សរ កេសារ៉ា និងក្រុមមហាហង្ស រំពឹងការងារថ្មី ក្រោយទៅដល់ហុងកុង
តាំងពីថ្ងៃទី១៨ មីនា អ្នកស្រីសរ កេសារ៉ា ម្ចាស់ផលិតកម្មកេសារ៉ាភាពយន្ត ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងល្បីល្បាញក្នុងអំឡុងឆ្នាំ១៩៧២ ដល់១៩៧៤ និងក្រុមផលិតករមហាហង្ស បានទៅដល់ទីក្រុងហុងកុង ប្រទេសចិន បន្ទាប់ពីត្រូវបានគណកម្មការមហោស្រពភាពយន្តអន្តរជាតិដែលកំពុងធ្វើឡើងនៅក្នុងទីក្រុងហុងកុង អញ្ជើញជាភ្ញៀវកិត្តិយស។ អ្នកស្រី និងលោក អ៉ិន សុភិន តំណាងផលិតកម្មមហាហង្ស បានបង្ហាញពីការរំពឹងយ៉ាងខ្លាំង ថាវត្តមានរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍អន្តរជាតិមួយនេះ នឹងទទួលបានផ្លែផ្កាសំខាន់មួយក្រោយពេលត្រឡប់មកវិញ។…