A L T R O Z   N E W S

សង្កែ

សមត្ថកិច្ច​ខណ្ឌ​ដង្កោ​ឃាត់​រថយន្ត​បែន​ដឹក​ដី​បើក​ទាក់​ខ្សែកាប​ដាច់​រប៉ាត់រប៉ាយ និង​ព្យាយាម​បើក​រត់​

ភ្នំពេញ ៖ រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បើក​ទាក់​ខ្សែកាប​ដាច់​រប៉ាត់រប៉ាយ​និង​ធ្វើអោយ​បង្គោល​ភ្លើង​១​ដើម​បាក់​សង្កាត់​របង​ភូមិគ្រឹះ​ប្រជាពលរដ្ឋ​នៅក្បែរ​រង​ការខូចខាត ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​បាន​ប្រហែល​២​គីឡូម៉ែត្រ​ក៏ត្រូវ​សមត្ថកិច្ច...

ក្មេងស្រី​២​នាក់​ ត្រូវ​ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាពឆក់​ទូរ​សព្ទ័ iPhone4S បានសម្រេច

ភ្នំពេញ ៖​ក្មេងស្រី​២​នាក់​ត្រូវរង់​របួសធ្ងន់​និងស្រាល​ខណៈពេល​ពួកគេ​បាន ជិះ​ម៉ូតូ យ៉ាម៉ាហា...

បុរស​ជនជាតិ​កូរ៉េ​បើករថយន្ត​បុក​រះ​រថយន្ត​និង​ម៉ូតូ​៣​កន្លែង​ផ្សេង​គ្នា​ត្រូវ​សមត្ថកិច្ច​ឃាត់​ជាប់

​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ជិះ​ដោយ​បុរស​ជនជាតិ​កូរ៉េ​២​នាក់​បាន​បុក​រះ​រថយន្ត​និង​ម៉ូតូ​៣​កន្លែង​ផ្សេងៗ​ពីគ្នា ហើយ​រថយន្ត​បង្ក​ក៏​ត្រូវ​ប្រជាពលរដ្ឋ​រួម​ទាំង​សមត្ថកិច្ច​ឃាត់​បាន​ផងដែរ...

រថយន្ត​កាមរី​បា​ឡែន​បើក​ឆ្លងផ្លូវ​ជ្រុល​ទៅ​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥​របួសធ្ងន់​ម្នាក់​

​ភ្នំពេញ ៖ រថយន្ត​កាមរី​បា​ឡែន​មួយ​គ្រឿង​បើក​ឆ្លងផ្លូវ​ទៅ​បុក​ជាមួយ​និង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម បណ្តាល​ឱ្យ​អ្នកបើក​ម៉ូតូ​បាក់​ជើង​ម្ខាង​រងរបួស​ធ្ងន់​កាលពី​វេលា​ម៉ោង...

រថយន្ត​ឡិច​ស៊ី​ស RX ៣៥០ បើក​គេច​ពី​ម៉ូតូ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​មួយ​ដើម​បណ្តាលឲ្យ​រង​ការខូច​ខាត​

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក ឡិច​ស៊ី​ស...

ជនបរទេស​ម្នាក់​បែក​ថ្នាំ​ខឹង​ស្រី​ស្នេហ៍​មិន​បើ​ក​ទ្វា​រយក​កូនកាំបិទ​ចាក់​ខ្លួនឯង

