ថៃ លុបចោល​បម្រាម​គោចរ ជាច្រើន​កន្លែង​បន្ថែមទៀត​

​នៅ​ថ្ងៃ​ទី​១០ មិថុនា ឆ្នាំ ២០១៤ ម្សិលមិញ​នេះ របប​យោធា​ថៃ បាន​លុបចោល​ទាំងស្រុង​នូវ​បម្រាម​គោចរ​ក្នុង​ខេត្ត​ចំនួន ១៧ ហើយ​ក៏​ត្រូវ​លុបចោល​មួយ​ផ្នែក​ក្នុង​ខេត្ត ៣​ផ្សេងទៀត ។ ទោះ​យ៉ាងណា​បម្រាម​គោចរ​នេះ​ចាប់ពី​ពាក់កណ្តាល​យប់​ដល់​ម៉ោង ៤​ទៀប​ភ្លឺ នៅតែ​ជា​ធរមាន​ក្នុង​ទីក្រុង​បាងកក​។​ ​របប​យោធា​ថៃ បាន​លុបចោល​បម្រាម​គោចរ​នៅឯ​ទីតាំង​ទេសចរណ៍ ១០​កន្លែង ដូចជា​ប៉ា​តា​យ៉ា ភូ​កេត និង​កោះ​សាមុយ…

ករណី​ដួលសន្លប់​របស់​កម្មករ មាន​ការកើនឡើង​បើ​ប្រៀប​ធៀបនឹង​ឆ្នាំ​២០១៣

​ព្រឹក​ថ្ងៃ​ទី ០៥ ខែមិថុនា ឆ្នាំ ២០១៤ នៅ​រោងចក្រ Callisto Apparel Cambodia Co,Ltd. មាន​ពិធី​ផ្សព្វផ្សាយ​អប់រំ​ស្ដី​ពី​លក្ខខណ្ឌ​អនាម័យ​សុវត្ថិភាព​ការងារ និង​អត្ថប្រយោជន៍ រប​សន្ដិសុខ​សង្គម ស្ថិតនៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ លោក ហា​ន់ នព្វ​គន្ធ សមា…

ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ផ្តាំផ្ញើ កម្មករ កម្ម​ការ​នី កុំ​ជឿ​លើ​ការ​ ​ញុះញុង​របស់​ជនខិលខូច

កំពង់ឆ្នាំង ៖ ​ក្នុងឱកាស​ប្រារព្វ​ខួប​អនុ​វស្សា​វ​រី​យ៌ លើក​ទី​១២៨ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ក្រោម​ប្រធានបទ ‘’​ខ្ញុំ​ស្រឡាញ់​ការងារ​’’ ។ ​អភិបាល​នៃ​គណ​អភិបាល ខេត្តកំពង់ឆ្នាំង ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន បាន​ថ្លែង ប្រាប់ ទៅ​កម្មករ កម្ម​ការ​នី កុំអោយ​ជឿ​ការ​ញុះញុង របស់​ជនខិលខូច អោយធ្វើ​សកម្មភាព​ខុសច្បាប់​នានា…

ដី​កា​ស្វែ​ង​រ​ក​ចា​ប់​ខ្លួ​ន​មេ​ដឹ​ក​នាំ​ត​វ៉ា​ថៃ​១​៦​នា​ក់​

កា​ល​ពី​ថ្ងៃ​ទី​ ​ច​ន្ទ​ ​ក​ន្ល​ង​ទៅ​នេះ​ ​​រដ្ឋាភិបាលថៃ​ថៃ​បា​ន​បើ​ក​​កា​រ​ស៊ើ​ប​​អ​ង្កេ​ត​​ជា​ពិ​សេ​ស​មួយ​ ដោយបានស្នើ​ទៅកាន់​​តុលាការឧក្រិដ្ឋកម្ម ឲ្យសាលដិកា​ចាប់ខ្លួន មេដឹកនាំ​​តវ៉ា ប្រឆាំង រដ្ឋាភិបាល​ថៃបច្ចុប្បន្ន ចំនួន ១៦ នាក់ ពីបទ​រំលោភ​លើ​ក្រឹត្យ​​​ច្បាប់​គ្រា​អាសន្ន​។​ ​តាមរដិកាចាប់ខ្លួន ​នោះបាន​ឲ្យដឹងថា ឈ្មោះ​ លោក ស៊ូ​ថេប ថូ​ក​ស៊ូ​ ស្ថិតនៅលើកំពូលតារាង…

