ជនសង្ស័យ២នាក់ ធ្វើសកម្មភាពលួចចូលគាស់ផ្ទះពលរដ្ឋ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន

បាត់ដំបងៈ កាលពីវេលាម៉ោង១0និង៣0នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ ២0២0 សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ជាប់ពាក់ព័ន្ធនឹងករណីប៉ុនប៉ងគាស់ទ្វារផ្ទះ ចូលលួចទ្រព្យសម្បត្តិពលរដ្ឋនៅមុខសាលាក្រុងបាត់ដំបង ក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ជនសង្ស័យទី១-ឈ្មោះ ផុន វ៉ាន់និត ភេទប្រុស…

រដ្ឋបាលក្រុងព្រះសីហនុ ចុះរៀបចំសណ្ដាប់ធ្នាប់លើអ្នកលក់ដូរអណាធិបតេយ្យ រំលោភចំណីផ្លូវ

ព្រះសីហនុៈ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីចូលរួមថែរក្សាសណ្តាប់ធ្នាប់បរិស្ថាន កម្លាំងប្រជាការពារក្រុងចុះរៀបចំសណ្តាប់ធ្នាប់លើអ្នកលក់ដូរអណាធិបតេយ្យ រំលោភចំណីផ្លូវ តាមបណ្តោយផ្លូវអូរ២ ពីចំណុចកែងសាលាមិត្តភាព រហូតដល់ស្ពានអូរ១ ។ ជាគោលការណ៍ រដ្ឋបាលក្រុងបានណែនាំបងប្អូន ឲ្យរុះរើចេញ ដោយទុករយៈពេល១ថ្ងៃ ចំពោះសម្ភារៈដែលម្ចាស់ទុកចោល រដ្ឋបាលក្រុងបានស្ទួនយកមករក្សាទុក នៅសាលាក្រុង ព្រះសីហនុ មានដូចជា៖…

មន្រ្តីសាលាក្រុងបានលុង ចុះរុះរើស្លាកយីហោស្ថានីយ៍ប្រេងឥន្ធនៈ សង់រំលោភដីសាធារណៈ ធ្វើឲ្យមានការដាច់ភ្លើងតំបន់មួយចំនួន នៅខេត្តរតនគិរី

រតនគិរីៈ យោងតាមផេកអគ្គិសនីរតនគិរី បានឲ្យដឹងថា នៅវេលាម៉ោង១១ និង៤៥នាទីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ មានការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅប៉ុស្តិ៍ត្រង់ស្វូរលេខ ១៣៤,១៣៥,១៩៧ ស្ថិតក្នុងភូមិចាអ៊ុង ឃុំចាអ៊ុង ស្រុកអូរជុំ និងប៉ុស្តិ៍ត្រង់ស្វូរលេខ២០៧ ភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដើម្បីឲ្យក្រុមការងាររបស់មន្រ្តីសាលាក្រុងបានលុង ធ្វើការរុះរើស្លាកយីហោស្ថានីយ៍ប្រេងឥន្ធនៈ…

អាជ្ញាធរក្រុងព្រះសីហនុ ចុះរៀបចំសណ្ដាប់ធ្នាប់ទីតាំងលក់ដូរអនាធិបតេយ្យ នៅតំបន់កន្ទុយនាគ

ព្រះសីហនុៈ នាព្រឹកថ្ងៃអាទិត្យទី១២ ខែមករា ឆ្នាំ២០២០ មន្រ្តីរដ្ឋបាលក្រុងព្រះសីហនុ ដឹកនាំចុះរៀបចំសណ្តាប់ធ្នាប់ទីតាំងលក់ដូរអនាធិបតេយ្យ នៅតំបន់កន្ទុយនាគ រួមទាំងធ្វើការសម្អាត ស្ថិតក្នុងសង្កាត់៤ ក្រុងនិងខេត្តព្រះសីហនុ ។ ជាច្រើនលើកច្រើនសារហើយ ដែលរដ្ឋបាលក្រុង ចុះរៀបចំសណ្តាប់ធ្នាប់នៅទីតាំងនេះ តែបងប្អូនប្រជាពលរដ្ឋមួយចំនួន មិនសហការសោះ ទើបរដ្ឋបាលក្រុងមានវិធានការ ដកហូតសម្ភារៈមួយចំនួន យកទៅរក្សាទុកនៅសាលាក្រុង (មិនឲ្យវិញទេ)…

រថយន្តចតនៅលើផ្លូវអនាធិបតេយ្យ រាំងស្ទះដល់ការស្ថាបនាផ្លូវ ត្រូវសមត្ថកិច្ចស្ទូចយកទៅសាលាក្រុង