ភ្នំពេញ​៖​ជនជាតិ​បរទេស​ម្នាក់​ទំនងជា​បែក​ថ្នាំ​បាន​ដើរ​ឡើង​ទៅរក​ស្រី​ស្នេហ៍​ដល់​បន្ទប់​ជួល​ហើយ​បាន​គោះទ្វារ​អោយ​ស្រី​ស្នេហ៍​បើកទ្វារ​ពេលដែល​ស្រី​ស្នេហ៍​មិន​ព្រម​បើកទ្វារ​ស្រាប់តែ​ជនបរទេស​រូបនោះ​បាន​ធាក់​ទ្វារ​ទម្លាយ​ចូលទៅ​ហើយ​យក​កូនកាំបិត​ដេញ​ចាក់​ស្រី​ស្នេហ៍​ពេញ​បន្ទប់​។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​០០​នាទី​រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០១៤​នៅ​ចំណុច​ផ្ទះជួល​លេខ​៥០៥​ស្ថិត​តាមផ្លូវ​រថភ្លើង​ក្នុង​ក្រុមទី​៩ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​។​នារី​រងគ្រោះ​ដែលជា​ស្រី​ស្នេហ៍​របស់​ជនបរទេស​រូប​នោះ​ឈ្មោះ​ស្រី​ភ័​ស្ត​ភេទ​ស្រី​អាយុ​២២​ឆ្នាំ​មុខរបរ​រកស៊ី​ផ្លូវភេទ​(​ធ្វើការ​នៅ​បារ​បារាំង​)​ស្នាក់នៅ​ផ្ទះជួល​កន្លែងកើតហេតុ​។​ ចំណែក​ជនបរទេស​ដែល​បែក​ថ្នាំ​យក​កូនកាំបិត​ដេញ​ចាក​ស្រី​ស្នេហ៍​អោយ​រងរបួស​ហើយ​ចាក់​ខ្លួនឯង​ទៀត​នោះ​ឈ្មោះ​ច​ន​ឃៀ​រី​ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​ជា​ជនជាតិ​អាមេរិកកាំង​ស្នាក់នៅ​ស​ណ្ធា​គា​វ៉ក​អឹ​បាវ​ក្នុង​ខណ្ឌដូនពេញ​។​បើតាម​ប្រភព​ព​ត័​មាន​ពី​កន្លែងកើតហេតុ​បានអោយដឹង​ថាះ​មុនពេល​កើតហេតុ​គេ​ឃើញ​បរទេស​រូបនេះ​បាន​ដើរ​ឡើង​ទៅរក​ស្រី​ស្នេហ៍​នៅ​បន្ទប់​លើ​ជាន់​ទីមួយ​ហើយ​គេ​បានលឺ​ជនបរទេស​រូបនោះ​បាន​គោះទ្វារ​ក្នុង​គោលបំណង​អោយ​ស្រី​ស្នេហ៍​បើ​ទ្វារ​លុះ​មួយសន្ទុះ​ ក្រោយមក​ស្រាប់តែ​បរទេស​រូ​ម​នោះបាន​ធាក់​ទ្វារ​ទម្លុះ​ចូលទៅ​ពេលនោះ​ស្រាប់តែ​លឺ​សម្លេង​នារី​រូបនោះ​ស្រែក​អោយគេ​ជួយ​ពេលដែល​បានលឺ​សម្លេង​នារី​នោះ​ស្រែក​អោយជួយ​ម្ចាសផ្ទះ​ក៏បាន​រត់​ឡើងទៅ​មើល​ស្រាប់តែ​ឃើញ​បរទេស​រូបនោះ​កំពុង​យក​កូនកាំបិត​តូច​ដេញ​ចាក់​នារី​រូបនោះ​រងរបួស​ឈាម​ពេញ​បន្ទប់​ពេលដែល​ម្ចាស់ផ្ទះ​ទៅ​ជួយ​នារី​រូបនោះ​ស្រាប់តែ​បរទេស​រូបនោះ​បាន​រត់​មកចាក់​គាត់​ទៀត​គាត់​ក៏​បានគេច​បណ្ដាលអោយរ​ងរ​បួ​សប​ន្ទិ​ច​ប៉ុណ្ណោះ​ពេលដែល​នារី​រងគ្រោះ​រូបនោះ​បា​ រត់គេចខ្លួន​ទៅដល់​ដី​ហើយ​នោះ​ស្រាប់តែ​បរទេស​រូបនោះ​តាម​ដេញ​ចាក់​នាង​ទៀត​ទើប​នាង​បាន​រត់ឡើង​ជិះ​ម៉ូតូឌុប​គេចខ្លួន​បាត់ទៅ​ចំណែក​ជនបរទេស​រូប​នោះ​ពេលដែល​រត់​មករក​ជន​រងគ្រោះ​មិនឃើញ​ស្រាប់តែ​យក​កូនកាំបិត​ចាក់​លើ​ទ្រូង​ខាងឆ្វេង​មួយ​កាំបិត​បណ្ដាលអោយ​បាញ់​ឈាម​មក​ក្រៅ​ពេលដែល​ឃើញ​ឈាម​ហូរ​មក​ស្រាប់តែ​បរទេស​រូបនោះ​បាន​យកដៃ​ ជូត​ឈាម​ហើយ​យ​កម​កលិត​គួរអោយ​ញញើត​យ៉ាងខ្លាំង​ឃើញ​ហេតុ​កាណ៍​បែបនេះ​ប្រជា​ពលរ​ដ្ធ​បាន​ទូរ​សព្ទ​ប្ដឹង​សមត្ថកិច្ច​ពេលដែល​សមត្ថកិច្ច​មកដល់​ក៏បាន​ស្រាវជ្រាវ​តាម​ទូរ​សព្ទ​ហៅ​មិត្ត​ភ​ក្រ​មក​នាំទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​កាល​មែត្រ​តែម្ដង​ហើយ​សមត្ថកិច្ច​ក៏​មិនបាន​ឃាត់ខ្លួន​ជនបរទេស​រូបនោះ​ដែរ​ព្រោះ​ពុំមាន​ជនរងគ្រោះ​ណា​ម្នាក់​ប្ដឹង​៕

ប្រជាពលរដ្ឋ​ខណ្ឌ​ឬស្សី​​កែវ​ប្រទះ​ឃើញ​សាកស​ពបុរ​សម្នាក់​អណ្ដែត​ទឹកទន្លេ​ពុំ​ស្គាល់​អត្តសញ្ញាណ​

