សកម្មភាព​ដ៏​ឃោ​ឃៅរ​បស់​សហគ្រាស​ផលិត​ខ្នើយ​ធ្វើ​ពី​រោមសត្វ​

​អ្នក​ប្រហែល​បានត្រឹមតែ​ដឹងថា​ការ​គេង​កើយ​ខ្នើយ​ដែល​ផលិត​ពី​រោមសត្វ​ក្ងាន ធ្វើឲ្យ​គេ​ង​លក់​ស្រួល​ដោយសារ​តែភាព​ទន់​ស្រាល​របស់​វា​។ ប៉ុន្តែ​អ្នក​ប្រហែលជា​មិន​ដឹង​ថា​ការផលិត​ខ្នើយ​ទាំងនោះ​ហាក់បីដូចជា​ធ្វើ​ទារុណកម្ម​ទៅ​លើ​សត្វ​អញ្ចឹង ប្រសិនបើ​អ្នក​បាន​មើល​វីដេអូ​នេះហើយ អ្នក​ប្រហែលជា​គិត​សា​ថ្មី​មុន​ពេល​សម្រេច​ចិត្ត​ទិញ​ខ្នើយ ឬ​សម្លៀកបំពាក់​ដែល​ធ្វើ​ពី​រោមសត្វ​ទាំងនេះ​។​ ​ទស្សនា​វីដេអូ​ឃ្លិប​ដូចខាងក្រោម​នេះ​៖ ​

ការលក់​ផ្ទះ​ថ្មី​នៅ​អូស្ត្រាលី​កើនឡើង​ខ្ពស់​មិន​ធ្លាប់មាន​ក្នុង​ខែ​កញ្ញា​

​ការលក់​ផ្ទះ​ថ្មី​នៅក្នុង​ប្រទេស​អូស្ត្រាលី​បាន​កើនឡើង​ដល់​កម្រិត​មួយ​ខ្ពស់​បំផុត​ដែល​មិន​ធ្លាប់​មាន​នៅក្នុង​រយៈពេល​២​ឆ្នាំ​ចុងក្រោយ កាលពី​​ខែកញ្ញា​កន្លងទៅ​។ នេះ​បើ​យោង​តាម​ការ​ឲ្យដឹង​ពី​សមាគមន៍ស​ហ​គ្រាស​លំនៅដ្ឋាន​នៅ​ថ្ងៃ​ពុធ​នេះ​។​ ​យោងតាម​របាយការណ៍​ចុងក្រោយ​របស់​សមាគមន៍​សហគ្រាស​លំនៅដ្ឋាន​បានឲ្យដឹងថា អត្រា​ការលក់​លំនៅដ្ឋាន​ថ្មី​សរុប​បាន​កើនឡើង ៦,៤​ភាគរយ​នៅក្នុង​ខែ​កញ្ញា ដែល​ជា​កំណើន​លឿន​បំផុត​ចាប់តាំងពី​ខែ​មេសា​ឆ្នាំ ២០១២​មក​។​ ​លោក Harley Dale ប្រធាន​សេដ្ឋកិច្ច​នៃ​សមាគមន៍​សហគ្រាស​លំនៅដ្ឋាន​បានឲ្យដឹងថា នៅក្នុង​ត្រីមាស​ខែកញ្ញា​ការលក់​លំនៅដ្ឋាន​ថ្មី​បាន​កើនឡើង ៣,៧​ភាគរយ ហើយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំមុន​កើនឡើង ២៥,២​ភាគរយ​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា ការលក់​លំនៅដ្ឋាន​ថ្មី​កើនឡើង​នេះ ដោយសារ​តែ​តម្រូវការ​ផ្ទះ​បាន​កើនឡើង ជាពិសេស​គឺ​ការ​បែក​ផ្ទះ…

