របៀបជ្រើសខោខូប៊យដែលសាកសមជាមួយនឹងដងខ្លួនមិត្តៗនារី
ស្លៀកខោខូវប៊យសំរាប់ធ្វើការងារ មនុស្សមួយចំនួនតែងតែគិតថាខោខូវប៊យអាចស្លៀកបានតែក្នុងកម្មវិធីយុវវ័យ ដូចជាការដើរកំសាន្ត ជួបជុំមិត្តភក្តិជាដើម។ ប៉ុន្តែការគិតបែបនេះ បែរជាធ្វើឲ្យភាពស៊ីវិល័យរបស់មនុស្សស្រីមានការបាត់បង់ទៅវិញ។ យើងអាចប្រើប្រាស់ខោខូវប៊យស្លៀកក្នុងការធ្វើការងារបាន ដូចជាការងារក្នុងការិយាល័យបានយ៉ាងសមរម្យជាមួយនិងការប្រើប្រាស់ខ្សែក្រវ៉ាត់ និងស្បែកជើងកែងចោទ ។ ស្លៀកខោខូវប៊យឲ្យមានរាងស្អាតគួរឲ្យស្រលាញ់ ក្នុងការស្លៀកខោខូវប៊យឲ្យបានត្រឹមត្រូវតាមរាងរបស់នោះ គឺយើងត្រូវដឹងថាខ្លួនរបស់យើងមានរាងយ៉ាងដូចម្តេច ? – ចំពោះអ្នកដែលមានត្រគាកធំជើងធំ ៖ ត្រូវជ្រើសរើសខោខូខោប៊យណាដែលមានជើងវែងប្រភេទកណ្តាល (ខោស្ទើរជើងប៉ាត់តែធំជាងជើងកំប៉ុង) ពីព្រោះខោប្រភេទនេះអាចធ្វើឲ្យជើងរបស់អ្នកមានរាងស្រលូន…