​​មន្ត្រីកាំកុងត្រូល រកឃើញសាច់គោងៀតកញ្ចប់ ខូចគុណភាព​ដាក់លក់នៅក្នុង​វិទ្យាល័យសុខអានព្រៃសណ្តែក!

​តាកែវៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃពុធ ៥កើត ខែ មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តតាកែវ បានចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារដល់សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ និងអាជីវករលក់ដូរនៅក្នុង វិទ្យាល័យសុខអានព្រៃសណ្តែក…

​សិស្សអនុវិទ្យាល័យពង្រ​៤៨នាក់ ​​ពុលបាយ​និងទឹកលក់ក្នុងសាលា នៅ​ស្រុកស្ទោង!

​កំពង់ធំៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានសិស្សអនុវិទ្យាល័យពង្រ ស្រុកស្ទោង បានដួលសន្លប់​៤៨នាក់ ក្នុងករណីពុលអាហារ ដោយសារតែពុលបាយ​និងទឹកលក់ក្នុងសាលា នៅវេលាម៉ោង៨និង៥០​នាទីព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។ បច្ចុប្បន្ននេះ សិស្សានុសិស្សទាំង៤៨នាក់ កំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យបង្អែកស្រុកស្ទោង ដោយក្នុងនោះ មានសិស្សខ្លះមានអាការៈ បានធូរស្រាលជាបណ្ដើរៗហើយ​៕

តារាសិល្បៈ ចុះចែកសម្ភារៈសិក្សាច្រើនពាន់ដុល្លារ ដល់សាលាដាច់ស្រយាលមួយ

បើទោះស្ថានភាពផ្លូវឆ្ងាយ និងពិបាក តែក្រុមតារាមហាហង្ស រួមមានអ្នកនាង ភិន សុដាលីស លោក អូន ឧស្សាហ៍ លោក ភឹម តារាវិបុល លោកសួន រ៉ានីរ៉ាស៊ីនី និងក្រុមការងារផលិត ក្រោមការកដឹកនាំរបស់លោក អ៉ិន នៅតែបានទៅដល់ទីតាំងចែកអំណោយដែលស្ថិតនៅភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម…

អីយ៉ាស់នៅស្ងៀមម៉េចបាន!.. ខណ្ឌដង្កោ ប្រកាសទទួលសេវាបញ្ជាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយមិនគិតថ្លៃ!

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលសាលាខណ្ឌដង្កោ ៖ សូមអញ្ជើញ សិស្សានុសិស្ស អាណាព្យាបាលសិស្ស មកទទួលសេវាបញ្ជាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងមធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា២០១៧-២០១៨ ដោយឥតគិតថ្លៃ នៅការិយាល័យច្រកចេញចូលតែមួយ របស់រដ្ឋបាលខណ្ឌដង្កោ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ៕

ធនាគារជាតិនៃកម្ពុជា និង ក្រុមហ៊ុន វីសា សហការលើគម្រោងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ភ្នំពេញៈ នៅថ្ងៃអង្គារ ៩កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជា និង ក្រុមហ៊ុន វីសា បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីបន្តសហការលើគម្រោងលើកកម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការដាក់ឲ្យប្រើប្រាស់សាកល្បងកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុតាមទូរស័ព្ទចល័ត។ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ត្រូវបានចាត់ទុកជាមធ្យោបាយ…

សិស្សនិងអ្នកគ្រូលោកគ្រូផ្ទុះការតវ៉ា មិនឲ្យដកលោកនាយក​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ហើយដាក់​បញ្ចូល​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​ ទៅ​ជា​សាលា​ជំនាន់​ថ្មី ​ដែល​ហៅ​កាត់NGSដូចសាលាឯកជន!

