A L T R O Z   N E W S

សម្លាប់

៧ នាក់​បាន​ស្លាប់​ដោយ​សារ​ការបាញ់ប្រហារក្នុង​បារ​​​នៅមិច​ស៊ិច​កូ​

មិចស៊ិចកូ​:​សរុប​មាន​មនុស្ស​7​នាក់​បាន​ត្រូវ​បាញ់សម្លាប់​ដោយ​មាន​បី​នាក់​ជា​ស្ត្រី​ដេល​បម្រើ​​ការ​ងារ​នៅក្នុងបារ​ ហើយ ​2​ នាក់​បាន​រងរបួស​កា​លពី​ថ្ងៃ​ព្រហស្បតិ៍​នៅពេល​បរុស​ម្នាក់​បាន​សម្រុកចូល​ក្នុង​បារមួ​យ​កន្លែង​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​មិចស៊ិចកូ​ហើយ​បាន​បើក​ការបាញ់ប្រ​ហារ​ទៅលើ​ក្រុម​មនុស្ស​ដែល​នៅ​ទីនោះ​តែម្តង​។​ ​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បាន​និយាយថា​ពួកគេ​បាន​ឃើញ​បុរស​ម្នាក់​បាន​ដើរចូល​ទៅក្នុង​បារ​មួយ​ដែល​មានឈ្មោះ...

មនុស្ស ២​នាក់​បាន​ស្លាប់​ក្នុងការ​បាញ់ប្រហារ​នៅ​ប្រទេស​យ៉េមែ​ន​

​ជន​ប្រដាប់​ដោយ​អាវុធ​បី​នាក់​ដែល​ត្រូវបាន​គេ​ជឿជាក់​ថា​ជា​ក្រុម​ផ្តាច់ខ្លួន​ចេញពី​រដ្ឋាភិបាល​បាន​ធ្វើការ​បាញ់ប្រហា​រម​កលើ​ប៉ុស្តិ៍​ត្រួតពិនិត្យ​មួយកន្លែង​ស្ថិត​នៅ​ភាគខាងត្បូង​នៃ​ខេត្ត​Al-Dhalea​របស់​ប្រទេស​យ៉េមែ​នហើយ​បានសម្លាប់​ទាហាន​យ៉ាងហោចណាស់​2​នាក់ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​ពី​ក្រុម​ប៉ូលីស​និង​ប្រជាជន​ក្នុង​តំបន់​ប្រាប់​ដល់​សារ​ពត៍​មាន​ស៊ិន​ហួរ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​។​ ​តាមរយះ​ការផ្តល់​ព័ត៌មាន​មួយចំនួន​ពី​សំណាក់​ប្រជាជន​បាន​ប្រាប់ថា​ក្រុម​ឧក្រិដ្ឋជន​មាន​គ្នា​បី​នាក់​មក​ជាមួយនឹង​ម៉ូតូ​ពីរ​គ្រឿង​បាន​គប់​គ្រាប់បែក​ពីរ​គ្រាប់​ចូល​ប៉ុស្តិ​ត្រួតពិនិត្យ​។​បើ​យោង​តាម​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​បាន​បន្ត​ប្រាប់​ទៀត​ថា​ក្រោយ​បន្តិច​កងកំលាំង​ទ័ព​បាន​ប្រមូលគ្នា​នៅតាម​តំបន់​មូលដ្ឋាន​ទ័ព​។​ ​កាល​ពី​អាទិត្យ​មុន​លោក​ប្រធានាធិបតីយ៉េមែ​ន​Abd-Rabbu Mansour Hadi​បាន​ព្យាយាម​ធ្វើឲ្យ​មាន​ការពិភាក្សារវាង​ក្រុម​អបគមន៍​ផ្តាច់ខ្លួន​ជាមួយ​នឹង​រដ្ឋាភិបាល​ដែល​ក្នុង​គោលបំនង​ដើម្បី​បញ្ចប់​ការធ្វើ​អបគមន៍​ពី​ភាគខាងត្បូង​នៃ​ប្រទេស​នេះហើយ​រៀបចំ​រដ្ឋធម្មនុញ្ញ​សាជាថ្មី​និង​ត្រួសត្រាយ​ផ្លូវ​ឲ្យមាន​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​និងរ​ដ្ឋ​សភា​នា​ឆ្នាំ​2014​។​ ​ប៉ុន្តែ​បើ​ទោ​បី​ជា​យ៉ាងណា​ក៏ដោយ​មេដឹកនាំ​នៃ​ក្រុម​ផ្តាច់ខ្លួន​នេះ​នៅតែ​បដិសេធ​ធ្វើពហិកា​មិន​ព្រម​ចូលរួម​ក្នុង​ការពិភាក្សា​ឡើយ​ហើយ​ខ្លួន​នៅតែ​ព្យាយាម​ទទូច​ឲ្យ​រដ្ឋាភិបាល​ត្រូវតែ​ដកទ័ព​ពី​តំបន់​ភាគខាងត្បូង​នោះ​ដែល​ក្រុម​ខ្លួន​មាន​ទីតាំង​នៅ​៕​