ចិន​អនុម័ត​ឲ្យ​សាកល្បង​បើក​ទីផ្សារ​ទូរគមនាគមន៍​ចល័ត​

​ប្រទេស​ចិន​បានអនុម័ត​គម្រោងការ​សាកល្បង​មួយ​ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​បង្កើត និង​ផ្ដល់​សេវាកម្ម​ទូរគមនាគមន៍​ទូរស័ព្ទ​ចល័ត​ផ្ទាល់ខ្លួន ដើម្បី​បើក​ទីផ្សារ​ទូរស័ព្ទ​ចល័ត​ធំ​ជាងគេ​នៅក្នុង​ពិភពលោក ក្នុង​ការប្រកូតប្រជែង​។​ ​ក្រសួង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ព័ត៌មាន​បាន​និយាយថា អាជ្ញាធរ​បាន​អនុម័ត​ទៅ​លើ​ក្រុមហ៊ុន​ឯកជន​ចំនួន​១១ ដើម្បី​លក់​សេវាកម្ម​ទូរគមនាគមន៍​ទូរស័ព្ទ​ចល័ត (Vertual Carriers) ។ មានន័យ​ថា ក្រុមហ៊ុន​ផលិត​ទូរស័ព្ទដៃ​ចិន​ទាំងអស់​អាច​លក់​សេវាកម្ម​ទូរស័ព្ទ​ចល័ត​ទៅ​ឲ្យ​អតិថិជន​ដោយ​ភ្ជាប់​ជាមួយ​នឹង​ទូរស័ព្ទដៃ​ដោយផ្ទាល់​។​ ​សាកល្បង​បើក​ឡើង​ទីផ្សារ​សម្រាប់​ក្រុមហ៊ុន​ឯកជន​ដើម្បី​ផ្តល់ជូន​នូវ​ការ​បញ្ចុះតម្លៃ​ឬ​កិច្ចព្រមព្រៀង​ទាក់ទាញ​បន្ថែម​ទៀត​បង្កើន​ការប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​គ្របដណ្តប់​ដោយ​សហគ្រាស​រដ្ឋ​នៃ​ប្រទេស​ចិន China Mobile Ltd ,China Telecom Corp…

ប្រាក់ចំណូល​នាំចេញ​វៀតណាម​ទៅ​អាស៊ាន​នឹង​កើនឡើង​ដល់ $ ៣៥ ពាន់​លាន​ក្នុង​ឆ្នាំ ២០១៣

​ប្រាក់ចំណូល​នាំ​ចេញ​របស់​ប្រទេស​វៀតណាម​ទៅកាន់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេហ៍​(​អាស៊ាន​)​ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង​ដល់ ៣៥​ពាន់​លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ ២០១៣​។ នេះ​បើ​យោងតាម​របាយការណ៍​ផ្លូវ​ការចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។​ ​នៅក្នុង​អំឡុង​ពេល​សន្និសីទ​ស្ដីពី​ការស្វែងរក​ឱកាស​អាជីវកម្ម​សម្រាប់​សហគ្រាស​វៀតណាម​ទៅ​កាន់​ទីផ្សារ​អាស៊ាន លោក Le Hoang Oanh អនុប្រធាន​នៃ​នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​នៃ​ក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បានឲ្យដឹងថា ប្រាក់ចំណូល​ការនាំ​ចូល​របស់​ប្រទេស​វៀតណាម​ពី​អាស៊ាន​ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង​ដល់ ៤០​ពាន់​លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ ២០១៣​។​ ​ទោះជា​យ៉ាងណា ចំណូល​ពាណិជ្ជកម្ម​រៀត​ណាម​-​អាស៊ាន​នៅ​តែ​មាន​កម្រិត បើ​ប្រៀបធៀប​ទៅ​នឹង​សក្ដានុពល​ភាគី​ទាំងពីរ​ដោយសារតែ​ការ​ខ្វះ​ពន្ធ និង​ព័ត៌មាន​ពន្ធ​នៅក្នុង​ចំណោម​អាជីវកម្ម​។​ ​ការនាំ​ចេញ​ដ៏​សំខាន់​របស់​វៀតណាម​-​អាស៊ាន រួមមាន…

