ផ្ទះទុកចោល១៥ឆ្នាំ ត្រូវអគ្គិភ័យលេបត្របាក់មួយរំពេច!
កំពង់ធំៈ មានករណីអគ្គិភ័យមួយ បានឆាបឆេះផ្ទះទុកចោលមួយកន្លែង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង១៥នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ផ្ទះដែលត្រូវអគ្គិភ័យនេះ មានទំហំ៤ម៉ែត្រ គុណ៤ម៉ែត្រ ធ្វើពីឈើ ប្រក់ក្បឿង ជញ្ជាំងក្តា…