Wednesday, ទី5 June, ឆ្នាំ2013 16:15 pm
ក្រុមហ្វូងបាតុករដែលធ្វើការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលនៅតែបន្តធ្វើបាតុកម្មតាំងពីយប់ថ្ងៃចន្ទរហូតមកទល់នឹងព្រឹកថ្ងៃអង្គារនេះក្នុងការព្យាយាមចូលទៅឲ្យដល់ការិយាល័យលោកនាយករដ្ឋមន្ត្រីតួគី Recep Tayyip Erdogan។
ប៉ូលិសក៏បានបន្តការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកទៅកាន់ក្រុមបាតុករដែលប្រើប្រាស់ដុំថ្មតបតនឹងប៉ូលីសវិញផងដែរ។ក្រុមបាតុករបានប្រើប្រាស់កម្លាំងរបស់ខ្លួនដើម្បីបិទផ្លូវសំខាន់ៗមួយចំនួនជាការតវ៉ាប្រឆាំង។
ក្រោយការគ្រប់គ្រងនិងបំបែកក្រុមហ្វូងបាតុករក្រុមការងារចាប់ផ្តើមធ្វើការសម្អាតឡើងវិញនូវតាមផ្លូវមួយចំនួនដែលបានប៉ះទង្គិចគ្នាហើយបើទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាលបានបន្ថែមកងសន្តិសុខជាច្រើនទៀតនៅតំបន់នោះ។
គួរបញ្ជាក់ថាការប៉ះទង្គិចគ្នារវាងក្រុមបាតុករនិងប៉ូលីសអស់រយះពេលប៉ុន្មានថ្ងៃនេះបានសម្លាប់អស់មនុស្សពីរនាក់និងរបួសដល់ទៅ...