ចិន​៖ ប្រាក់ចំណេញ​ក្រុមហ៊ុន​រដ្ឋ​កើនឡើង ៨,២%

​ក្រសួង​ហិរញ្ញវត្ថុ​ចិន​បានឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​ថា សហគ្រាស​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​ចុះបញ្ជី​ប្រាក់ចំណេញ​សរុប​ចំនួន ៣៥១,០៥​ពាន់​លាន​ដុល្លារ​អាមេរិក នៅក្នុង​រយៈពេល​១១​ខែ​ដំបូង ដោយ​បាន​កើនឡើង ៨,២​ភាគរយ​។​ ​ទោះជា​យ៉ាងណា​កម្រិត​កំណើន​នេះ បាន​ធ្លាក់ចុះ​ពី ១០,១​ភាគរយ នៅក្នុង​របាយការណ៍​កា​លពី​ខែមករា​-​តុលា​។ ប្រាក់​ចំណូល​សរុប​របស់​សហគ្រាស​គ្រប់គ្រ​ង​ដោយ​រដ្ឋ​បាន​កើនឡើង ១១​ភាគរយ គិត​ជា​ទឹកប្រាក់​មាន​ចំនួន ៤១,៩៣​ពាន់​ពាន់​លាន​យន់​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួង​ហិរញ្ញវត្ថុ​។​ ​ក្រសួង​មិន​បាន​ផ្ដល់​ការពន្យល់​ទៅលើ​ការធ្លាក់ចុះ​នៃ​អត្រាកំណើន​ប្រាក់ចំណេញ​ណាមួយ​នោះ​ទេ ប៉ុន្តែ​បាន​និយាយថា សហគ្រាស​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​នៅក្នុង​វិស័យ​មួយចំនួន​ដូចជា ថាមពល អេឡិចត្រូនិក…

អគ្គនាយក​រដ្ឋា​ន​ពន្ធដារ​៖​សហគ្រាស​ជាប់ពន្ធ​របស​ស្វ័យ​ប្រកាស​ត្រូវ​តែ​ចេញ​វិក្កយបត្រ​មុខទំនិញ ឬ​សេវាកម្ម​

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ នៅ​ថ្ងៃ​ទី​២៩​ខែវិច្ឆិកា ឆ្នាំ ២០១៣ ម្សិលមិញ​នេះ បាន​ចេញ​នូវ​សេចក្ដីជូនដំណឹង​មួយ រំលឹក​ឡើង​វិញ​ដល់​ម្ចាស់​សហគ្រាស​ដែល​ជាប់ពន្ធ​តាម​របប​ស្វ័យ​ប្រកាស​ទាំងអស់ ត្រូវតែ​ចេញ​វិក្កយបត្រ​រាល់​ការផ្គត់ផ្គង់​ទំនិញ ឬ​សេវា​។​ ​កា​រំលឹក​ឡើងវិញ​នេះ ក៏​ដោយសារ​តែ​កន្លងមក អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​សង្កេតឃើញថា មាន​សហគ្រាស​មួយ​ចំនួន​បាន​គោរព​ទៅតាម​បទ​ប្បញ្ញត្តិ ប៉ុន្តែ​នៅ​ក្នុង​នោះ​មាន​សហគ្រាស​មួយ​ចំនួន​មិន​បាន​គោរព និង​អនុវត្ត​ឲ្យបាន​ត្រឹមត្រូ​វ​នោះ​ទេ ហើយ​បើ​ចេញ​ក៏​ចេញ​វិក្កយបត្រ​គ្មាន​និទ្ទេស​ត្រឹមត្រូវ​៕​ ចុច​ទីនេះ​មើលប្រភពដើម ៖​https://www.tax.gov.kh/files/2172GDT_20131129.pdf