​ភ្នំពេញៈ សិស្សានុសិស្ស រួមនិងអ្នកគ្រូលោកគ្រូ បន្តការតវ៉ា លើក​បដា​ទាមទារ​មិន​ឲ្យ​ដក​លោក​មូល ស៊ុ​យ​ហេង នាយក​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ នៅម៉ោង៧និង​២០ព្រឹក ​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​ដោយសារតែ​កើតទុក្ខ​មិន​សុខចិត្តពេល​ឮដំណឹង​ថា ដក​លោក​មូល ស៊ុ​យ​ហេង នាយក​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ចេញ ហើយដាក់​បញ្ចូល​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​ ទៅ​ជា​សាលា​ជំនាន់​ថ្មី ​ដែល​ហៅ​កាត់NGS គឺ​ប្រៀប​ដូច​ទៅ​នឹង​សាលា​ឯកជន​មួយ…

ស.ស.យ.ក. រាជធានីភ្នំពេញ បើកព្រឹត្តិការណ៍ជួយជំរុញសិស្សជាប់បាក់ឌុប

កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកម្មវិធីអបអរសាទរលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ អមជាមួយវេទិកាតម្រង់ទិសការសិក្សាយ៉ាងអធឹកអធម នៅទីស្នាក់ការរបស់ខ្លួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រធាន ស.ស.យ.ក រាជធានីភ្នំពេញ ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តមអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីសិស្សានុស្ស អាណាព្យាបាលសិស្ស លោកគ្រូ-អ្នកគ្រូ និងស្ថាប័នពាក់ព័ន្ធប្រមាណជាង៧០០នាក់។ ការរៀបចំពិធីអបអរសាទរលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នាថ្ងៃនោះ ក្រុមការងារ…

សិស្សប្រឡងជាប់និទ្ទេសA នៅខេត្តកំពង់ស្ពឺ ពិតជាមានសំណាងមែន!

កំពង់ស្ពឺៈ សិស្សនិទ្ទេសA របស់ខេត្តកំពង់ស្ពឺ ចំនួន៣នាក់ ត្រូវបានលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ផ្ដល់រង្វាន់លើកទឹកចិត្តនូវម៉ូតូ ZOOMER-X ចំនួន៣គ្រឿង ដើម្បីជាការលើកទឹកចិត្ត នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ។ សិស្សទាំង៣ដែលទទួលបាននិទ្ទេសA…

សូមជួយShare! ដំណឹងល្អ សម្រាប់សិស្សក្នុងការដាក់ពាក្យបន្តសិក្សា ដោយឥតគិតថ្លៃ

ត្បូងឃ្មុំៈ យោងតាមផេក រដ្ឋបាលស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា រដ្ឋបាលស្រុកអូររាំងឪ​ សូមជូនដំណឹងដល់មាតា​ បិតា​ អាណាព្យាបាល​ និងសិស្សានុសិស្សក្នុងស្រុកអូររាំងឪ​ឲ្យបានជ្រាបថា​ ដើម្បីជាការលើកទឹកចិត្ត និងជួយសម្រួលដល់ប្អូនៗសិស្សានុសិស្សក្នុងការដាក់ពាក្យបន្តការសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សា ក៏ដូចជាការប្រឡងចូលតាមស្ថាប័នសាធារណៈផ្សេងៗ​រដ្ឋបាលស្រុកអូររាំងឪ នឹងផ្តល់សេវានីត្យានុកូលកម្មលើវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨​ ជូនដោយមិនគិតថ្លៃសេវា​។ ចំពោះថ្លៃសេវារដ្ឋបាលនេះ​ឧបត្ថម្ភ​ដោយ លោក​ សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន…

សូមជួយShare! ប្អូនៗដែលមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ខាងមុខនេះអាចមកស្នាក់នៅបាន!

កំពង់ធំៈ យោងតាមផេក រដ្ឋបាលខេត្តកំពង់ធំ បានឲ្យដឹងស្តីពីការរៀងចំកន្លែងស្នាក់នៅជូនសិស្សានុសិស្សដែលខ្វះលទ្ធភាព ក្នុងរយៈពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្ងៃទី២០ -២១ ខែសីហា ឆ្នាំ២០១៨