កម្មវិធីបានបញ្ចប់ តែបវរកញ្ញាវៀតណាម នៅសល់ភាពចម្រូងចម្រាស់ ជុំវិញការលើកម្រាមដៃ ៣ ពេលប្រកួត រហូតមានការប្តឹងផ្តល់

(ភ្នំពេញ)៖ ទស្សនិកជនដែលនិយមតាមដានកម្មវិធី «Miss Grand International» ពិតជាបានជ្រាបច្បាស់ហើយថា ក្នុងឆ្នាំ២០២១នេះ គឺបានទៅលើបវរកញ្ញមកពីប្រទេសវៀតណាម។ ខណៈកម្មវិធីបានបញ្ចប់ តែពេលនេះស្រាប់តែមានដំណឹងមកដ៏កក្រើកពេញបណ្តាញសង្គម ក្រោយពេលដែលបណ្តា ប្រជាជនថៃ និងអ្នកស្នេហាជាតិមួយចំនួន បានចេញលិខិតត្រៀមប្តឹង Miss Grand International ២០២១ និងជាបវរកញ្ញាវៀតណាម ដោយសារតែនាងបានលេីកម្រាមដៃ៣…

ទីបំផុត! កុមារា គង់ សីហា ដែលមានគេចែកចាយ តាមបណ្តាញសង្គម បានទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន និងសប្បុរសជន

សៀមរាប៖ ដោយមើលឃើញពីទុក្ខលំបាក របស់កុមារាក្រីក្រ ក្នុងស្រុកបន្ទាយស្រី ម្នាក់ ឈ្មោះគង់ សីហា មានជីវភាពក្រីក្រក្នុងគ្រួសារមួយ ដែលល្បីល្បាញដោយសារតែការមកចូលសាលារៀន ដើម្បីចូលរៀនថ្ងៃដំបូងរបស់គាត់ គ្មានស្បែកជើងពាក់ និងពាក់កាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយប្រើថង់ប្លាស្ទិកនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ជូននូវថវិកាចំនួន ២០លានរៀល ផ្ទះមួយខ្នង គ្រឿងឧបភោគបរិភោគ និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត ដល់ក្រុមគ្រួសាររូបនេះ។…

ក្មេង​ប្រុស​ចំនួន០៣​នាក់ ​ទៅឃ្វាលក្របីប្រទះឃើញ​គ្រាប់​៦០​មី​ល្លី​ម៉ែត្ររើស​គប់​លេង​ បណ្តាលឲ្យ​ផ្ទុះ​របួសធ្ងន់​

​កោះកុងៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្មេង​ប្រុស​៣​នាក់​បាន​រង​របួសធ្ងន់​ ខណៈ​ពួក​គេ​ទៅ​ឃ្វាលក្របី​ប្រទះ​ឃើញ​គ្រាប់​ប្រភេទ​៦០​មី​ល្លី​ម៉ែត្រ ​(​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​សល់​ពី​សម័យ​សង្គ្រាម​)​ យក​មក​គប់​លេង​បណ្តាល​ឲ្យ​ផ្ទុះ​ ។​ ​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៤​ និង​៥០​នាទី​ ស្ថិត​នៅ​ចំណុច​ព្រៃធំ​ ភូមិ​ជី​ត្រេះ​ ឃុំ​អណ្ដូងទឹក​ ស្រុកស្រែ​អំបិល​ ។​ ​ជនសង្ស័យ​មានឈ្មោះ​…

សហ​រដ្ឋ​អាមេរិកនឹង​ផ្តល់​ជំនួយ​មនុស្សធម៌​​ជិត ​១៤៤លាន​ដុល្លារ​ដល់​ប្រទេស​អាហ្វហ្គានីស្ថាន ​ខណៈដែល​មនុស្ស​រាប់លាន​នាក់​​ប្រឈមនឹង​ភាព​អត់ឃ្លាន