តុ​លា​ការ​​រដ្ឋ​កាលីហ្វ​ញ៉ា​ប​ញ្ឍប់​ការផលិត​ទឹកជ្រ​លក់​ហឹរ​មាន​ក្លិន​អាក្រក់​

​យោង​តាម​គេហទំព័រ yourjewishnews ឲ្យដឹងថា ក្រុមហ៊ុន​មួយ​ត្រូវបាន​តុលាការ​ក្នុង​រដ្ឋ​កាលីហ្វូ​ញ៉ាប​ញ្ឈប់​លែងឲ្យ​ផលិត​ទឹកជ្រលក់​ដែលមា​ន​ក្លិន​អាក្រក់​។ សហគ្រាស Sriracha គឺជា​សហគ្រាស​ដែល​ល្បី​បំផុត​ក្នុង​ការផលិត​ទឹកជ្រលក់​ដែល​ធ្វើ​ពី​ម្ទេស​ដ៏​ហឹរ ត្រូវបាន​គេ​បញ្ជារ​ឲ្យ​បញ្ឈប់​ប្រតិបត្តិការ​ដោយសារ​តែ​ក្លិន​របស់​វា​។ ទោះបីជា​យ៉ាងណា​អ្នក​ដែល​ត្រូវការ​ទឹកជ្រលក់​នេះ​មិន​មាង​ការព្រួយបារម្ភណ៍​ព្រោះ​ក្រុមហ៊ុននេះមិន​ត្រូវបា​ន​គេ​ប្រាប់​ឲ្យ​បិទ​ដំណើរ​ទាំងអស់​នោះ​ទេ​។ កាលពី​ថ្ងៃ​អង្គារ​តុលាការ​បាន​សម្រេចចិត្តឲ្យ​ក្រុមហ៊ុន​ផលិត​ទឹកជ្រលក់ដ៏​ល្បី​នេះ​ត្រូវតែ​បិទ​ផ្នែក​ខ្លះ បន្ទាប់​ពី​ប្រទេស​ជិតខាង​បាន​ប្តឹង​ពី​ក្លិន​ដ៏​អាក្រក់​របស់​វា​។ អ្នក​តំណាង​ក្រុមហ៊ុន​បាន​និយាយថា​ពួក​យើង​បាន​ដំឡើង​ឧបករណ៍​សម្រាប់​ជ្រោះ​យក​ភាព​មិន​ស្អាត​ចេញ ប៉ុន្តែ​វា​មិន​គ្រប់គ្រាន់​ក្នុង​ការដោះស្រាយ​បញ្ហា​នេះ​៕​

ចិន​ និង​គុយវែត​កំពុង​ពង្រីក​កិច្ច​សហ​ប្រតិប​ត្តិការ​

ចិន៖ ក្នុង​នាម​ជា​ភ្ញៀវ​កិត្តិយស​នៃ​ពិព័រណ៌​ China-Arab​ States​ Expo​ គុយវែត​បាន​បើក​វេទិកា​ប្រជុំ​ចិន-គុយវែត​ដោយ​បាន​រំពឹង​​ថា​​នៅ​ក្នុង​កិច្ចប្រជុំ​ភាគី​ទាំង​ពីរ​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ទៅ​លើ​ការ​វិនិយោគ។​ នៅក្នុងនោះ សហគ្រាសធំៗដែលមកពីបណ្ដាលប្រទេសទាំងពីរបានលើក​ឡើង​ពី​កិច្ច​សហ​ប្រតិបត្តិការ​​ទៅ​លើ​ការ​វិនិយោគ​​ ដោយ​វា​ជា​កូន​សោរ​សំខាន់​ដើម្បី​បម្រើ​ឲ្យវិ​ស័យ​សេដ្ឋកិច្ច។ ​ នៅក្នុងឆ្នាំ ២០១២ ពាណិជ្ជកម្មរវាងប្រទេសចិន និងគុយវែតបានឈានទៅដល់ទឹក​ប្រាក់ចំ​នួន​ ១២,៥៥​ពាន់​លាន​យន់​ ដោយ​បាន​កើន​ឡើង​ ១១​ភាគរយ​ បើ​ធៀប​នឹ​ង​ឆ្នាំ​ ២០១១។​ ប្រទេស​គុយវែត​បាន​វិនិយោគ​…