លាន់ដូចរន្ទះ! រថយន្តបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅផ្លូវជាតិលេខ៤

ព្រះសីហនុៈ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តមួយគ្រឿងបុកម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ នៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៥-១៩៦ ស្ថិតក្នុងភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ…

សូមប្រុងប្រយ័ត្ន! បាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២ដល់៨ ខែកញ្ញា

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

លាន់ដូចរន្ទះ! រថយន្តបុកម៉ូតូកង់បីពេញទំហឹង បណ្តាលឲ្យស្លាប់២នាក់ប្តីប្រពន្ធ មួយរំពេច នៅលើដងផ្លូវ

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយគួរឲ្យរន្ធត់ រវាងរថយន្តបុកម៉ូតូកង់បី បណ្តាលឲ្យបុរសម្នាក់ និងស្តី្រម្នាក់ជាប្តីប្រពន្ធបានស្លាប់នៅនឹងកន្លែង ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០២ទៀបភ្លឺឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះបង្គោល គីឡូម៉ែតលេខ ៣៧៣_៣៧៤ ស្ថិតក្នុងភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ…

ស្រ្តីម្នាក់ត្រូវរន្ទះកំណាចឆក់យកជីវិតទៅបាត់ទុកកូន៤នាក់ក្លាយជាកូនកំព្រា

ពោធិ៍សាត់ៈ យោងតាមផេករបស់​ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបាមឲ្យដឹងថា គួរឲ្យរន្ធត់ស្ត្រីមេម៉ាយកូន៤ម្នាក់ត្រូវរន្ទះកំណាចឆក់យកជីវិតទៅបាត់ដោយទុកឲ្យកូនប្រុសស្រី៤នាក់ក្លាយជាកូនកំព្រា ខណ:ពេលគាត់កំពុងឃ្វៀលក្របី នៅចំណុចតាអក ស្ថិតនៅភូមិខ្សាច់ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៦និង២០នាទីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អុំ អៀង អាយុ៤៨ឆ្នាំ ភេទស្រី ជនជាតិខ្មែរ…

លាន់ដូចរន្ទះ! រថយន្តធុនធំ បើកបុកបង្គោលភ្លើង បណ្ដាលឲ្យឆាបឆេះ ប្រអប់កុងទ័រភ្លើង និងខ្សែទូរស័ព្ទក្រុមហ៊ុនមួយចំនួន

កំពង់ឆ្នាំងៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធំមួយគ្រឿង បើកបុកបង្គោលភ្លើង រងការខូចបង្គោលភ្លើងចំនួន០១ដើម និងបណ្ដាលឲ្យចេញជាអណ្ដាតភ្លើងឆាបឆេះ ប្រអប់កុងទ័រភ្លើងចំនួន០៣ ប្រអប់ ទូស្សេឆេះខ្សែ រួមទាំងខ្សែទូរស័ព្ទក្រុមហ៊ុនមួយចំនួនផងដែរ។ ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ១ និង ២២នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ…

លាន់ដូចរន្ទះ! ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់

ប៉ៃលិនៈ​ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅវេលាម៉ោង១៩និង៣០នាទីថ្ងៃសៅរ៍ ១១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកម៉ូតូ០១ករណីដោយជិះស្របទិសគ្នា ហេតុការនេះកើតឡើងនៅចំណុចភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន…

ភ្លៀងមួយមេ​ កាលពីយប់ថ្ងៃទី៦​ ធ្វើឲ្យតំបន់ខ្លះ នៃស្រុកស្វាយចេក​ ជន់លិច

បន្ទាយមានជ័យៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីយប់ថ្ងៃព្រហស្បតិ៍ ២ រោច ខែស្រាពណ៍ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ឈានចូលថ្ងៃទី៧​ ខែសីហា​ ឆ្នាំ​២០២០​ មានភ្លៀងធ្លាក់មួយមេយ៉ាងធំ​ បានធ្វើឲ្យតំបន់ខ្លះ នៃស្រុកស្វាយចេក​…

កសិករម្នាក់ ទៅមើលស្រូវ ពេលមេឃភ្លៀង ត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ

បន្ទាយមានជ័យៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថាបុរសម្នាក់បានបាត់បង់ជីវិតដោយសាររន្ទះបាញ់ នៅវាលស្រែខណៈពេលទៅមើលស្រូវ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃពុធ៩ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២០ នៅត្រង់ចំណុចលើភ្លឺស្រែខាងកើតសំណង់ស្ទាក់ទឹកស្ពានទី២ ចំងាយប្រហែល៤០០ម៉ែត្រ ស្ថិតក្នុងភូមិពោធិ៍រាំបុណ្យ ឃុំពន្លៃ ស្រុកភ្នំស្រុក…

បុរសម្នាក់ដើរទាក់លលកត្រូវរន្ទះបាញ់ស្លាប់ពេលកំពុងជ្រកភ្លៀង

ក្រចេះៈ បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីត្រូវរន្ទះបាញ់ នៅល្ងាចថ្ងៃទី២៨ ខែកក្កដា នៅចំនុចខាងក្រោយភូមិវឌ្ឍនៈ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។ សាកសពជនរងគ្រោះឈ្មោះស្រេន សាលី អាយុ៣៥ឆ្នាំ រស់នៅភូមិអូរអំពិល ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។ តាមប្រភពព័ត៌មាននៅល្ងាចថ្ងៃកើតហេតុជនរងគ្រោះបានដើរទាក់លលក និងបានចូលក្នុងរោងខ្ទមចម្ការដើម្បីជ្រកភ្លៀង តែអកុសល្យត្រូវរន្ទះបាញ់បណ្តាលអោយស្លាប់ភ្លាមៗតែម្តង។ ក្រោយកើតហេតុបន្ទាប់ពីសមត្ថកិច្ចចុះពិនិត្យរួចប្រប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