ម្ចាស់​គណនី Peypey Ly អង្វរ​សូម​បញ្ឈប់​ការចែក​ចាយ​រូបអាក្រាត​របស់​នាង​

​នៅ​ប៉ុន្មាន​ថ្ងៃមុន​នេះដែរ​យើង​បានឃើញ​វីដេអូ ជេ​គ្នា​យ៉ាង​ញាក់សាច់​ជាទីបំផុត នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​ធ្វើ​ឲ្យ​ផ្អើល​ដល់​បណ្តា​អ្នកលេង​អន​ឡាញ​ទាំងអស់​។​ ​បញ្ចប់​ពី​រឿង​ដ៏​ឃោ​ឃៅ​ជេ​គ្នា​ឥត​អៀនខ្មាស់​នេះ...

របៀប​យាម​កាម​​​ក្រោយ​របប​សា​ដាម​ហ៊ូ​សេន​​ដួល​រលំ​(មា​ន​​​វី​ដេ​​អូ​)​

អស់​រយះពេល​10​ឆ្នាំ​នៃ​ការ​រលំ​នៃ​របប​Saddam Hussein ប៉ុន្តែ​ការ​បំផ្ទុះ​គ្រាប់បែក អំពើ​ហិង្សា...

ព្យុះ​ភ្លៀង​និង​ព្រិល​នៅចិនភាគ​​ខាង​ត្បូង​​បាន​​សម្លាប់​មនុ​ស្ស​ ៨ នាក់​

យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួរបាន​ឲ្យដឹងថា​ កាលពី​ថ្ងៃទី ២០ ខែ...

ស​ង្គ្រា​ម​អ៊ី​រ៉ាក់៖​​អា​មេរិក​​ទទួលបាន​​បទ​ពិសោធ​ន៍​​ការ​​ពារ​ខ្លួន​ច្រើន​(មាន​វីដេអូ​)

រំឭក​​កាលពី​ពេល​ដែល​អាមេរិក​វាយលុក​អ៊ីរ៉ាក់​កាលពី​10​ឆ្នាំ​មុន​នៅ​លើ​ទឹកដី​វាល​ខ្សាច់​ដែល​កាលពី​ពេល​នោះ​រថយន្ត​ដែល​បាន​ប្រើប្រាស់​មួយចំនួនធំ​មិន​មាន​បំពាក់អាវុធ​ប្រយុទ្ធ​និង​ការពារ​គ្រប់គ្រាន់​នោះទេ តែ​ក្រោយ​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​ការបើកបរ​និង​ធ្វើ​ដំណើរ​របស់​ទាហាន​អាមេរិក​នៅ​លើ​ទឹកដី​ដែល​សម្បូរ​ទៅ​ដោយ​គ្រាប់បែក​និង​ក្រុម​អត្តឃាត​ដែល​បានសម្លាប់​ទាហាន​និង​ប្រជាពលរដ្ឋ​អ៊ីរ៉ាក់​រាប់​មិន​អស់​នោះ​លែង​ជា​ភាព​កង្វល់​ទៀតហើយ​។​ ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​នៃ​ការធ្វើ​សង្គ្រាម​ជាមួយ​អ៊ីរ៉ាក់​បាន​ធ្វើឲ្យ​អាមេរិក​ទទួលបាន​បទពិសោធ​ជាច្រើន​ពី​ការ​គេចខ្លួន​ចេញ​ពីកា​រ​បច្ចេកទេស​ដាក់​គ្រាប់​និង​វាយប្រហារ​តាមបែប​អត្តឃាត​របស់​សត្រូវ​ហើយ​ហេតុ​ដូច្នេះ​បានជា​អាមេរិក​បាន​អភិវឌ្ឍន៍​នូវ​គ្រឿង​សព្វាវុធ​និង​ឧបករណ៍​ការពារ​ជាច្រើន​។​ ​បើទោះជា​យ៉ាងណា​ក៏ដោយ​អាមេរិក​នៅ​តែ​មាន​ការតិះ​តៀន​ពីព្រោះបើ​ប្រៀបធៀប​ទៅនិ​ង​ការកើនឡើង​នៃ​ពួក​ភាវ​រករ​និង​ចំនួន​ទាហាន​និង​អ្នកស្លាប់​គឺ​នៅ​មាន​ភាពខុសគ្នា​ឆ្ងាយ​បន្តិច​៕​ខាងក្រោម​នេះ​ជា​វិដេអូ​ដែល​បង្ហាញ​ពី​ការវិវត្តន៍​នៃ​ការការពារ​ខ្លួន​របស់​ទាហាន​អាមេរិក​ពេល​កំពុង​ធ្វើ​សង្គ្រាម​ជាមួយ​អ៊ីរ៉ាក់​:​

