ថ្ងៃចន្ទ, ទី9 ខែសីហា, ឆ្នាំ2021 11:00 ព្រឹក
Amazon.comបច្ចុប្បន្នជាក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ធំបំផុតលើលោកដោយមានលោកJeff Bezosជាស្ថាបនិកក្រុមហ៊ុន។Amazon.comត្រូវបានទទួលស្គាល់ថាមានទីផ្សារខ្លាំងបំផុតនៅអាមេរិកនិងបណ្តាលប្រទេសនានានៅលើពិភពលោកនិងមានដៃគូប្រជែងធំមួយគឺក្រុមហ៊ុនលក់ទំនិញអនឡាញរបស់ចិនAlibaba.com។
ប្រវត្តិមួយចំនួនរបស់ក្រុមហ៊ុនត្រូវបានមនុស្សជាច្រើនបានដឹងថាជាក្រុមហ៊ុនលក់អនឡាញដែលបានកើតឡើងដំបូងកាលពីថ្ងៃទី១៦ខែកក្កដាឆ្នាំ១៩៩៥ដោយមានអាជីវកម្មត្រឹមតែជាវេបសាយលក់សៀវភៅដ៏ល្បីល្បាញមួយប៉ុណ្ណោះ។Amazon.comបានរីកចម្រើនយ៉ាងឆាប់រហ័សជាមួយនឹងអាជីវកម្មដំបូងរបស់ខ្លួនដោយសៀវភៅរបស់ខ្លួនត្រូវបានដឹកជញ្ជួនទៅកាន់អតិថិជននៅទូទាំងរដ្ឋទាំង៥០របស់ប្រទេសអាមេរិកព្រមទាំងប្រទេសនានាប្រមាណជា៤៥ផងដែរ។
ទោះយ៉ាងណាក្តីនៅចុងឆ្នាំ១៩៩៩៦ក្រុមហ៊ុន Amazon បានរកប្រាក់ចំណូលបាន១៥,៧លានដុល្លារហើយនៅឆ្នាំ១៩៩៧ស្ថាបនិកលោក...