធាដោយផ្ទាល់ដោយចៃដន្យណាមួយរវាងមហាអំណាចទាំង២ នៅក្នុងតំបន់អឺរ៉ុប ខណៈកងទ័ពរុស្ស៊ីនៅតែបន្តវាយសម្រុក ចូលទឹកដីអ៊ុយក្រែន។ មន្ត្រីជាន់ខ្ពស់អាមេរិក ដែលបានប្រាប់ទូរទស្សន៍ NBC ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជុំវិញការបង្កើតខ្សែទូរស័ព្ទបន្ទាន់ ខាងលើ។ មន្ត្រីរូបនេះបានបញ្ជាក់ថា «ក្រសួងការពារជាតិអាមេរិក ទើបតែបានបង្កើតខ្សែទូរស័ព្ទបន្ទាន់មួយជាមួយក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃទី១ ខែមីនាកន្លងទៅនេះ…

មហាសន្និបាតអង្គការសហប្រជាជាតិ ទាមទារឱ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែនជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ

(យូអិន)៖ ប្រទេសភាគច្រើននៃពិភពលោក បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលទាមទារឱ្យរុស្ស៊ី ដកកងកម្លាំង យោធារបស់ខ្លួនទាំងស្រុងចេញពីអ៊ុយក្រែនជាបន្ទាន់ និងដោយគ្មានលក្ខណ្ឌ។ ដំណោះស្រាយនេះត្រូវបានអនុម័ត នៅឯសម័យប្រជុំបន្ទាន់ដ៏កម្រនៃមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅក្នុង ទីក្រុងញូយ៉ក) ដោយទទួលបានសំឡេងគាំទ្រពីរដ្ឋចំនួន១៤១ ក្នុងចំណោមរដ្ឋជាសមាជិកទាំង១៩៣ របស់អង្គការសហប្រជាជាតិ។ ប្រទេសចិន, ឥណ្ឌា និងអាហ្រ្វិកខាងត្បូងស្ថិតក្នុងចំណោមប្រទេសចំនួន៣៥ ដែលបានអនុប្បវាទ ខណៈប្រទេសចំនួន៥…

ម៉ូស្គូថាកងទ័ពរុស្ស៊ី ៤៩៨នាក់ ត្រូវបានសម្លាប់នៅអ៊ុយក្រែន ចាប់តាំងពីបើកការវាយលុក

(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថាកងទ័ពរុស្ស៊ី ៤៩៨នាក់ បានស្លាប់នៅក្នុងសង្រ្គាមនៅអ៊ុយក្រែន និង១,៥៩៧នាក់ផ្សេងទៀត បានរងរបួស ដែលនេះគឺជាការចេញរបាយការណ៍លើកដំបូងបំផុតពីចំនួនកងទ័ពស្លាប់ និងរងរបួសរបស់ទីក្រុងម៉ូស្គូ ចាប់តាំងពីលោក ពូទីន បើកប្រតិបត្តិការយោធាកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov កងទ័ពអ៊ុយក្រែនច្រើនជាង ២,៨៧០នាក់ ត្រូវបានសម្លាប់…

ទីបំផុត! Paing Takhon ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ ក្រោយជាប់ឃុំអស់ពេលជិត១ឆ្នាំ

តារាសម្តែងនិងម៉ូដែលលោក Paing Takhon ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ ក្រោយរដ្ឋាភិបាលប្រទេសភូមាប្រកាសដោះលែង ដែលដំណឹងនេះធ្វើឲ្យអ្នកគាំទ្ររបស់លោកសម្តែងនូវការត្រេកអរនិងសប្បាយរីករាយយ៉ាងខ្លាំង។ នៅថ្ងៃទី ២ ខែ មីនា ឆ្នាំ២០២២នេះ តារាសម្តែងនិងម៉ូដែលលោក Paing Takhon ត្រូវបានសារព័ត៌មានជាច្រើនបានចេញផ្សាយថា លោក Paing Takhon ត្រូវបានរដ្ឋាភិបាលប្រទេសភូមាដោះលែងឲ្យមានសេរីភាពដើម្បីបានត្រឡប់ទៅផ្ទះវិញហើយ។ បញ្ជាក់ផងដែរថាកាលពីអំឡុងខែមេសា…

ជនសង្ស័យម្នាក់ធ្វើសកម្មភាព លួចទូរស័ព្ទមិនបានសម្រេច និងទាញកាំបិតកាប់ម្ចាស់បណ្តាលឲ្យរងរបួសធ្ងន់

បាត់ដំបងៈ​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០៥និង៣០នាទី​ អនុវត្តយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង ​និង​យោបល់លោកវរសេនីយ៍ឯក​…

