សមត្ថកិច្ចរកឃើញ បាយក្តាំង ទឹកគោជល់ ស្ពៃកំប៉ុង សាប៊ូកក់សក់ ទឹកដោះគោក្រហម ជាច្រើនមុខខូចគុណភាពបន្លំដាក់លក់លើទីផ្សារ
កំពង់ស្ពឺៈ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តកំពង់ស្ពឺ ដោយមានកិច្ចសហការពី មន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈគ្រប់គ្រងផ្សារ បានចុះទៅធ្វើការអង្កេតទីផ្សារដែលស្ថិតក្នុងស្រុកឧត្តុង្គ ដែលមានដូចជា ផ្សារក្រាំងចេក និង ផ្សារបន្ទាយខ្មែរ ដោយយើងបានធ្វើការពិនិត្យទៅលើប្រក្រតីភាព និងអនុលោមភាព នៃទំនិញដែលបានដាក់តាំងលក់ ។ ជាលទ្ធផល សមត្ថកិច្ចបានរកឃើញការដាក់តាំងលក់នូវផលិតផលដែលមានសភាពខុសប្រក្រតី…