អស់ស្ទះ! ខេម និង តន់ ច័ន្ទសីម៉ា ឡើងច្រៀង មានអ្នកហែហមព្រោងព្រាត (មានវីដេអូ)

(កណ្តាល)៖ ពិតណាស់ តារាចម្រៀងដែលកំពុងមានសន្ទុះទីផ្សារនិងផ្ទុះប្រជាប្រិយភាពខ្លាំង នៅក្នុងផលិកម្ម Galaxy Navatra ប្រាកដជាបងប្អូនអ្នកគាំទ្របានស្គាល់ច្បាស់ហើយ គឺ កញ្ញា តន់ ច័ន្ទសីម៉ា និង តារាប្រុស លោក ខេម។ មិនតែប៉ុណ្ណោះ នាពេលថ្មីៗនេះ អ្នកទាំងបានបង្កកាភ្ញាក់ផ្អើលជាខ្លាំង ដោយក្នុងអំឡុងពេលធ្វើដំណើរឡើងច្រៀងនៅលើឆាក តារាចម្រៀងល្បីល្បាញទាំងពីរដួងនេះ…

លោក ហ្សេលេនស្គីព្រមានថារុស្ស៉ីអាចនឹងប្រើអាវុធគីមី, អំពាវនាវឲ្យមានការដាក់ទណ្ឌកម្មបន្ថែម

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បានិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា រុស្ស៉ីអាចប្រើប្រាស់ អាវុធគីមី ក្នុងប្រទេសអ៊ុយក្រែន និងបានអំពាវនាវឲ្យប្រទេសលោកខាងលិច ដាក់ទណ្ឌកម្មយ៉ាងខ្លាំងបន្ថែមទៀត លើទីក្រុងមូស្គូដែលអាចរារាំង ការប្រើអាវុធប្រភេទនេះ។ ការលើកឡើងខាងលើរបស់លោក ហ្សេលេនស្គី កើតមានឡើង បន្ទាប់ពីមានសេចក្ដីរាយការណ៍មិនផ្លូវការមួយបានអះអាងថាអាវុធគីមី ត្រូវបានប្រើ…

ធ្លាប់រិះគន់នាង ថាច្រៀងអង់គ្លេស មិនល្អ? ម្តងនេះ បទថ្មីរបស់ តន់ ច័ន្ទសីម៉ា ត្រូវសម្តេចតេជោ ហ៊ុន សែន បង្ហោះ…(មានវីដេអូ)

(ភ្នំពេញ)៖ ជឿជាក់ថា បងប្អូនជាច្រើនប្រាកដជាស្គាល់ពី កេរ្ត៍ឈ្មោះនិងប្រជាប្រិយភាពរបស់ តារាចម្រៀង តន់ ច័ន្ទសីម៉ា តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្ម Galaxy Navatra រួចមកហើយ ស្អាតក៏ស្អាត ហើយមានទេពកោសល្យពេញខ្លួនថែមទៀត។ យ៉ាងណាមិញ តារាចម្រៀងស្រីរូបនេះ ធ្លាប់ត្រូវមហាជនមួយចំនួនតូច ផ្ទុះការរិះគន់ ច្រៀងបទជាភាសាអង់គ្លេស ហាក់ស្តាប់មិនសូវបាន ដែលកន្លងមក…

ខានឃើញយូរ ពេលនេះ កញ្ញា តន់ ចន្ទសីម៉ា ស្មូត ផ្ទុះការចាប់អារម្មណ៍ខ្លាំង (មានវីដេអូ)

(ភ្នំពេញ)៖ តារាចម្រៀងដ៏ល្បីតន់ ចន្ទសីម៉ា បានបង្ហោះវីដេអូមួយ ពីការស្មូត របស់ខ្លួន នៅថ្ងៃនោះ រួចបញ្ជាក់បន្ថែមថា “កម្មវិធី ប្រគល់អំណោយសប្បុរសធម៌ ថ្ងៃមុន អរគុណ លោកពូឯកឧត្តម ដែលបានអោយក្មួយ រំលឹកឡើងវិញ នូវកាលពីក្មួយធ្លាប់ជា ជ័យលាភីស្មូត លេខ1 ប្រចាំខេត្ត តាកែវ…