សហ​រដ្ឋ​អាមេរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​នឹង​ផ្តល់​ជំនួយ​មនុស្សធម៌​ថ្មី​ជិត ​១៤៤លាន​ដុល្លារ​ដល់​ប្រទេស​អាហ្វហ្គានីស្ថាន ​ដែល​មនុស្ស​រាប់លាន​នាក់​អាច​ប្រឈមនឹង​ភាព​អត់ឃ្លាន​ធ្ងន់ធ្ងរ​នៅ​រដូវ​រងារ​នេះ បើ​មិន​មាន​ជំនួយ​ឆាប់ៗ​ទេនោះ។ អ្នក​នាំពាក្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​លោក​ស្រី Emily Horne បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា ជំនួយ​របស់​សហ​រដ្ឋ​អាមេរិក​នឹង​ត្រូវ​បញ្ជូន​តាម​រយៈ​អង្គការ​ឯករាជ្យ​ដែលផ្តល់​ការ​គាំទ្រ​ដោយ​ផ្ទាល់​ដល់​ជន​ជាតិ​អាហ្វហ្គានីស្ថាន​ដែល​ងាយ​រងគ្រោះ​ជាង១៨,៤លាន​នាក់​ រួម ទាំង​ជនភៀសខ្លួន​អាហ្វហ្គានីស្ថាន​នៅក្នុង​ប្រទេស​ជិតខាង​ផង​ដែរ។ លោក​ស្រី Emily និយាយ​ថា «ដៃគូ​របស់​យើង​ផ្តល់​ការ​ការពារ​សង្គ្រោះ​ជីវិត ទីជម្រក​ ការគាំទ្រ​ការ​ចិញ្ចឹមជីវិត​ ការ​ថែទាំ​សុខភាព​សំខាន់ៗ ជំនួយ​ក្នុង​រដូវ​រងារ…

ក្រុម​រដ្ឋ​អ៊ី​ស្លា​ម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​អាច​វាយប្រហារ​លើ​សហរដ្ឋអាមេរិក​នា​រយៈពេល​ប្រាំមួយ​ខែ​ខាង​មុខ​

(Reuters)​ -​ កាលពី​ថ្ងៃ​អង្គារិ៍​ មន្ត្រីជាន់ខ្ពស់​មន្ទីរ​បញ្ច​កោណ​បាន​ប្រាប់​សភា​ថា​ សហគមន៍​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋអាមេរិក​បាន​វាយតម្លៃ​ថា​ ក្រុម​រដ្ឋ​អ៊ី​ស្លា​ម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​អាច​មាន​សមត្ថភាព​វាយប្រហារ​លើ​សហរដ្ឋអាមេរិក​នា​រយៈពេល​ប្រាំមួយ​ខែ​ខាង​មុខ​ និង​ក្រុម​នេះ​កំពុង​មាន​បំណង​វាយប្រហារ​ផង​ដែរ​ ។​ ​សុន្ទរកថា​របស់​លោក​ Colin​ Kahl​ អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​សម្រាប់​គោលនយោបាយ​ គឺជា​ការ​រំលឹក​ចុង​ក្រោយបង្អស់​ថា​ អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​តែ​អាច​បង្ក​ការ​ព្រួយបារម្ភ​ផ្នែក​សន្តិសុខ​ជាតិ​យ៉ាងធ្ងន់ធ្ងរ​ដល់​សហរដ្ឋអាមេរិក​ ទោះបីជា​ប្រទេស​នេះ​បាន​បញ្ចប់សង្គ្រាម​ដែល​មាន​អាយុកាល​ជាង​ពីរ​ទសវត្សរ៍​ដោយ​ទទួល​បរាជ័យ​កាលពី​ខែសីហា​ក៏​ដោយ​។​ ​ក្រុម​តា​លី​បង់​ដែល​បាន​ឈ្នះ​សង្គ្រាម​ គឺជា​សត្រូវ​របស់​រដ្ឋ​អ៊ី​ស្លា​ម​ ហើយ​ការ​ប៉ុនប៉ង​របស់​ក្រុម​នេះ​ក្នុង​ការ​រៀបចំ​ច្បាប់​ និង​សណ្តាប់ធ្នាប់​ បន្ទាប់​ពី​សហរដ្ឋអាមេរិក​ដក​កងទ័ព​ចេញពី​ប្រទេស​នេះ​…

