បុរសម្នាក់ស្គាល់កម្មការិនីតាមហ្វេសប៊ុក ​លួងលោម​រួម​ភេទ​បាន​សម្រេច​ប្រើ​ល្បិច​ដោះដៃ ប្រុង​ស៊ីដាច់​ម៉ូតូនារី​រង​គ្រោះ​ ត្រូវជាប់ខ្នោះ​សមត្ថកិច្ច​

ភ្នំពេញៈ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២២ និង០០នាទី មានករណីជនសង្ស័យម្នាក់ឆបោកយកម៉ូតូ និងលួងលោមរួមភេទកម្មការិនីរោងចក្រម្នាក់ បានសម្រេចចំនួន០២ដង ត្រូវកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួន ត្រង់ចំណុច ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ប្រាក់ ចន្ធូ…

កុំចេះតែហ៊ាន! បុរសម្នាក់ដែលបានជេរប្រមាថមើលងាយ និងដេញវាយសមត្ថកិច្ច ត្រូវឃាត់ខ្លួនចាត់ការបន្តតាមនីតិវិធីច្បាប់

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា បុរសម្នាក់ដែលបានជេរប្រមាថមើលងាយ និងដេញវាយសមត្ថកិច្ច ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យនោះ ត្រូវបានឃាត់ខ្លួនបានកាលពីវេលាម៉ោង ១និង០០នាទីរសៀល នៅចំណុចសាលមហោស្របចេនឡា ម្តុំផ្សារដើមគរ និងនាំខ្លួនទៅសាកសួរនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

បុរសខ្លាំងម្នាក់! ជិះម៉ូតូបញ្រ្ចាសទិស ហើយគំរាមដកស័ក្កប៉ូលិសចរាចរណ៍ កំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យតែសតិមិនសូវល្អ ខណៈពេលប៉ូលិសចរាចរណ៍ កំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ជិះម៉ូតូបញ្រ្ចាសទិស ថែមទាំងដេញវា.យសមត្ថកិច្ច និងគំរាមដកស័ក្តចោលទៀត ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៤០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ កែងនិងផ្លូវ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ…

រដ្ឋបាលភ្នំពេញដាក់អោយប្រើប្រាស់ផ្លូវក្រោមដីថ្មីជាបណ្តោះអាសន្ន ចាប់ពីមហាវិថីចោមចៅ ទៅផ្លូវជាតិលេខ៤

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបើកឱ្យប្រើប្រាស់ជាបណ្ដោះអាសន្នផ្លូវក្រោមដីថ្មីបន្ថែម១ខ្សែទៀត ពីមហាវិថីចោមចៅទៅផ្លូវជាតិលេខ៤ ដើម្បីជួយសម្រួលការកកស្ទះចរាចរណ៍។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការរាជធានីភ្នំពេញ នៅថ្ងៃ០៦ ខែវិច្ឆិកា បានបញ្ជាក់ថា យើងបើកឱ្យចរាចរផ្លូវក្រោមដី១ខ្សែបន្ថែមដើម្បីកុំឱ្យកកស្ទះចរាចរនៃដំណើការការងារការដ្ឋាន យើងកំពុងស៊ុតកៅស៊ូពីមហាវិថីសហពន្ធ័រុស្ស៊ីមកផ្លូវជាតិលេខ៤ផង។ និងម្យ៉ាងទៀត ដើម្បីឱ្យការងារការដ្ឋានទាំងការស៊ុត ទាំងសំណង់និងទាំងធ្វើឃឿន គំនូសចរាចរណ៍ បានលឿនផងដែរ។ លោកបន្ដថា…

ក្រោយភ្លៀងធ្លាក់មួយមេរួចមក ផ្លូវជាតិលេខ៤ ត្រូវជន់លិច ម្ដុំតំបន់មួយចំនួននៅក្បែរស្ពានអាកាសចោមចៅ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅរសៀលថ្ងៃទី៤ ខែវិច្ឆកា ឆ្នាំ២០២១នេះ បន្ទាប់ពីធ្លាក់ភ្លៀងមួយមេរួចមក តំបន់មួយចំនួនននៅក្បែរស្ពានអាកាសចោមចៅ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវជន់លិចដោយទឹកភ្លៀង ហើយខណៈពេលនេះ សមត្ថកិច្ចកំពុងឈរជើងសម្រួលចរាចរណ៍៕

បុរសម្នាក់ លោតសម្លាប់ខ្លួន លើស្ពានអាកាសផ្សារដីហុយ ដោយមិនដឹងពីមូលហេតុ

ភ្នំពេញ៖ បុរសម្នាក់សង្ស័យជាជនអនាថា បានដើរឡើងលើស្ពានអាកាសផ្សារដីហុយ លោតសម្លាប់ខ្លួនដោយមិនដឹងពីមូលហេតុ តែបណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបាន រថយន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ នៅព្រឹកថ្ងៃទី១៤ ខែ តុលា ឆ្នាំ២០២១ នៅចំណុចកណ្តាលស្ពានអាកាសផ្សារដីហុយ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី កែងផ្លូវភ្នំពេញ-ហាណូយ ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បុរសដែលមានវិបត្តិរូបនោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ…

បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តបុកម៉ូតូឈប់រង់ចាំភ្លើងស្ដុប បណ្ដាលឲ្យស្រ្តីម្នាក់សន្លប់ស្ដូកស្ដឹង

ភ្នំពេញៈ កាលពីវេលាម៉ោង ៨និង៣៥នាទីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ខាងក្រោមស្ពានអាកាសផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1N-4120 បើកបរដោយស្ត្រីម្នាក់។ រថយន្តម៉ាក…

ករណីបុរសម្នាក់លោតពីលើស្ពានអាកាសផ្សារដីហុយ បណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញៈ (ព័ត៌មានបឋម) នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ មានករណីបុរសម្នាក់លោតពីលើស្ពានអាកាសផ្សារដីហុយ បណ្ដាលឲ្យរងរបួសធ្ងន់ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មូលហេតុ៖ មិនទាន់ដឹង។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្ត៕

រថយន្តទំនើប រ៉យ រ៉យ ពន្លះក្បាលព្រួញចែកទ្រូងផ្លូវ និងបង្គោលភ្លើងបាក់ខូចខាតយ៉ាងដំណំ

ភ្នំពេញៈ រថយន្តទំនើបមួយគ្រឿង បោះពួយយ៉ាងលឿន ចុះពីលើស្ពាន៧មករា សង្ស័យងោកបានជ្រុលទៅបុកក្បាលព្រួញចែកទ្រូងផ្លូវ និងបង្គោលភ្លើងបាក់រាបដល់ដី រងការខូចខាតរថយន្តផុងមួយកំណាត់មុខទៅលែងរួច សំណាងល្អមិនមានអ្នករបួស ។ ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង០៣និង៣០នាទីទៀបភ្លឺថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយ កំណាត់ផ្លូវសហពន្ធ័រុស្សី ចំណុចចុងស្ពានអាកាស៧មករា១៥០ម៉ែត្រ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។…

បើកម៉ូតូរទេះឆ្លូងបញ្ច្រាសផ្លូវ បុកជាមួយរថយន្ត បណ្តាលឲ្យរបួសនិងខូចខាតទាំងសងខាង

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលម៉ូតូរម៉កបើកបញ្ច្រាសទិស បុកជាមួយរថយន្តលុចស៊ីស បណ្ដាលរងការខូចខាត និងរងរបួសម្នាក់ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០២និង៣០នាទីរសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅក្បែរស្ពានអាកាស រង្វង់មូលចោមចៅ ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។…