អ៊ុយក្រែនចោទថា រុស្ស៊ីប្រព្រឹត្តអំពើប្រល័យពូជសាសន៍ តែមូស្គូបដិសេធ

(ប៊ូឆា)៖ អ៊ុយក្រែន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានចោទប្រកាន់ថាកងទ័ពរុស្ស៊ីបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ នៅក្នុង ទីក្រុងប៊ូឆា (Bucha)។ ក្រសួងការពារជាតិរុស្ស៊ី បានច្រានចោលការចោទប្រកាន់របស់អ៊ុយក្រែន ដោយនិយាយថារូបភាព និងវីដេអូដែលបង្ហាញពីសាកសពជនស៊ីវិល នៅក្នុងទីក្រុងប៊ូឆា គឺជាសកម្មភាពបង្ករឿងថ្មីមួយទៀតពីសំណាក់រដ្ឋាភិបាលអ៊ុយក្រែន។ រូបភាព និងវីដេអូជាច្រើនដែលត្រូវបានគេអះអាងថា ផ្តិតយកទិដ្ឋភាពចេញពីទីក្រុងប៊ូឆា ស្ថិតនៅចម្ងាយ ៣៧គីឡូម៉ែត្រពីរដ្ឋធានីកៀវ កើតមានឡើងក្រោយអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍…

តាមពិតមានរឿងចឹងសោះ! ហេង វិសាល សំងំព្យាបាលបញ្ហាផ្លូវចិត្ត ប៉ុន្មានខែចុងក្រោយនេះ!

(ភ្នំពេញ)៖ មួយរយៈចុងក្រោយនេះអ្នកគាំទ្របង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពី Idol របស់ពួកគេគឺកម្លោះ សង្ហា ហេង វិសាល បាត់មុខឈប់ធ្វើវីដេអូថ្មីៗ ផ្ដាច់ទំនាក់ទំនងទាំងស្រុងលើបណ្ដាញសង្គមជាងពីខែមកនេះ។ យ៉ាងណាមិញ ហេង វិសាល មិនធ្វើឱ្យមហាជនព្រួយបារម្ភពីលោកខ្លាំងនោះទេ គឺសាមីខ្លួនបានចេញ វីដេអូថ្មីក្រោយអខានធ្វើ ថាអំឡុងពេលបាត់មុខជាងពីខែមកនេះគឺលោកបាននៅសំងំនៅក្នុងបន្ទប់មិន ចេញទៅណា ដោយសារមានបញ្ហាជំងឺបាក់ទឹកចិត្ត (Depression)។…

សូមមានការប្រុងប្រយ័ត្នជាមួយសារ ឬអុីមែលដែលទាមទារឱ្យផ្ដល់លេខសម្ងាត់

ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់គណនីអនឡាញ អ្នកប្រើប្រាស់ត្រូវមានការប្រុងប្រយ័ត្ននៅពេលដែលទទួលបានសារ ឬអុីមែលណាមួយដែលទាមទារឱ្យផ្ដល់លេខសម្ងាត់។ ជាទូទៅលោកអ្នកគួរតែធ្វើការទំនាក់ទំនងទៅក្រុមហ៊ុនដោយផ្ទាល់ ដើម្បីទទួលបានព័ត៌មានលម្អិត។ ម្យ៉ាងវិញទៀតលោកអ្នកគួរតែបើកប្រើប្រព័ន្ធ two-factor authentication (2FA) ដើម្បីការពារគណនីពីការជ្រៀតចូលពីជនខិលខូចមានដូចជាការជ្រៀតចូលតាមរយៈ phishing ជាដើម។ ជាឧទាហរណ៍ កាលពីឆ្នាំកន្លងទៅមានបុរសម្នាក់នៅក្រុង Los Angeles រដ្ឋ California បានលួចចូលទៅក្នុងគណនី iCloud…

