ករណីដាច់ចរន្តអគ្គិសនីពីរតនគិរី (ច្រកកោះញែក) មូលហេតុដោយសាររន្ទះបាញ់ដាច់ខ្សែFuse link ហ្វាB បង្គោលMain Meter

មណ្ឌលគិរីៈ យោងតាមផេករបស់អគ្គិសនី មណ្ឌលគិរី បានឲ្យដឹងថា ករណីដាច់ចរន្តអគ្គិសនីពីរតនគិរី (ច្រកកោះញែក) មូលហេតុដោយសាររន្ទះបាញ់ដាច់ខ្សែFuse link ហ្វាB បង្គោលMain Meter ព្រំប្រទល់ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ៖ (១)ក្រុងសែនមនោរម្យ (២)ស្រុកអូររាំង (៣)ឃុំមេម៉ង់ និងឃុំចុងផ្លាស់ ស្រុកកែវសីមា (៤)ស្រុកពេជ្រាដា(៥)ស្រុកកោះញែក…

ក្របីមួយក្បាលត្រូវរន្ទះបាញ់ផ្ដាច់ជីវិតភ្លាមៗ នៅខេត្តកំពង់ធំ

កំពង់ធំៈ នៅថ្ងៃអង្គារ១កើត ខែស្រាពណ៍ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៣និង៣០នាទី មានករណីរន្ទះបាញ់បណ្តាលឲ្យងាប់ក្របីចំនួន ១ក្បាល ស្ថិតនៅចំណុចវាលស្រែ ភូមិថ្មី ឃុំស្រើង ស្រុកប្រាសាទសំបូរ ម្ចាស់ឈ្មោះ សេង រាក់ ភេទប្រុស…

ចាប់ពីថ្ងៃទី២២ ដល់២៨ ខែកក្កដា បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្លាំង សូមបងប្អូនប្រុងប្រយ័ត្ន…!

ក្រសួងធនធានទឹក និងឧតុនិមយៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

ស្រ្តីម្នាក់រងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗបន្ទាប់ពីករណីខ្យល់កន្រ្តាក់និងរន្ទះបាញ់ បណ្តាលឲ្យត្រូវ

កំពង់ធំៈ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២០ មានករណីខ្យល់កន្រ្តាក់និងរន្ទះបាញ់ដែលបណ្តាលឲ្យរបួសមនុស្សចំនួន០១នាក់ ក្នុងហេតុការណ៍ខាងលើ ១ករណីខ្យល់កន្រ្តាក់វេលាម៉ោង៥និង៣០នាទីស្ថិតនៅភូមិបឹងលៀសនិងភូមិអូរកន្ធរ សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋរួមមាន៖ -របើកដំបូលផ្ទះចំនួន០៧ខ្នង -ត្រេតផ្ទះចំនួន០១ខ្នង -របើកតូប០២ខ្នង -ដួលបង្គោលភ្លើងចំនួន០៣ដើម។ ហេតុការណ៍ទី២.ករណីរន្ទះបាញ់វេលាម៉ោង៥និង២០នាទីស្ថិតនៅភូមិពាមគ្រែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ -ជនរងគ្រោះឈ្មោះ ស្រី…

សូមបងប្អូនប្រុងប្រយ័ត្នខ្ពស់ អាចមានបាតុភូតរន្ទះ ខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់រាយប៉ាយ តាមបណ្ដាខេត្ត

ដើម្បីជ្រាបច្បាស់ សូមមើល និងអានសេចក្ដីជូនដំណឹងខាងក្រោម៖

អាសូរណាស់! ជិះម៉ូតូទៅច្រូតស្មៅគោ បែរជាត្រូវរន្ទះបាញ់បណ្តាលឲ្យស្លាប់ទាំងកណ្តាលវាល

កំពង់ធំៈ មានករណីរន្ទះបាញ់បណ្តាលឲ្យស្លាប់បុរសម្នាក់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៥នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២០ ស្ថិតនៅ ភូមិក្រយា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ជនរងគ្រោះឈ្មោះ ប៊ុន ហាក់ភេទប្រុស អាយុ៤៥ឆ្នាំ។ មូលហេតុ: ជនរងគ្រោះកំពុងជិះម៉ូតូទៅច្រូតស្មៅគោ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះពិនិត្យជាក់ស្តែងរួចទើបប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕  

លោកយាយម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ ខណៈពេលដើរក្នុងស្រែមេឃមានភ្លៀង

ព្រះសីហនុៈ កាលពីវេលាម៉ោង ១និង២០នាទីរសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ មានករណីគ្រោះរន្ទះបាញ់ស្លាប់មនុស្សម្នាក់ ត្រង់ចំណុចទួលទ្រៀកភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជនរងគ្រោះឈ្មោះ នង់ សាមិត្ត អាយុ ៦៣ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលើ។ មូលហេតុ៖ ជនរងគ្រោះដើរក្នុងស្រែពេលមេឃកំពុងភ្លៀង។ សូមបញ្ជាក់៖…

រន្ទះបាញ់ផ្ទាំងសឡា ស្លាប់ម្នាក់និងរបួសធ្ងន់១នាក់នៅស្រុកវើនសៃ

រតនគិរីៈ នៅវេលាម៉ោង៣និង០០ នាទីរសៀលនៅចំណុចផ្ទះចំការក្នុងភូមិសាស្ត្រឃុំប៉ាកាឡាន់ ស្រុកវើនសៃ មានករណីន្ទះបាញ់មនុស្សស្លាប់១ នាក់ និងរបួសធ្ងន់ ១ នាក់ ៖ ដែលជនរងគ្រោះទី១ឈ្មោះ ហៀង ស្រីនាងភេទស្រី អាយុ ១៤ ឆ្នាំជនជាតិឡាវ សញ្ជាតិខ្មែរ មានទីលំនៅភូមិ វេីនសៃ ឃុំ…

ភ្លៀងនិងខ្យល់កន្ត្រាក់ បណ្តាលឲ្យផ្ទះពលរដ្ឋជាច្រើនខ្នងខូចខាត និងរន្ទះបាញ់គោងាប់ចំនួន២ក្បាល

បាត់ដំបងៈ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទី នៅឃុំឃ្លាំងមាស ស្រុកបវេល ខេតត្តបាត់ដំបង សកម្មភាពថ្នាក់ដឹកនាំមានលោកអភិបាលរងស្រុក ចា សាវៀង លោកអធិការ , អធិការងលោកមេបញ្ជាការសឹករងស្រុក សមាជិកក្រុមប្រឹក្សាឃុំ កម្លាំងប៉ុស្តិ៍និងប្រជាកាពារចុះជួយរុសរើផ្ទះប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ប៉ះពាល់លើ៣ភូមិ៖ ១-ភូមិបឹងសង្កែ,២-ភូមិទំនប់តាកូន និងភូមិទួលស្នួល សរុបចំនួន៥២ខ្នង…

សូមបងប្អូនប្រុងប្រយ័ត្ន ចំពោះសុខភាព និងគ្រោះថ្នាក់ធម្មជាតិ! អាចមានភ្លៀងធ្លាក់រាយប៉ាយ បាតុភូតរន្ទះ និងខ្យល់កន្ត្រាក់

ដើម្បីជ្រាបច្បាស់ សូមមើល និងអានសេចក្ដីជូនដំណឹងខាងក្រោម៖