លោក នូ សុវណ្ណរ៉ា ឡើងកាន់តំណែងជាអភិបាលក្រុងតាខ្មៅជំនួសលោក ហេង ធៀម ចូលនិវត្តន៍
កណ្តាលៈ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាក្រុងតាខ្មៅ បានធ្វើពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលក្រុងតាខ្មៅ ដោយមានការចូលរួមពីសំណាក់លោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល រួមនិងមន្ត្រីជាច្រើនរូបទៀត។ ការប្រកាសចូលកាន់តំណែងនេះ គឺ លោក នូ សុវណ្ណរ៉ា អភិបាលរងក្រុងតាខ្មៅ ត្រូវឡើងមកកាន់តំណែងជាអភិបាលក្រុងតាខ្មៅ…