ពិ​ពរណ៍​រថយន្ត​ប្រើប្រាស់​កម្លាំង​អគ្គិសនី​នៅក្រូ​អាត​

​រថយន្ត​ជាច្រើន​គ្រឿង​ដែល​បាន​ផលិត​ដោយ​ក្រុមហ៊ុន​សហគ្រាស​ក្នុងស្រុក​របស់​ប្រទេសក្រូ​អា​តត្រូវបាន​ដាក់​តាំងប​ង្ហា​ញ​ជា​សាធារណៈ​នៅក្នុង​តំបន់ Zagreb នៅក្នុង​រដ្ឋធានី​របស់​ប្រទេសក្រូ​អាត​កាលពី​ពេល​ថ្មីៗ​នេះ​។​រថយន្ត​ដែល​បានដាក់​បង្ហាញ​ត្រូវ​បាន​បញ្ជាក់​ឲ្យឃើញ​ពី​ការរីកចម្រើន​នៃ​វិស័យ​ផលិត​រថយន្ត​អគ្គិសនី​នៅ​ក្នុង​ប្រទេសក្រូ​អាត​៕​ https://i1272.photobucket.com/albums/y389/domneng/3D%20Gun/Car4_zpsf46c73f1.jpg https://i1272.photobucket.com/albums/y389/domneng/3D%20Gun/Car1_zps12b6543e.jpg https://i1272.photobucket.com/albums/y389/domneng/3D%20Gun/Car2_zpsf94c4500.jpg https://i1272.photobucket.com/albums/y389/domneng/3D%20Gun/Car3_zps1441d20d.jpg

នំ​ពង​សែន​ព្រះ​ខែ​យ​ក្សមាន​ទម្ងន់​ដល់​ទៅ​កន្លះ​តោន​

​ចិន​៖​នេះ​គឺជា​យុទ្ធនាការ​នៃ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម សម្រាប់​សហគ្រាស​ផលិត​នំ​មួយចំនួន​ដែល​មាន​នៅ​ប្រទេស​ចិន ក្នុង​ឱកាស​ពិធី​បុណ្យ​សែន​ព្រះ​ខែ នៅ​សប្តាហ៍​នេះ​។ ពិធីបុណ្យ​នេះ​បាន​ប្ររព្ធ​ឡើង​នៅ​ថ្ងៃទី ១៧ ខែ​កញ្ញា នៅក្នុង​ទីក្រុង Changchun ខេត្ត Jilin ប្រទេស​ចិន បាន​ធ្វើឲ្យ​អ្នក​ចូលរួន​ទស្សនា​យ៉ាងច្រើ​ន មានការ​កោត​ស​សើរ​នំ​ពង​ទាដ៍​ធំ ដែល​គេ​ដាក់​តាំង​នៅ​កន្លែង​ទទួលភ្ញៀវ​។​ ​ទាំងនេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពានិជ្ជកម្ម​ដើម្បី​ទាក់ទាញ​ការយក​អ្នកទស្សនា​ឲ្យមាន​ការចាប់​អារម្មណ៍ទៅលើ​នំ​សែន​ព្រះ​ខែ​យក្ស​ដែល​ដាក់​តាំង​នៅ​ថ្ងៃបុណ្យ​នេះ​៕ https://i1272.photobucket.com/albums/y389/domneng/Air/Cake2_zps84dafc52.jpg https://i1272.photobucket.com/albums/y389/domneng/Air/Cake3_zps5bb9c7f6.jpg https://i1272.photobucket.com/albums/y389/domneng/Air/Cake4_zpse638cffa.jpg https://i1272.photobucket.com/albums/y389/domneng/Air/Cake1_zpsfe9ce284.jpg…

9​ ចំណុច​ ដែល​ facebook​​ ប៉ះពាល់​ ដល់​​ជីវិត​របស់​​អ្នក​ប្រើ​ប្រាស់​

សម្រាប់អ្នកដែលមានគណនីហ្វេសប៊ុក ដែលជាគេហទំព័រនៃបណ្ដាញសង្គមធំជាងគេ ក្នុងពិភពលោក តែងតែប្រើប្រាស់​គេហទំព័រនេះ សម្រេចនូវបំណងរបស់ខ្លួន ជាពិសេសដើម្បីទំនាក់ទំនងមិត្តភ័ក្រ ចែកផ្សាយអ្វីមួយ ឬស្វែងរកការណាត់ជួប​ណាមួយនោះជាដើម។ ទាំងអស់នេះហើយ ដែលធ្វើអោយ ហ្វេសប៊ុកបានក្លាយបន្តិចម្ដងៗ ជាផ្នែកមួយ នៃជីវិត​របស់​អ្នក​ប្រើប្រាស់វា។ សូម​បញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ន ហ្វេសប៊ុក (Facebook) មានអ្នកប្រើប្រាស់ច្រើនជាង ១ពាន់លាននាក់ នៅលើពិភពលោក។…