អូតង់ បាន​បើក​ការប្រជុំ ដើម្បីពិភាក្សាគ្នារៀបចំកម្លាំង ការពារ​ប្រទេសសមាជិក​នៃសម្ព័ន្ធនេះវិញ បន្ទាប់ពីបរាជ័យ នៅអាហ្វហ្កានីស្ថាន

កំណែទម្រង់យុទ្ធសាស្រ្ត កំពុងតែត្រូវបាន​ចាប់ផ្តើមធ្វើហើយ។ យើងនឹងកាត់បន្ថយឲ្យ​បានច្រើនបំផុត នូវការ​បញ្ជូនកម្លាំងទៅធ្វើបេសកកម្ម ដែលស្ថិតនៅក្រៅតំបន់ភូមិសាស្ត្រ នៃសម្ព័ន្ធអាត្លង់ទិកខាងជើង។ នេះគឺជាប្រសាសន៍លើកឡើង របស់លោក Jens Stoltenberg អគ្គលេខាធិការអូតង់ នៅចំពោះមុខអ្នកកាសែត​ មុននឹងបើកការប្រជុំនៅទីស្នាក់ការក្នុង​ក្រុងព្រុចស៊ែល។ លោក​បានបន្ថែមថា កម្មវត្ថុថ្មីគឺ ធ្វើយ៉ាងណារៀបកម្លាំងឲ្យល្អ ឲ្យចំគោលដៅ នឹងចំកាលៈទេសៈ។ កិច្ចប្រជុំរបស់អូតង់ នឹងមានការចូលរួម…

លោក Colin Powell ជា​អ្នកការពារសម្ព័ន្ធ​មិត្ត​ក្នុង​តំបន់​អឺរ៉ុប​​ពី​ការ​វាយ​ប្រហារ ពីប្រទេសរុស្ស៊ី​

អតីត​រដ្ឋមន្ត្រីការ​បរទេស​អាមេរិកលោក Colin Powell ដែល​បានទទួល​អនិច្ចកម្ម​កាល​ពី​ថ្ងៃ​ចន្ទ​ក្នុង​អាយុ ៨៤ឆ្នាំ​ បាន​ប្រើ​ប្រាស់​នូវអាជីព​យោធា​ និង​រដ្ឋាភិបាលជា​ច្រើន​ទសវត្សរ៍​របស់​លោក​ដើម្បី​ការពារសម្ព័ន្ធភាពរបស់​អាមេរិកជា​មួយ​ប្រទេស​នានាក្នុង​ទ្វីប​អឺរ៉ុប។ នេះ​ បើតាម​ការ​លើក​ឡើង​របស់​អ្នក​វិភាគ​មួយ​ចំនួន។ គ្រួសាររបស់​លោក​បាន​បញ្ជាក់​ថា លោក Powell បាន​ស្លាប់​ដោយ​សារ​ជំងឺពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ​១៩។ វេជ្ជបណ្ឌិត​និយាយ​ថា លោក​មាន​ជំងឺ​មហារីក​ឈាម​ផង​ដែរ​ ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់ប្រព័ន្ធ​ស៊ាំ​ក្នុង​ខ្លួន​របស់​លោក​ ក៏​ដូច​ជា​ជំងឺ​ញ័រ​ដៃ និង​ជំងឺ​ផ្សេងៗ​មួយ​ចំនួន​ទៀត​ដែល​ធ្វើ​ឲ្យ​កម្លាំង​សាច់​ដុំ​ចុះ​ខ្សោយ។ លោក​បាន​ព្យាយាម​ប្រើ​ប្រាស់​នូវ​ឥទ្ធិពល​គោល​នយោបាយ​អាមេរិក​ឆ្ពោះ​ទៅ​កាន់ទ្វីបអឺរ៉ុប ​ក្នុង​នាម​ជាអនុប្រធានទី​ប្រឹក្សា​សន្តិសុខ​ជាតិ​…

