កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ «ម៉ូដឺណា»ជាង១៨ម៉ឺនដូស ពីមជ្ឈមណ្ឌលកូវ៉ាក់

នៅល្ងាចថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ «ម៉ូដឺណា (Moderna)» ដែលជាវ៉ាក់សាំងផលិតនៅសហរដ្ឋអាមេរិក ប្រមាណ ១៨៨,១៦០ដូស បានដឹកមកដល់ប្រទេសកម្ពុជាហើយ។ វ៉ាក់សាំងនេះ គឺជាជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ។ មជ្ឈមណ្ឌលកូវ៉ាក់ គឺជាយន្តការអន្តរជាតិមួយ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងអង្គការសុខភាពពិភពលោក និងអង្គការអភិវឌ្ឍន៍អន្តរជាតិនានា…

អ៉ីស្រាអែល ក្លាយជាប្រទេសដំបូងគេដែលបិទព្រំដែនទាំងស្រុង ដោយសារបារម្ភពីវីរុសបំប្លែងថ្មី Omicron

(ហ្សេរុយសាឡឹម)៖ អ៉ីស្រាអែល បានប្រកាសថានឹងហាមឃាត់ជនបរទេសទាំងអស់ចូលមកក្នុងប្រទេសរបស់ខ្លួន ជាការឆ្លើយតបទៅនឹងការផ្ទុះឡើងនូវវីរុស COVID-19 បំប្លែងថ្មី Omicron ដែលត្រូវបានរកឃើញមុនគេនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Naftali Bennett បានបញ្ជាក់ថាការហាមឃាត់ខាងលើនឹងមានរយៈពេលបណ្ដោះអាសន្ន ១៤ថ្ងៃ ហើយក្នុងរយៈពេលនេះក្រុមមន្ត្រីអ៉ីស្រាអែលនឹងធ្វើការសិក្សាស្រាវជ្រាវដើម្បីរកឱ្យ ឃើញថាតើវីរុសបំប្លែងថ្មី Omicron អាចបំផ្លាញប្រសិទ្ធភាពវ៉ាក់សាំងបានដែរឬក៏យ៉ាងណា។ គួរបញ្ជាក់ថា…

វីរុសកូវីដ១៩ បំប្លែងថ្មីប្រហែលនឹងបណ្តាលឱ្យមានហានិភ័យរាលដាលកាន់តែខ្លាំង

តាមម៉ោងតំបន់ អង្គការសុខភាពពិភពលោកបានរៀបបញ្ចូលវីរុសកូវីដ១៩បំប្លែងថ្មីដែលរកឃើញនៅអាហ្រ្វិកខាងត្បូងជាវីរុសបំប្លែងគួរឱ្យព្រួយបារម្ភ ហើយបានដាក់ឈ្មោះOmicron ។ អង្គការសុខភាពពិភពលោកបានលើកឡើងថា ការស្រាវជ្រាវជំហានដំបូងបានសឱ្យឃើញថា ហានិភ័យនៃវីរុសបំប្លែងនេះក្នុងការបណ្តាលឱ្យមនុស្សឆ្លងវីរុសម្តងទៀតបានកើនឡើង ។ ស្ថានីយទូរទស្សន៍Russia Today បានផ្សាយព័ត៌មានឱ្យដឹងថា ពេលកន្លងទៅថ្មីៗនេះ ករណីឆ្លងជំងឺកូវីដ១៩ថ្មី ៩០ ភាគរយនៃខេត្តGauteng អាហ្វ្រិកខាងត្បូងគឺពាក់ព័ន្ធនឹងវីរុសបំប្លែងនេះ ។ ពេលកន្លងទៅនេះ អាមេរិកបានអបអរទទួលរលកខ្ពស់នៃការធ្វើដំណើរក្នុងថ្ងៃបុណ្យឈប់សម្រាក ។…

WHO៖ កម្ពុជាគួរតែបារម្ភអំពីវីរុសបំប្លែងខ្លួនថ្មី បើទោះបីជាកម្ពុជាសម្រេចបានអត្រានៃការចាក់វ៉ាក់សាំងកូវីដ-១៩ ខ្ពស់ក៏ដោយ

វីរុសបំប្លែងខ្លួនថ្មី B.1.1.529 (អូមីក្រុង) ត្រូវបានរាយការណ៍ជាលើកដំបូងទៅកាន់អង្គការសុខភាពពិភពលោក ដោយប្រទេសអាហ្វ្រិកខាងត្បូងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។ វាជាករណីឆ្លងវីរុសបំប្លែងខ្លួនថ្មី ដែលបញ្ជាក់ដោយមន្ទីរពិសោធន៍ដំបូងគេ និងត្រូវបានរកឃើញនៅលើសំណាកមួយដែលប្រមូល បានកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ។ ការឆ្លងនៅអាហ្វ្រិកខាងត្បូង បានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ស្របពេលជាមួយនឹងការរកឃើញនូវមេរោគបំប្លែងខ្លួនថ្មីមួយនេះ ដោយសារតែពិភពលោកមានទំនាក់ទំនងគ្នាទៅវិញទៅមក វាមានហានិភ័យខ្ពស់ដែលអូមីក្រុង នឹងត្រូវបាននាំចូល និងត្រូវបានរកឃើញក្នុងពេលឆាប់ៗនេះនៅក្នុងសហគមន៍ប្រទេសកម្ពុជា។…