អ៊ីរ៉ាក់​​៖មនុស្ស​​ជាង​ ៣០ ​នាក់​​ត្រូវ​បាន​​សម្លាប់​​​ដោយ​គ្រាប់​បែក​អត្ថ​ឃាត​នៅ​ក្រ​សួង​យុ​ត្តិ​ធម៌​​​

បា​ដា​ដ​:​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្ត​ធ​ម៍រ​បស់​អ៊ីរ៉ាក់​Hassanal-Shammari​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា​គ្រាប់បែក​អត្តឃាត​និង​រថយន្ត​បំពាក់​ដោយ​គ្រាប់បែក​ដែល​បាន​បំផ្ទុះ​នៅ​ក្រសួង​យុត្ត​ធ​ម៍កាល​ពីថ្ងៃ​ព្រហស្បតិ៍​អាទិត្យ​មុន​បាន​សម្លាប់​មនុស្ស​ដល់​ទៅ​30​នាក់​និង​របួស​ប្រមាណ​ជា​50​នាក់​។​ ​របាយការណ៍ដំ​បូង​ដែល​បាន​ចេញ​ដោយ​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ភ្លាម​បាន​ប្រកាសថា​មាន​តែត្រឹម​21​នាក់​បាន​ស្លាប់​ហើយ​50​នាក់​របួស​ដែល​បណ្តាល​មក​ពី​ការ​បំផ្ទុះ​ចំ​កណ្តាល​នៃ​ទីក្រុង​បា​ដា​ដ​ហើយ​ដែល​មាន​មុខសញ្ញា​គឺ​ក្រសួង​យុត្ត​ធ​ម៍​តែម្តង​។​លោក​Sahammari​បាន​និយាយ​បន្ថែមទៀត​ថា​ការផ្ទុះ​ចាប់ផ្តើម​ដោយ​ការ​បំផ្ទុះ​ឡាន​ជាមុនសិន​ហើយ​នៅពេលដែល​មាន​ភាពច្របូកច្របល់​ភេរ​វករ​អត្តឃាត​ក៏​បាន​ឱ​​កាស​រត់​ចូលទៅ​ក្នុងរ​បាំង​ទី​មួយ​នៃ​ក្រសួង​ហើយ​បំផ្ទុះ​ខ្លួន​មួយ​លើក​ទៀត​ដែល​ធ្វើឲ្យ​ចំនួន​នៃ​អ្នកស្លាប់​កើនឡើង​ច្រើន​យ៉ាង​នេះ​។​ភ្លាម​ប៉ូលីស​បាន​ប្រញាប់​ទៅ​ប្រមូលគ្នា​នៅ​ត្រង់រ​បាំង​​ទី​ពីរ​ដើម្បី​រក្សា​ស្ថេរភាព​ឡើងវិញ​។​ ​ក្រុម​អាល់​កៃ​ដា​ជា​អ្នក​ស្ថិត​នៅ​ក្រោយ​រឿងនេះ​ដោយ​មាន​ខ្សែ​វិដេអូ​ដែល​ក្រុមខ្លួន​បាន​ថត​ផង​ហើយ​ការ​បំផ្ទុះ​នេះ​គឺ​ត្រូវបាន​គេ​ជឿជាក់​ថា​ជា​ការ​សងសឹក​និង​កំហឹង​ទៅលើ​ស្ត្រី​កាន់​សាសនា​Sunnis​ម្នាក់​ជា​អ្នក​បោះបង់​សាសនា​និង​ដែល​កំពុង​រស់នៅ​ក្នុង​គុក​។​ ​អំពើ​អហិង្សា​ដែល​បាន​កើតឡើង​ជារឿយៗ​អស់​រយះពេល​ជិត​បួន​ខែ​នៅ​អ៊ីរ៉ាក់​ក្រោយ​តែ​ពី​មាន​ការបោះឆ្នោត​ព្រឹទ្ធសភា​រួច​មក​៕​

តារា​ម៉ូ​ដែល Carly Baker ចូលចិត្ត​ប្រដាល់​វាយ​ក្នុង​ទ្រូង ឬ UFC

​នៅក្នុង​កម្មវិធី វាយ​ដាក់​ទ្រូង Award Ultimate...

