Sunday, ទី12 May, ឆ្នាំ2019 08:28 am
ភ្នំពេញៈ រថយន្តហ៊ីយ៉ាន់ដាយដឹកទំនិញមួយគ្រឿងពន្លះរថយន្តហ៊ីយ៉ាន់ដាយសណ្តោងដឹកដែកធុនធំមួយគ្រឿងលាន់ដូចរន្ទះបណ្តាលឲ្យរថយន្តហ៊ីយ៉ាន់ដាយដឹកទំនិញរេចង្កូតទៅបុកបង្គូលភ្លើងបាក់អស់ពីរដើមរាបដល់ដីចំណែករថយន្តហ៊ីយ៉ាន់ដាយដឹងដែករេចង្កូតទៅបុករបងផ្ទះប្រជាពលរដ្ឋអស់មួយផ្ទាំងធំនិងរទេះលក់សាច់អាំងជាច្រើនរទេះនិងស្លាកគណបក្សមួយផ្ទាំងបណ្តាលឲ្យទ្រេតសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ខែឧសភាឆ្នាំ២០១៩ស្ថិតនៅចំណុចស្តុបបែកជាបួនតាមបណ្តោយផ្លូវភ្នំពេញហាណូយកែងនិងសម្តេចជាស៊ីម ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តហ៊ីយ៉ាន់ដឹកទំនិញមួយគ្រឿងក្បាលពណ៌សបិតស្លាកលោហ្គោលកងដឹកជញ្ជូន(ឆ-ន)...