ទំនិញខូចគុណភាព ត្រូវមន្ត្រីជំនាញរកឃើញ នៅផ្សារឧដុង្គ

កំពង់ស្ពឺៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា មន្ត្រីក.ប.ប. ខេត្តកំពង់ស្ពឺបានចុះត្រួតពិនិត្យទំនិញនៅផ្សារឧដុង្គ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដើម្បីទប់ស្កាត់ការចរាចរណ៍នូវទំនិញពុំអនុលោម ដែលនាំឲ្យប៉ះពាល់សុខភាពបងប្អូនប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។ ក្នុងប្រតិបត្តិការនេះផងដែរ មន្ត្រីជំនាញបានរកឃើញសារធាតុបូរ៉ាក់ ដែលមានលើងៀតបបែល និងពពុះសណ្ដែក ក៏ដូចជាទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន៥០.៦០គីឡូក្រាម។…

សហរដ្ឋ​អាមេរិក បាន​ប្រកាស​រឹតត្បិតជើង​យន្តហោះ​បណ្តា​ប្រទេស​អាហ្វ្រិក​

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden បាន​ប្រកាស​រឹតត្បិតជើង​យន្តហោះ​ពី​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង និង​ប្រទេស​ជិត​ខាង​៧​ទៀត ដែល​បម្រាម​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ។ លោក Biden បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រយ៉ាង​ដូច្នេះ​ក្រោយ​ពីលោក​បាន​ពិគ្រោះ​ជាមួយលោក​វេជ្ជបណ្ឌិត Anthony Fauciជានាយក​ទីប្រឹក្សា​ខាង​សុខាភិបាលរបស់​លោក​។ លោក ​Biden បាន​ចាត់​វិធានការ​នេះ​ក្រោយ​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) ចាត់ទុក​វីរុសបំប្លែង​ថ្មី​នៃ​ជំងឺ​កូវីដ១៩​នេះ ថា​ជា​វីរុស​ដ៏​គួរ​ឱ្យ​បារម្ភ និង​ដាក់​ឈ្មោះ​វា​ថា Omicron។…

លោកជំទាវ ឱ វណ្ឌឌីន៖ អង្គការសុខភាពពិភពលោកទើបរកឃើញមានវីរុសកូវីដ១៩បំប្លែងថ្មី ​២ប្រភេទទៀត ដែលគួរឲ្យព្រួយបារម្ភ

លោកជំទាវ ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា កាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រកាសអំពីការរកឃើញវីរុសកូវីដ១៩បំប្លែងថ្មីចំនួន២ប្រភេទទៀត រួមមាន៖ B1-640 និងប្រភេទ B1-1-529 ខណៈវីរុសកូវីដ១៩បំប្លែងថ្មី ប្រភេទ B1-1-529 បានរាលដាលមកដល់ទឹកដី ទ្វីបអាស៊ីហើយ។ លោកស្រី ឱ…

បង្រ្កាបចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក០២នាក់ ករណីធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះ

ភ្នំពេញៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រគល់ម៉ូតូ០១គ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០១៥ ជូនម្ចាស់ដើមវិញ ក្រោយពីកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌបាន បង្រ្កាបចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក០២នាក់ ធ្វើសកម្មភាព លួចម៉ូតូជនរងគ្រោះ បានសម្រេចនៅខណ្ឌ៧មករា…

ថាមែនៗ ពេជ្រ សោភា បង្ហាញខ្លួនលើវេទិកាចម្រៀង ក្នុងកម្មវិធីចាប់ឆ្នោតផលិតផលរបស់ លោកស្រី ទ្រី ដាណា

(ភ្នំពេញ)៖ ដូចដែលទស្សនិកជនបានរំពឹងទុកមែនថា តារាចម្រៀងល្បីឈ្មោះ ពេជ្រ សោភា ទំនងជានឹងមានការងារថ្មីឆាប់ៗជាមួយសេដ្ឋីនី ទ្រី ដាណា ក្រោយពីឃើញអ្នកទាំងពីរបានបង្ហោះរូបថតជាច្រើនសន្លឹកជាមួយគ្នា កាលពីមួយរយៈពេលមុន។ តែយ៉ាងណា ការរំពឹងនោះ បានក្លាយជាការពិត ក្រោយពីឃើញ តារាចម្រៀង ពេជ្រ សោភា ឡើងច្រៀងលើឆាកតន្ត្រី នៃកម្មវិធីចាប់ឆ្នោតផលិតផលរបស់លោកស្រី ទ្រី…

អាល្លឺម៉ង់មានអ្នកស្លាប់ដោយសារកូវីដ-១៩ លើស ១០០,០០០នាក់ ខណៈអឺរ៉ុបកំពុងតស៊ូប្រយុទ្ធនឹងរលកឆ្លងថ្មី

(ប៊ែរឡាំង)៖ ប្រទេសអាល្លឺម៉ង់ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកានេះ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 សរុបនៅទូទាំងប្រទេស បានកើនឡើងលើស ១០០,០០០នាក់ហើយ។ បើតាមទិន្នន័យពីទីភ្នាក់ងារសុខភាពអាល្លឺម៉ង់ Robert Koch Institute (RKI)។ ទីភ្នាក់ងារសុខភាពអាល្លឺម៉ង់ Robert Koch Institute…