ភ្នំពេញ​៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និ​៣០​នាទី​ល្ងាច​ថ្ងៃទី​៤​ខែឧសភា​ឆ្នាំ​២០១៤​នៅ​ចំណុច​ក្នុង​ទន្លេសាប​ស្ថិតនៅ​ក្រោយ​ប៉ុ​ស្ត៍ន​គ​បាល​ទួល​សង្កែ​ក្នុងភូមិ​ផ្សារ​តូច​ក្រុមទី​១៤​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬស្សី​​កែវ​រាជធានី​ភ្នំពេញ​បន្ទាប់ពី​ប្រជា​ពលរ​ដ្ធ​បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​អណ្ដែត​ទឹក​។​សព​បុរស​ដែល​អណ្ដែត​ទឹកទន្លេ​នោះ​ពុំមាន​ន​ណា​ម្នាក់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​សាកសព​មាន​សភាព​ហើម​ស្អុយ​មើលមុខ​មិន​ស្គាល់​សាកសព​បុរស​នោះ​មាន​អាយុ​ប្រហែល​ជាង​ 40​ ឆ្នាំ​កម្ពស់​ប្រហែល​ជាង​មួយ​ម៉ែត្រ​ពាក់​ខោ​ព​ណ័​ខៀវ​ក្រណាត់​ជើង​ខ្លី​និង​ពាក់អាវ​ក្រណាត់​ដៃ​វែង​ព​ណ័​ផ្ទៃមេឃ​សកស្លូត​សម្បុរ​ខ្មៅ​ស្រអែម​។​ បើតាម​ប្រភព​ព​ត័​មាន​ពីសា​ក្សី​ដែល​ឃើញ​សព​បុរស​អណ្ដែត​ទឹក​នោះបាន​អោយដឹង​ថាះ​ពេលដែល​គាត់​ចុះទៅ​ងូតទឹក​ទន្លេ​ស្រាប់តែ​ឃើញ​សព​អណ្ដែត​ទឹក​មកពី​ត្បូង​មក​ជើង​ពី​ស្ពាន​ជ្រោយចង្វា​នៅ​កណ្ដាលទន្លេ​គាត់​ក៏បាន​រាយ​ការ​ណ៏​ប្រាប់​សមត្ថកិច្ច​នគ​បាល​បុ​ស្ត៍​ទួល​សង្កែ​ពេលដែល​សមត្ថកិច្ច​មកដល់​ក៏បាន​ជួល​ទូក​អោយគេ​អូស​សព​នោះ​យកមក​ក្បែរ​ច្រាំងទន្លេ​ហើយ​ក៏បាន​រាយការណ៍​អោយ​នគ​បាល​កោសល្យ​វិ​ច្ច័​យ​អោយ​ចុះមក​ពិនិត្យមើល​រកមើល​ហុ​តុ​នៃ​ការស្លាប់​របស់​បុរស​រូប​នោះ​។​ សាកសព​បុរស​ដែល​អណ្ដែត​ទឹកទន្លេ​ពុំ​ស្គាល់​អត្តសញ្ញាណ​នោះ​ត្រូវបាន​សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ​យកទៅ​បូជា​នៅ​វត្ដ​ទួល​អស់លោក​បន្ទាប់ពី​នគ​បាល​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចរាល់​ហើយ​ស​និ​ដ្ថា​ន​ថា​សព​បុរស​នោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតមែន​៕​

ប្ដី​ជាប់គុក​ ប្រពន្ធ​អត់លុយ​ចិញ្ចឹម​កូន​ ក៏បែកគំនិត​លក់​ថ្នាំ​ញៀន​ តែត្រូវ​ប៉ូលិស​ចាប់ខ្លួន​

ភ្នំពេញ​៖ ស្ត្រីម្នាក់​ត្រូវបាន​សមត្តកិច្ច​នគ​បាល​ប៉ុស្តិ៍​ទួល​សង្កែ​ ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១ ​រំលង​អធ្រាត​ឈានចូល​ថ្ងៃ​ទី២៩...

រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​៩៩ បណ្តាល​មនុស្ស​៣​នាក់​រងរបួស​ធ្ងន់​ស្រាល រួច​ដាក់​មេ​ប្រូច​បាត់ស្រមោល​

​រាជធានី​ភ្នំពេញ ៖ រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បោះពួយ​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម C100...

កម្លាំង​កងរាជអាវុធហត្ថ ខណ្ឌ​ទួលគោក ចាប់​បាន​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​០៥​នាក់​មាន​ប្រុស​មាន​ស្រី​

​ភ្នំពេញ ៖ មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៥​នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ខណ្ឌទួលគោក​ឃាត់ខ្លួន​ឆែកឆេរ​ភ្លាមៗ​រកឃើញ...