នីឡា ចេញមុខបកស្រាយ រឿងល្បីប្តីស្រឡាញ់អាវ ជាងប្រពន្ធ (មានវីដេអូ)

(ភ្នំពេញ)៖ ជឿជាក់ថា បងប្អូនលេងបណ្តាញសង្គមប្រាកដជា ជ្រាបច្បាស់រួចមកហើយថា ក្រោយរៀបការរួចភ្លាម តារាកំប្លែងស្រីវ័យក្មេង នីឡា និងស្វាមី ហាក់រងមតិរិះគន់អស់ពីមួយរឿងចូលមួយរឿង ធ្វើឲ្យគេឯង កាន់តែផ្ទុះការចាប់អារម្មណ៍នឹងគូស្វាមីមួយគូនេះ កាន់តែខ្លាំង។ យ៉ាងណាមិញ ក្រោយទប់លែងជាប់ ចាប់តាំងពីរៀបការមក ឮតែគេរិះគន់ពីស្វាមីខ្លួនពេក ស្រាប់តែ តារាស្រីរូបនេះ ចេញមុខមកបកស្រាយយ៉ាងត្រជាក់ អស់ពីរឿងស្បែកជើងនិងឈុតក្នុងថ្ងៃមង្គលរបស់ស្វាមីហើយ…

លោក ហ្សេលេនស្គីថា អ៊ុយក្រែនត្រៀមខ្លួនពិភាក្សាពីលក្ខន្តិកអព្យាក្រឹត ក្នុងកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី

(ល្វីវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បាននិយាយថាប្រទេសរបស់លោកបានត្រៀមខ្លួន រួចជាស្រេចដើម្បីពិភាក្សាពីលក្ខន្តិកអព្យាក្រឹត ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី។ ថ្លែងនៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធវីដេអូ ជាមួយអ្នកសារព័ត៌មានរុស្ស៊ី រយៈពេល៩០នាទីកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក ហ្សេលេនស្គីសង្កត់ធ្ងន់ថាការឈ្លានពានរបស់រុស្ស៊ី បានបង្កការបំផ្លិចបំផ្លាញដល់បណ្ដាទីក្រុងដែលមានប្រជាជននិយាយភាសារុស្ស៊ីក្នុងប្រទេស អ៊ុយក្រែន ពោលគឺការខូចខាតមានទំហំធំជាងជាងសង្រ្គាមរបស់រុស្ស៊ីក្នុងតំបន់ឆេឆេនី (Chechnya) ទៅទៀត។…

ស្អាតអីក៏ស្អាតម្ល៉េះទេ! នាងល្អហួស តុបតែងខ្លួនជានារី ឥណ្ឌា ហើយរាំកាច់ចង្កេះដូចឥណ្ឌាពិតជាស្រស់ស្អាតខ្លាំងណាស់

(ភ្នំពេញ)៖ ល្អហួស កូនស្រិសំណព្វចិត្តរបស់តារាសម្តែងស្រី ដេននី ក្វាន់ កំពុងទទួលបានការចាប់អារម្មណ៍ជាថ្មី តាមរយៈស្ទីលរាំរែករបស់នាង ដែលមើលហើយ ស្ទើរតែធ្វើឲ្យទស្សនិកជនកោតសរសេរមិនដាច់ពីមាត់។ ល្អហួស ឬ មហាជនហៅថា YaYa ដែលនាងទើបតែមានអាយុ ១៣ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែចំពោះសម្រស់របស់នាងស្រស់ស្អាតខ្លាំងមិនចាញ់អ្នកម៉ាក់និងអ្នកមីងឡើយ។ ជាក់ស្ដែងផងដែរនោះ ល្អហួស ទើបតែមានអាយុ…