កងទ័ពអាកាសរុស្ស៊ីអះអាងថា កំពុងត្រួតត្រាដែនអាកាសទាំងអស់របស់អ៊ុយក្រែន

(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃចន្ទនេះបានអះអាងថាកងទ័ពអាកាសរបស់ខ្លួន បានត្រួតត្រាដែនអាកាសទាំងស្រុង នៅក្នុងទឹកដីអ៊ុយក្រែន ខណៈប្រតិបត្តិការយោធារបស់លោក ពូទីន ឈានចូលថ្ងៃទី៥ ហើយ។ បើតាមក្រសួងការពារជាតិរុស្ស៊ី, កងទ័ពអាកាសរុស្ស៊ីបានបង្កើតការត្រួតត្រាដែនអាកាសទាំងអស់ នៅលើទឹកដីអ៊ុយក្រែន រួមទាំងដណ្ដើមបាន ទីតាំងជាច្រើនកន្លែង នៅក្នុងទីក្រុង Berdyansk និងទីក្រុង Enerhodar ព្រមទាំងដែនដីនៅជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរមួយ ក្នុងទីក្រុង…

ដាណឺម៉ាកប្រកាសថា បរិច្ចាគអាវុធប្រឆាំងរថក្រោះ ២៧០០ ដើមដល់អ៊ុយក្រែន

ដាណឺម៉ាកប្រកាសថា ខ្លួនបរិច្ចាគអាវុធប្រឆាំងរថក្រោះ ២៧០០ ដើមដល់អ៊ុយក្រែន ដើម្បីឆ្លើយតបនឹងការឈ្លានពាន។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ដែលស្រង់សម្តីនាយករដ្ឋមន្ត្រីដាណឺម៉ាលោកស្រី ម៉ែតេ ហ្វ្រែឌឺរីកសិន (Mette Frederiksen)។ ក្រៅពីអាវុធ រដ្ឋាភិបាលក្រុងខូផេនហេហ្គេន ក៏នឹងបញ្ជូនកញ្ចប់ស្បៀងសម្រាប់យោធា មួកសុវត្ថិភាព និងអាវក្រោះដល់ទាហានអ៊ុយក្រែនដូចគ្នា។ ដាណឺម៉ាកក៏ក្លាយជារដ្ឋអរ៉ុបដំបូងគេដែលប្រកាសផ្តល់សេរីភាពឱ្យប្រជាជនខ្លួនអាចជ្រើសរើសដោយស្ម័គ្រចិត្តចូលបម្រើក្នុងកម្លាំងកងទ័ពបរទេសដែល​រដ្ឋាភិបាលអ៊ុយក្រែនចង់បង្កើតឡើងដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីថែមទៀត។ ទាក់ទងនឹងគម្រោងនេះ ប្រមុខការទូតអ៊ុយក្រែនលោក…

អ្នកលេងហ៊ុនរួមគ្នាបរិច្ចាគប្រាក់ជា Bitcoin ជួយកងទ័ព អ៊ុយក្រែន ប្រឆាំងនឹង រុស្ស៊ី

យោងតាមព័ត៌មានពីគេហទំព័រ Blockchain.com បានបង្ហាញថា កាបូប bitcoin របស់ Come Back Alive ដែលជាអង្គការសប្បុរសធម៌ មានគោលបំណងគាំទ្រដល់ប្រតិបត្តិការរបស់យោធាអ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី បានទទួលការបរិច្ចាគច្រើនជាង ១៩ bitcoins ហើយនាពេលនេះ។ កាបូបរបស់ Come Back Alive…

អ៊ុយក្រែន ប្រាប់រុស្ស៊ីថាជួបចរចាគ្នានៅកន្លែងណាក៏បាន ក្រៅពីបេឡារុស

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅថ្ងៃអាទិត្យនេះបានច្រានចោលកិច្ចរចាជាមួយរុស្ស៊ី នៅក្នុងប្រទេស បេឡារុស ដោយនិយាយថាទីក្រុងមីនស្កិ៍ខ្លួនឯង កំពុងរួមដៃជាមួយរុស្ស៊ីក្នុងការឈ្លានពានអ៊ុយក្រែន។ តែបានបញ្ជាក់ថាត្រៀមខ្លួនជានិច្ច ចូលរួមក្នុងកិច្ចចរចាជាមួយរុស្ស៊ី នៅទីតាំង ឬប្រទេសផ្សេង ក្រៅពីបេឡារុស។ ប្រតិភូរុស្ស៊ីមួយក្រុម បានធ្វើដំណើរទៅដល់ប្រទេសបេឡារុសហើយនៅថ្ងៃអាទិត្យនេះ ដើម្បីបើកកិច្ចចរចាជាមួយអ៊ុយក្រែន នៅចំពោះមុខ សង្រ្គាមកាន់តែក្ដៅគគុក។…