អ៊ី​តា​លី​ប​ញ្ជា​ក់​ពី​​​ចំ​ណា​ត់​ខ្មាំ​ង​​​ ​ទាំ​ង​ ​៧​ ​នា​ក់​​​ដែ​ល​​ត្រូ​វ​បា​ន​​​ស​ម្លា​​ប់​នៅ​N​igeria​

ទីក្រុង​រ៉ូម​: លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​របស់​អ៊ីតាលី​បាន​ចេញមក​ប្រកាស​កាល​ពី​ម្សិលមិញ​ថា​ចំណាត់​ខ្មាំង​7​នាក់​ដែល​បាន​ចាប់​នៅក្នុង​ប្រទេស​Nigeria​នោះ​ត្រូវបាន​គេ​សម្លាប់​អស់ហើយ នេះ​បើ​យោង​តាម​ការអះអាង​របស់​ក្រុម​បះបោល​អ៊ីស្លាម​។​សភា​ចារបុរស​របស់​អ៊ីតាលី​បាន​បើក​ការស៊ើបអង្កេត​លើ​ករណី​នេះ​ហើយ​ដោយសារ​តែ​ម្នាក់​ក្នុងចំណោម​ជនរងគ្រោះ​ជា​ជនជាតិ​អ៊ីតាលី​។​ ​តាម​របាយការណ៍​ទាំង​7​នាក់​នោះ​មាន​4​នាក់​ជា​ជនជាតិ​លី​បង់​ដែល​អង់គ្លេស​ម្នាក់​និង​ក្រិក​ម្នាក់​ផង​ដែរ​ត្រូវបាន​គេ​ចាប់ជំរិត​តាំងពី​ថ្ងៃ​ទី​16​កុម្ភះ​ហើយ​ត្រូវបាន​គេ​ជឿជាក់​ថា​ក្រុម​សាសនា​អ៊ីស្លាម​មួយក្រុម​ដែល​មានឈ្មោះ​Ansaru​ជា​ក្រុម​មាន​ទំនាក់ទំនង​នឹង​ក្រុម​អាល់​កៃ​ដា​ផង​ជា​អ្នក​នៅ​ពីក្រោយ​រឿងនេះ​។​ជនជាតិ​អ៊ីតាលី​ដែល​បាន​សម្កាប់​មាន​ឈ្មោះ​Silvano Trevisan​អាយុ​69​ឆ្នាំ​ជា​វិស្វក​រហើយ​លោក​បាន​ធ្វើការ​នៅ​ក្រៅប្រទេស​អ៊ីតាលី​អស់​រយះពេល​រាប់សិប​ឆ្នាំ​មកហើយ​។​ ​ក្រុប​Ansaru​នេះ​បាន​បញ្ចាក់​ប្រាប់​ពី​ការ​ចាប់ជំរិត​តាមរយះ​ពី​ក្រុមហ៊ុន​សំណង់​មួយ​ដែល​មាន​ទីតាំង​នៅ​ភាគ​ខាងជើង​នៃ​តំបន់​មួយ​នៃ​ទីក្រុង​Bauchi​ក្រោយពី​បាន​ដុត​កំទេច​ឡាន​ប៉ូលិស​ជា​ច្រើន​គ្រឿង​និង​បាញ់​បំផ្ទុះ​ទ្វារ​ក្រោយ​នៃ​ក្រុមហ៊ុន​និង​សម្លាប់​សន្តិសុខ​ផង​។​ ​លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បាន​បដិសេធ​នូវ​ការប្រើប្រាស់​កងកំលាំង​ទាហាន​ក្នុង​ប្រតិ​ប​ត្ត​ការជួយ​សង្គ្រោះ​ចំណាត់​ខ្មាំង​ក្រោយ​ពេល​ក្រុម​បះបោ​ល​បានប្រកាសថា​ការសំលាប់​គឺ​ស្ថិត​ក្នុង​ពេល​ដែល​មាន​ប្រតិ​ប​ត្ត​ការពី​សំណាក់​ក្រុម​ទាហាន​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​កាលពី​ឆ្នាំមុន​វិស្វករ​ជនជាតិ​អ៊ីតាលី​ម្នាក់​ត្រូវបាន​សំលាប់​ជាមួយនឹង​មិត្ត​រួម​ការងារ​ជនជាតិ​អង់គ្លេស​ម្នាក់​ទៀត​ខ​ណះ​ដែល​ខ្លួន​បាន​ប្រើប្រាស់​ប្រតិ​ប​ត្ត​ការ​ទ័ព​ដើម្បី​ជួ​សង្គ្រោះ​ចំណាត់​ខ្មាំង​៕​