បង្ក្រាបទីតាំងល្បែងស៊ីសងកន្ទុយលេខវៀតណាម ឃាត់ជនសង្ស័យម្នាក់រួមទាំងវត្ថុតាងមួយចំនួន នៅខណ្ឌឫស្សីកែវ
ភ្នំពេញៈ កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវបានបង្ក្រាបទីតាំងល្បែងស៊ីសងប្រភេទកន្ទុយលេខវៀតណាម ឃាត់ជនសង្ស័យបានម្នាក់រួមទាំងវត្ថុតាងមួយចំនួនកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះលេខ៥៣៨ ផ្លូវបេតុង ក្រុម១៧ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។ ក្នុងប្រតិបត្តការណ៍ខាងលើមានការចូលរួមសម្របសម្រួលពីសំណាក់លោកព្រះរាជអាជ្ញារង អ៊ុ ភក្តី អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អធិការដ្ឋានបានបើកការបង្ក្រាបទីតាំងលេងល្បែងស៊ីសងប្រភេទឆ្នោតកន្ទុយលេខ(វៀតណាម) មួយកន្លែង ស្ថិតនៅចំណុចផ្ទះលេខ៥៣៨ ផ្លូវបេតុង ក្រុម១៧…