របបសិកភូមាហាមឃាត់ មេធាវីរបស់​លោក​ស្រី អ៊ុងសាន ស៊ូជី មិនឲ្យ​និយាយ ទៅកាន់​បណ្តាញ​ព័ត៌មាន​ ឬក៏តំណាងអង្គទូត និងអង្គការ​បរទេស

ដំណឹងនេះ ត្រូវបាន​ប្រកាសឲ្យដឹង ដោយ​លោក Khin Maung Zaw ប្រធានក្រុមមេធាវី ការពារក្តីជូន​​លោកស្រីអ៊ុងសាន ស៊ូជី នៅលើទំព័រ ហ្វេសប៊ុក របស់​ផ្ទាល់តែម្តង។ អ្នកនាំពាក្យ​របបសិកភូមា បានបញ្ជាក់ថា រដ្ឋាភិបាលពិតជាបានចេញ លិខិតបញ្ជានេះមែន។ លិខិតនេះ ហាម​លោក Khin Maung…

កម្ពុជានៅសល់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ ចំនួនជាង ៦លានដូសទៀត សម្រាប់ចាក់ដូសជំរុញដល់ប្រជាពលរដ្ឋ

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសទទួលវ៉ាក់សំាងស៊ីណវ៉ាក់ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលនិងប្រជាជនចិន ជូនរាជ រដ្ឋាភិបាលកម្ពុជានាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជានៅសល់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ ចំនួនជាង៤លានដូសទៀត រួមជាមួយនឹងការមកដល់វ៉ាក់ សាំងដែលជាជំនួយ របស់រដ្ឋាភិបាលចិន២លានដូសទៀត ដូចនេះសរុបទាំងអស់ចំនួនជាង៦លានដូស សម្រាប់ត្រៀមចាក់ដូសជំរុញដល់ប្រជាពលរដ្ឋខ្មែរ…

មេដឹកនាំតៃវ៉ាន់​​ និយាយថា​ក្រុង​តៃប៉ិ​ នឹង​មិនចុះ​ញ៉ម​ចាញ់​ការ​សម្លុត​គំរាមកំហែង​របស់​ចិនឡើយ

សុន្ទរកថា​របស់​លោកស្រី ​អ៊ីងវេន​ ខាងលើនេះ​ធ្វើឡើង​ក្នុង​ឱកាស​ប្រារព្ធ​ពិធីបុណ្យ​ជាតិ​តៃវ៉ាន់​ និង​ធ្លាក់មកភ្លាមៗដែរ​ ក្រោយ​ប្រធានាធិបតីចិនលោកស៊ី ជីនពីង​ ប្តេជ្ញា​ថា​នឹងបង្រួប​បង្រួម​តៃវ៉ាន់​ជា​ចិន​តែមួយឲ្យបាន​។ កោះតៃវ៉ាន់​ដែល​មាន​ប្រជាជន​ប្រមាណ​ ២៣ លាននាក់ រស់នៅក្រោម​ការ​គំរាម​កំហែង​ឥត​ឈប់​ឈរ​ ពីចិន​កុម្មុយនិស្ត​ដែល​ចាត់​ទុក​កោះនេះ​ជាខេត្តមួយ​របស់​ខ្លួន​។ ចិន​ក៏​ធ្លាប់​បាន​ប្រកាស​គំរាមរួចហើយដែរថានឹងវាយយកតៃវ៉ាន់​ដោយប្រើកម្លាំងទ័ព​នៅថ្ងៃ​ដែល​តៃវ៉ាន់​ហ៊ាន​ប្រកាស​ឯករាជ្យ​។ “ នៅខណៈដែលយើង​កាន់តែ​រីកម្រើន​លូតលាស់​ យើង​ប្រឈម​ទៅនឹង​សម្ពាធ​ពី​ចិន​កាន់​តែ​ច្រើន​”។ នេះគឺការ​លើកឡើង​របស់​លោកស្រី​ សៃ អ៊ីងវេន​ ដោយ​បន្ថែមថា​គ្មាននរណាម្នាក់…