Update៖សិស្សសាលាបឋមសិក្សាអូរអំបិល៥២នាក់ ផឹកដោះគោ ANGKORMILK រួចឈឺក្បាល ចុកពោះ ក្តៅខ្លួន ក្អួតចង្អោរ ត្រូវបញ្ជូនយកទៅសង្រ្គោះភ្លាមៗ

បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថាមានសិស្សានុសិស្ស សាលាបឋមសិក្សាអូរអំបិលចំនួន៥២នាក់ ក្នុងចំណោម៤០០នាក់ បានផឹកដោះគោ ANGKORMILK រួចមានការឈឺក្បាល ចុកពោះ ក្តៅខ្លួន ក្អួតចង្អោរ។ អាណាព្យាបាលសិស្ស និងគ្រូបង្រៀនបានសន្និដ្ឋានថាបណ្តាលមកពីពុលទឹកដោះគោ ANGKORMILK ហើយត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យរដ្ឋ និងឯកជន ដើម្បីសង្រ្គោះបន្ទាន់ក្រោយពីក្រុមហ៊ុនទឹកដោះគោ ANGKOR…

មេឃក្ដៅខ្លាំង អាជ្ញាធរ ចុះបាញ់ទឹកក្នុងសាលាបឋមសិក្សា និងវិទ្យាល័យបាក់ទូក

ភ្នំពេញៈ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ លោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានដាក់កម្លាំងសន្តិសុខសណ្ដាប់រដ្ឋបាលខណ្ឌ៧មករា បានចុះបាញ់ទឹកនៅសាលាបឋមសិក្សា និងវិទ្យាល័យបាក់ទូក ដើម្បីកាត់បន្ថយកម្ដៅ ងាយស្រួលក្នុងការសិក្សារបស់សិស្សានុសិស្ស ៕

សិស្សវិទ្យាល័យវត្តកោះដួលសន្លប់ជាច្រើននាក់ ដោយមិនដឹងមូលហេតុក្នុងថ្ងៃសង្ក្រាន្ត

ភ្នំពេញៈ យុវជនសិស្សានុសិស្សវិទ្យាល័យវត្តកោះ ៥នាក់ បានដួលសន្លប់បន្តបន្ទាប់ និងមានអ្នកផ្សេងជាច្រើននាក់ទៀត មានស្មារតីមិននឹងនរ ក្នុងកម្មវិធីសង្ក្រាន្តនៅវិទ្យាល័យវត្តកោះ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់សមត្ថកិច្ច និងមានការអន្តរាគមន៍ពីរថយន្តសង្គ្រោះបន្ទាន់ កាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ។ តាមប្រភពពីយុវជនសិស្សានុសិស្ស ដែលមិនមានបញ្ហាបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ…

MC សាហារ៉ា ទទូចអោយបន្តជួយដល់សហគមក្រីក្រ នៅខេត្តព្រះវិហារ

បន្ទាប់ពីក្រុមសប្បុរសជនមួយក្រុម ដែលរួមមានអភិបាលខេត្តព្រះវិហារ និងសប្បុរជនជាច្រើនផង បានយកអំណោយ ទៅប្រគល់ជូនដល់សហគមក្រីក្រចំនួន៦ឃុំ ក្នុងខេត្តព្រះវិហារ កាលពីថ្ងៃសៅរ៍ទី១៦ ខែមីនា ឆ្នាំ២០១៩ តារាសម្ដែង និងជាពិធីករប្រចាំ នៅទូរទស្សន៍CNC បានបង្ហាញការសារទរ និងទទូចអោយបន្តធ្វើសកម្មភាព ជួយដល់សហគមបែបនេះ អោយបានច្រើន ដល់សហគមក្រីក្រនៅខេត្តព្រះវិហារ។ លោក សាហារ៉ា និយាយថា…

ទឹកដោះគោ Pobo ទឹកក្រូច Hony Lymon និងនំកញ្ចប់ ជាច្រើនទៀតដែលខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់ត្រូវបានប្រមូលដុតចោលនៅរតនៈគិរី

រតនៈគិរីៈ យោងតាមផេករបស់មន្ទីពាណិជ្ជកម្ម ខេត្តរតនៈគិរីបានឲ្យដឹងថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី បានចូលរួមសហការជាមួយមន្ត្រីសាខាកាំកុងត្រូលប្រចាំខេត្តរតនៈគិរី នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងអាជ្ញាធរក្រុងបានលុង បានចុះត្រួតពិនិត្យទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ព្រមទាំង បានធ្វើតេស្តរកសារធាតុហាមឃាត់ប្រើប្រាស់នៅក្រុងបានលុង ជាលទ្ធផល បានដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ រួមមាន៖ ទឹកដោះគោ Pobo…

ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ៖ ករណីសិស្សសាលាពុលជាង១០០នាក់នៅស្រុកព្រះនេត្រព្រះ សង្ស័យដោយសារតែជ្រក់បាយ

