បុរសម្នាក់ស្លាប់និងរក្មេងស្រីម្នាក់របួសធ្ងន់បន្ទាប់ពីរន្ទះបាញ់នៅខេត្តកំពត

កំពតៈ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ នៅវេលាម៉ោង១២នឹង១០នាទី មានករណីរន្ទះបាញ់មនុស្សស្លាប់ម្នាក់នៅភូមិគោចិនលែង ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។ ជនរងគ្រោះមានឈ្មោះគូន សុខ ភេទប្រុស អាយុ៤៩ឆ្នាំ សព្វថ្ងៃរស់នៅភូមិឃុំកើតហេតុខាងលើ។ នឹងរងរបួសចំនួន01នាក់ឈ្មោះសុខ ស្រីនីត ភេទស្រីអាយុ12ឆ្មាំនៅភូមិឃុំកើតហេតុខាងលើ បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពត៕  

បុរស២នាក់ស្លាប់ភ្លាមៗបន្ទាប់ពីរន្ទះបាញ់ខណៈដែលមេឃកំពុងភ្លៀងខ្យល់កន្រ្តាក់ខ្លាំង

បន្ទាយមានជ័យៈ ករណីភ្លៀងខ្យល់កន្រ្តាក់ខ្លាំងលាយឡំនិងរន្ទះចំប្រជាពលរដ្ឋចំនួន២នាក់ បណ្ដាលអោយស្លាប់ភ្លាមៗនៅនិងកន្លែងដីបង់រំលោះ កាលពីល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៥និង០០នាទី ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះទី១ មានឈ្មោះ សៀក ជីឆូវ ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។ ទី២…

បុរសម្នាក់ ត្រឡប់មកពីធ្វើការវិញ ត្រូវរន្ទះបាញ់ស្លាប់ អ្នកកាសែតខលទូរស័ព្ធទៅលោកអធិការស្រុកកោះអណ្តែត និងលេខប្រចាំបញ្ជា មិនខ្ចីលើក…

តាកែវៈ នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ មានករណីបុរសម្នាក់ ដើរស៊ីឈ្នួលតាមម៉ាស៊ីនច្រូតស្រូវឲ្យគេ ត្រូវរន្ទះបាញ់ស្លាប់ ពេលជិះគោយន្តត្រឡប់មកផ្ទះវិញ ស្ថិតនៅភូមិព្រៃខ្លា ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ ។ ជនរងគ្រោះឈ្មោះ ផែន គឹក ស្លាប់ អាយុ៣៥ឆ្នាំ មុខរបបរ កម្មករស៊ីឈ្នួលច្រូតស្រូវ…

ព្រោះតែគ្មានលុយទៅលោះយកម៉ូតូដែលបញ្ចាំ មិនហ៊ានចូលផ្ទះដាច់ចិត្តលោតពីលើភ្នំសម្លាប់ខ្លួន

បន្ទាយមានជ័យៈ យោងតាមផេករបស់ ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ព្រោះតែគ្មានលុយទៅលោះយកម៉ូតូដែលខ្លួនបានបញ្ចាំ មិនហ៊ានចូលផ្ទះយុវជនម្នាក់បានដាច់ចិត្ត ធ្វើអត្តឃាតដោយលោតទម្លាក់ពីលើភ្នំដ៏ខ្ពស់ សម្លាប់ខ្លួន ។ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៥និង៥៨នាទីព្រឹកព្រលឹម ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចជើងភ្នំធំ ស្ថិតនៅភូមិភ្នំធំត្បូងឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក…

ខ្យល់កន្ត្រាក់ បណ្តាលឲ្យរបើកដំបូលផ្ទះពលរដ្ឋ និងគោ២ក្បាល ត្រូវរន្ទះបាញ់ងាប់ នៅខេត្តបាត់ដំបង

បាត់ដំបង: នៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះធម្មជាតិ ដោយសារខ្យល់និងរន្ទះបាញ់ បណ្តាលឲ្យសត្វគោចំនួន២ក្បាល ត្រូវបានងាប់ ចំណែកផ្ទះមួយខ្នង ផ្ទះធ្វើអំពីឈើ ប្រក់ស័ង្កសី ទំហំ ៨មx៧ម រងការខូចខាតស័ង្កសីចំនួន៤០សន្លឹក ប្រវែង៣ម៉ែត្រ ផ្លានចំនួន១៥ដើម ប្រវែង៣ម៉ែត្រ ខូចផ្ទាំងខ្មែរសូឡាមួយបន្ទះ ។ ម្ចាស់ផ្ទះឈ្មោះ…

ចាប់ផ្ដើម មានភ្លៀងធ្លាក់ តាមបណ្ដាខេត្ត-ក្រុង សូមបងប្អូនប្រុងប្រយ័ត្ន បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ដើម្បីជ្រាប់ច្បាស់ សូមមើល និងអានសេចក្ដីជូនដំណឹងខាងក្រោម៖

យុវជនអាយុ២២ឆ្នាំម្នាក់ខណៈដែលកំពុងទៅរកឈើស្រាប់តែត្រូវរន្ទះបាញ់បណ្តាលឲ្យស្លាប់ភ្លាមៗ

កំពតៈ យុវជនអាយុ២២ឆ្នាំម្នាក់ខណៈដែលកំពុងទៅរកឈើស្រាប់តែត្រូវរន្ទះបាញ់បណ្តាលឲ្យស្លាប់ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅភូមិត្រពាំងស្ដៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្ត កំពត។ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕  

អាសូរណាស់កំពង់បរទេះមកផ្ទះ ស្រាប់តែត្រូវបានរន្ទះបាញ់ បណ្តាលឲ្យស្លាប់ មនុស្សម្នាក់ និងគោ៤ក្បាល

កំពង់ស្ពឺៈ យោងតាមផេករបស់រដ្ឋបាលស្រុកបសេដ្ឋ បានឲ្យដឹងថាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅវេលាម៉ោង៥និង៣០នាទីល្ងាច មានករណីរន្ទះបាញ់នៅចំណុចខាងត្បូងភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ចំងាយពីភូមិប្រមាណជា ១០០០ ម៉ែត្រ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ ដែលមានឈ្មោះ មាស ជ្រុន ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិក្បៀ…

ទៅដេញគោឲ្យចូលរោងជាមួយកូននិងចៅស្រីបែជាត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗទាំងកណ្តាលវាល

កណ្តាលៈ ករណីរន្ទះបាញ់បណ្តាលឲ្យបុរសម្នាក់ស្លាប់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង០០នាទី ត្រូវនិងថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ២០២០ នៅចំណុចវាលបឹងឈូក ភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះ ឆាង សុខ ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ…

សូមប្រុងប្រយ័ត្ន បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៧ដល់២៣

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