ទីផ្សារ​លក់​រថយន្ត​នៅក្នុង​ប្រទេស​ចិន​នៅ​ចន្លោះ​ខែមករា​-​កុម្ភៈ កើនឡើង ១៤,៧%

បើ​យោងតាម​របាយការណ៍ សមាគម​សហគ្រាស​ផលិត​រថយន្ត​ចិន បាន​ឲ្យ​ដឹងថា​ទីផ្សារ​លក់​រថយន្ត​នៅក្នុង​ប្រទេស​ចិន​បាន​កើនឡើង ១៤,៧​ភាគរយ​នៅក្នុង​ចន្លោះ​ខែមករា​-​កុម្ភៈ​នេះ បើ​ធៀប​នឹង​ឆ្នាំ​កន្លងទៅ​។​ ​បើតាម​របាយ​ការ​ណ៏​បាន​ឲ្យ​ដឹងថា នៅក្នុង​ខែមករា តួលេខ​នៃ​ការលក់​មាន​ចំនួន​ច្រើនជាង ខែកុម្ភៈ ហើយ​មូល​ហេតុដែល​ខែកុម្ភៈ​លក់​ធ្លាក់ចុះ ព្រោះថា​វា​ជា​រដូវចូលឆ្នាំ​ចិន​។ ​សមាគម​សហគ្រាស​ផលិត​រថយន្ត​ចិន បាន​រំពឹង​ទុកជាមុន​ថា ទីផ្សារ​ផលិត​រថយន្ត​នៅក្នុង​ប្រទេស​ចិន នឹង​កើនឡើង ៧​ភាគរយ​បន្ថែមទៀត​នៅក្នុង​ឆ្នាំ ២០១៣​នេះ ប៉ុន្តែ​បើ​យោងតាម​ក្រុមហ៊ុន​ផលិត​រថយន្ត​វិញ​បាន​រំពឹងទុក​ថា ការលក់​រថយន្ត​នៅក្នុង​ឆ្នាំនេះ កើនឡើង​ដែរ…

សេដ្ឋកិច្ចឥណ្ឌាចាប់ពីឆ្នាំ ១៩៩១-2007

ចាប់​តាំង​តែ​ពី​បាន​ទទួល​ឯករាជ្យ​មក​ ឥណ្ឌា​បាន​ប្រកាន់​ភ្ជាប់​នូវ​ទិសដៅ​សឹង​តែ​សង្គម​និយម​ ជាមួយ​នឹង​ការ​គ្រប់​គ្រង​យ៉ាង​តឹង​រឹង​ទៅ​លើ​ ការ​ចូលរួម​ពី​ផ្នែក​ឯកជន​ ដូចជា​ពាណិជ្ជកម្ម ក្រៅ​ប្រទេស​ និង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​។ ទោះ​ជា​យ៉ាង​ណា​ក្ដី​ ចាប់​ពី​ឆ្នាំ​ ១៩៩១ មក​ ឥណ្ឌា​បាន​បើក​ចំហ​ទីផ្សារ​ របស់​ខ្លួន​ ដោយ​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ចនិង​បន្ធូរបន្ថយ​ការ​គ្រប់​គ្រង​ របស់​រដ្ឋ​ទៅ​លើ​ ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​វិនិយោគទុន​បរទេស​។ ការ​ផ្តោះ​ប្តូរ​​ពាណិជ្ជកម្មក្រៅ​ប្រទេស​បាន​កើន​ឡើង​ពី ៥.៨ ពាន់​លាន​ដុល្លារ​…

បម្រាមពីសាលាក្រុង ក្នុងថ្ងៃចូលឆ្នាំចិន

លោកកែប ជុតិមា ​​អភិ​បាល​​រាជធានីភ្នំពេញ ​​​បានចុះហត្ថលេខា​​​​​​ថ្ងៃ​ទី​​១៧ មករា លើ​សេចក្តី​​ណែនាំ​មួយ ​ស្តីពីការ​​រៀប​ចំ​សន្តិសុខ​​​​សណ្តាប់ធ្នាប់​​ និង​របៀប​​រៀបរយ​​​​សាធា​រណៈ​ក្នុង​ឱកាស​​​បុណ្យ​ចូលឆ្នាំប្រពៃណី​​ចិន-វៀត​ ណាម​ ​ដែល​និង​​ចូលមក​ដល់​​នៅថ្ងៃទី​​​២២ ​មករា ដ៏ខ្លី​​​ខាងមុខនេះ​។ ក្នុង​សេចក្តីណែនាំ​​បានប្រកាស​ថា ដើម្បីរក្សា​ និង​​ធានា​​​​បាននូវសុវត្ថិភាព​​​ សន្តិសុខ ​​សណ្តាប់​ធ្នាប់ និង​របៀប​​រៀបរយ​​សាធារណៈ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំប្រពៃណី​​​ចិន​-វៀតណាម ​​ដែល​នឹង​ប្រព្រឹត្ត​​ទៅ​​ពីថ្ងៃទី​​​២២ ​ដល់ថ្ងៃទី​​​២៥…