ព្រះសីហនុៈ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ រដ្ឋបាលក្រុងព្រះសីហនុ បានចុះរៀបចំសណ្តាប់ធ្នាប់ ដោយបានចាប់យកសម្ភារៈ និងស្ទូចឡានជាច្រើនគ្រឿង ដែលដាក់លក់ និងចតនៅលើផ្លូវអនាធិបតេយ្យ បណ្តាលឲ្យលំបាក និងរាំងស្ទះដល់ការស្ថាបនាផ្លូវ យកមករក្សាទុកនៅសាលាក្រុង៕

លែងមែនទែនហើយ! ណែនាំមិនស្ដាប់ រដ្ឋបាលក្រុងព្រះសីហនុ ឃាត់រថយន្ត ម៉ូតូ កង់បី ចតលើផ្លូវ យកទៅរក្សាទុកនៅសាលាក្រុង

ព្រះសីហនុៈ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលក្រុងព្រះសីហនុ ចុះរៀបចំសណ្តាប់ធ្នាប់ លើផ្លូវ៥០២ ស្ថិតភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។ ក្នុងករណីនេះចាប់បានរថយន្តមួយគ្រឿង ម៉ូតូពីរគ្រឿង កង់បីមួយគ្រឿង ចតលើផ្លូវ យកទៅរក្សាទុកនៅសាលាក្រុងបណ្តោះអាសន្ន ពីព្រោះមិនស្តាប់ការណែនាំច្រើនលើកច្រើនសារ៕

មន្ត្រីសាលាក្រុងព្រះសីហនុ ដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្ដោយផ្លូវ និងស្ទូចរថយន្ត

ព្រះសីហនុៈ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ មន្ត្រីសាលាក្រុងព្រះសីហនុ បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្ដោយផ្លូវ៥០២ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ព្រមទាំងស្ទូចឡានមួយគ្រឿងយកទៅរក្សាទុកបណ្តោះអាសន្ននៅសាលាក្រុង បន្តនីតិវិធីច្បាប់៕

អុញនោះ! រថយន្ត និងម៉ូតូជាច្រើនគ្រឿង នៅមុខនិងក្រោយកាស៊ីណូ ទីង ស៊ីង ត្រូវស្ទូចបញ្ជូនទៅសាលាក្រុងព្រះសីហនុ

ព្រះសីហនុៈ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅកណ្តោលក្រុង ក្នុងភូមិ២ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ រដ្ឋបាលក្រុងព្រះសីហនុ បានចុះរៀបចំសណ្តាប់ធ្នាប់ នៅមុខនិងក្រោយកាស៊ីណូ ទីង ស៊ីង។ វិធានការ គឺបានស្ទូចឡានចំនួន៦គ្រឿង និងចាប់ម៉ូតូ១១គ្រឿង ដែលចតលើផ្លូវ និងចំណីផ្លូវសាធារណៈ យកទៅរក្សាទុកនៅសាលាក្រុងព្រះសីហនុបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធីច្បាប់…

ណែរនាំច្រើនដងហើយ មិនស្តាប់ ទើបមានវិធានការស្ទូចយកបែបនេះ

ព្រះសីហនុៈ តាំងពីថ្ងៃសុក្រ ១៣ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់ថ្ងៃច័ន្ទ ១៦ ខែធ្នូ ឆ្នាំ២០១៩ នេះ ក្រុង បានសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ មានវិធានការស្ទូចដែកអេតចាយ ខ្មោចឡានចាស់ៗ និងសម្ភារៈចាស់ៗ ជាច្រើនមុខទៀត ដែលដាក់នៅចិញ្ចើមផ្លូវទំនប់រលក យកមករក្សាទុកនៅសាលាក្រុង។ គិតត្រឹមល្ងាចថ្ងៃច័ន្ទនេះ ស្ទូច…

អ្នកក្រុងបានលុងមានដឹងមូលហេតុដាច់ភ្លើងថ្ងៃនេះដែរឫទេ?

រតនគិរីៈ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១១និង០០នាទីព្រឹក អគ្គិសនីរតនគិរី សុំផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅប៉ុស្តិ៍ត្រង់ស្វូរលេខ១១២ ស្ថិតក្នុងភូមិទេសអន្លង់ និងប៉ុស្តិ៍ត្រង់ស្វូរលេខ០៦០ ភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដើម្បីឲ្យក្រុមការងាររបស់មន្តី្រសាលាក្រុងបានលុង ធ្វើការរុះរើស្លាកយីហោ និងសំយ៉ាបប្រជាពលរដ្ឋ ដែលសង់រំលោភដីសាធារណៈនៅក្រោមគន្លងខ្សែបណ្តាញតង់ស្យុងមធ្យម MV22kV ។…