Thursday, ទី13 March, ឆ្នាំ2014 07:45 am
រាជធានីភ្នំពេញះមានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៣ខែមិនាឆ្នាំ២០១៤នៅតាមបណ្ដោយផ្លូវជាតិលេខ៥ទល់មុខការាស់សាំងតេឡាស្ថិតក្នុងភូមិពោធិមង្គលសង្កាត់ព្រែកព្នៅខណ្ឌសែនសុខរាជធានីភ្នំពេញបន្ទាប់ពីស្ត្រីម្នាក់ត្រូវបានចោរលួចកាច់ករម៉ូតូរបស់គាត់យកទៅបាត់។បើតាមការរៀបរាប់របស់ស្ត្រីរងគ្រោះឈ្មោះបេងសៀរ៉ានិតភេទស្រីអាយុ៤៣ឆ្នាំមានមុខរបរចងការលុយស្នាក់នៅកន្លែងកើតហេតុមានស្រុកកំណើតនៅភូមិក្របៅឃុំកំពង់ក្របៅស្រុកស្ទឹងសែនខេត្តកំពង់ធំបានអោយដឹងថាះមុនពេលកើតហេតុគាត់បានជិះម៉ូតូរបស់គាត់ម៉ាកសេ១២៥ពណ័ខ្មៅពាក់ស្លាកលេខភ្នំពេញ 1AW4404 មកពីផ្សារចតទុកចោលនៅនឹងមាត់ជណ្ដើរផ្ទះរបស់គាត់ហើយគាត់បានឡើងទៅលើផ្ទះរបស់គាត់ដើម្បីទៅយកលុយយកទៅដាក់ចងការអោយគេលុះពេលដែលគាត់ចុះមកវិញស្រាប់តែបាត់ម៉ូតូគាត់តែម្ដងគាត់ក៏បានទូរសព្ទ័ទៅប្រាប់សមត្ថកិច្ចអៅមកជួយអន្តរាគមន៍ពេលដែលសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុត្រូវបានស្ត្រីរងគ្រោះជាម្ខាស់ម៉ូតូស្ដីអោយយ៉ាងចាស់ដៃបន្ទាប់ពីសមត្ថកិច្ចបានស្ដីបន្ទោសអោយស្ត្រីរងគ្រោះរូបនោះថាដាក់ម៉ូតូទុកចោលមិនមានការប្រុងប្រយត្ន័ហើយនេះគឺជាលើកទី២ហើយដែលស្ត្រីរូបនោះត្រូវបានចោរកាច់ករម៉ូតូយកទៅបាត់ហើយសមត្ថកិច្ចរកពុំឃើញនោះឡើយ។គួរបញ្ជាក់ថានៅក្នុងទឹកដីសង្កាត់ព្រែកព្នៅមួយរយះកន្លមកនេះសម្បូរទៅដោយករណីចោរកាច់ករម៉ូតូច្រើនណាស់តែសមត្ថកិច្ចមិនដែលចាប់បានម្ដងណានោះទេធ្វើអោយប្រជាពលរដ្ធមានការព្រួយបារម្មណ៍យ៉ាងខ្លាំង៕