បន្ទាយមានជ័យៈ ករណីក្មេងសិស្សសាលាបឋមសិក្សាប៉ោយសំរោង ជាង១០០នាក់ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានអាការៈពុលទន់ខ្លួន និងក្អួតចង្អោរ ត្រូវបានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យស្រុក ត្រូវបានលោក កែវ សុភក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ដាក់ការសង្ស័យថា បណ្តាលមកពី ពុលជ្រក់ក្នុងកញ្ចប់បាយ ។ លោក វ៉ាត់ វង់ នាយកសាលាបឋមសិក្សាប៉ោយសំរោង…

ព្រលឹងចុងសក់ហ្មង! រថយន្តធុនធំដឹកដំឡូង បុកទម្លុះរបងវិទ្យាល័យសិរីសោភ័ណ

បន្ទាយមានជ័យៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានរថយន្តដឹកដំឡូងប្រភេទយក្សមួយគ្រឿង បានបុកទម្លុះរបងវិទ្យាល័យសិរីសោភ័ណ ដែលស្ថិតនៅកណ្តាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោងប្រមាណ១០និង៤០នាទីព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ ។ អ្នកឃើញហេតុការណ៍បានសម្តែងការរន្ធត់និងលើកឡើងថា វាពិតជាសំណាងណាស់ដែលហេតុការណ៍បុកនេះកើតឡើងចំថ្ងៃឈប់សម្រាករបស់សិស្សានុសិស្ស តែបើកើតចំថ្ងៃក្មេងៗរៀនវិញ មិនដឹងជាមានរឿងសោកសៅប៉ុណ្ណានោះទេ។ អ្នកឃើញហេតុការណ៍ដដែលនេះក៏បានបញ្ជាក់ផងដែរថ្វីត្បិតតែសិស្សអត់រៀន តែថ្ងៃនេះគេឃើញព្រះសង្ឃជាច្រើនអង្គបានចូលមកប្រឡងធម្មវិន័យដែរ តែហេងណាស់ដែលរថយន្តបុកចូលចំពេលដែលព្រះសង្ឃកំពុងតែនៅក្នុងបន្ទប់ប្រឡង ។ប្រសិនជាចំម៉ោងប្រសង្ឃនៅក្រៅក៏វាសនាប្រហែលជាស្មានមិនត្រូវដែរ។ សូមបញ្ជាក់ថា…

សមត្ថកិច្ចរកឃើញ ចាហួយម៉ាក​Freashy ទឹកដោះគោជូ និងមីឡូដបកែវ ខូចគុណភាព ​នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យឫស្សីជ្រុំ

​កោះកុងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃសុក្រ ១៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ០៤ ខែមករា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តកោះកុង ដោយមានការសហការពីលោកនាយកសាលា បានចុះត្រួតពិនិត្យទំនិញ និងអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ ដល់សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ និងគណៈគ្រប់គ្រងសាលា…

គួរសរសើរ គង់ សុជាតិ និង គង់ ច័ន្ទស្រីមុំ ក្នុងរឿងមួយនេះ

មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែគេកត់សម្គាល់ថា តារាស្រី២ដួង មិនត្រឹមតែមានត្រកូលដូចគ្នាប៉ុណ្ណោះទេ ប៉ុន្តែអ្នកទាំងពីរ ក៏ក្លាយជាតំណាងផលិតផលដូចគ្នា ក្រោយមានកូនស្រីដូចគ្នា ហើយក៏ជាសិល្បការិនី ដែលមានសកម្មភាពពាក់ព័ន្ធគ្នារាប់មិនអស់នោះផង។ ជាក់ស្ដែងអ្នកទាំងពីរមុននេះ ទើបតែបានបរិច្ចាគថវិកាមួយរួមគ្នា ជួយដល់កុមារកម្ពុជា ដែលធ្វើឲ្យអ្នកតាមដាន ពីជីវិតឯកជនរបស់អ្នកទាំងពីរ សរសើរមិនដាច់ពីមាត់។ យោងតាមការអះអាង ពិធី​ការិនី ល្បីឈ្មោះ អ្នកនាង​គង់ សុជាតិ…

ថ្មីទៀតហើយ! សិស្សាសាលា​វិទ្យាល័យ​កោះធំ ទន់ដៃទន់ជើង​ដួល​សន្លប់ជាច្រើននាក់

កណ្តាលៈ (ព័ត៌មានបឋម) លោក​វរសេនីយ៍ឯក​ ស៊ី​ម​ ឃាង​ អធិការ​ស្រុក​កោះធំ​ បានប្រាប់ Post News ថា មានករណីសិស្សានុសិស្ស​ប្រមាណជា ​២០​នាក់​ បាន​ទន់ដៃទន់ជើង​ដួល​សន្លប់ នៅ​វិទ្យាល័យ​កោះធំ​ ស្ថិត​ក្នុងស្រុក​កោះធំ​ ខេត្តកណ្តាល​​ នា​ព្រឹក​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០១៨​នេះ​ ។​…