បុគ្គលិកធានាគាស្ថាបនាម្នាក់ ជិះម៉ូតូ ទៅបុករថយន្ត ស្លាប់ភ្លាមៗ

កំពង់ធំៈ នៅវេលាម៉ោង៨ និង៤០នាទីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ ប៉ះគ្នាជាមួយរថយន្ត បណ្ដាលឲ្យស្លាប់បុរសម្នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១០៨-១០៩ ភូមិសាល ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FM.8861…

យុវជនម្នាក់ ជិះកង់ទៅមើលគោមេឃកំពុងភ្លៀង ត្រូវរន្ទះបាញ់ស្លាប់!

កំពង់ធំៈ នៅវេលាម៉ោង៣រសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នៅតំបន់ត្រពាំងកាប់ឆ្កែ ភូមិសេរីសាមគ្គីខាងត្បូង ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ករណីរន្ទះបាញ់យុវជនម្នាក់ស្លាប់។ ជនរងគ្រោះឈ្មោះ គំ អឿន ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ។ មុនពេលកើតហេតុវេលាម៉ោងប្រហែល៩ជាង ជនរងគ្រោះជិះកង់ទៅមើលគោនៅតំបន់កើតហេតុខាងលើ ពេលកំពុងមានភ្លៀង…

ប្តីហេងស៊យ! ឈ្លោះជាមួយប្រពន្ធ ជ្រុលដៃដាក់ក្បាល១ដុំថ្ម របួសធ្ងន់រហូតស្លាប់!

កំពង់ធំៈ​ មានករណី ហិង្សាគ្រួសារមួយបានកើតឡើង រហូតបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ នៅភូមិត្រណាល ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស ស៊ត ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិត្រណាល…

បុក្គលិកធនាគារម្នាក់ចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹកនៅក្នុងការិយាល័យលក់ផ្ទះល្វែង និងដីឡូត៍បង់រំលស់

ភ្នំពេញៈ បុរសម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ក្នុងបន្ទប់ទឹក ក្នុងការិយាល័យលក់ផ្ទះល្វែង និងដីឡូត៍បង់រំលស់ ព្រោះតូចចិត្តនិងជំងឺប្រចាំកាយ់រ៉ាំរ៉ៃជាប់ខ្លួន។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង២និង១០យប់ឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចការិយាល័យលក់ផ្ទះល្វែង និងដីឡូត៍បង់រំលស់ តាមបណ្តោយផ្លូវលេខ១៩៦២ ក្នុងភូមិក្រាំងអង្ក្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ម៉ៅ ឡា ភេទប្រុស អាយុ៣២ឆ្នាំ…

ជិះម៉ូតូឌុបប្រពន្ធកូន ជ្រុលទៅបុករថយន្តដែលបត់ភ្លាមៗ បណ្តាលឲ្យប្តីស្លាប់ ប្រពន្ធកូនរបួសធ្ងន់ស្រាល

កំពង់ធំៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូបុកជាមួយរថយន្ត បណ្តាលឲ្យបុរសម្នាក់ស្លាប់ និង៣នាក់ទៀតរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចលើផ្លូវជាតិលេខ៦ ភូមិអង់ឃ្លាំង ឃំុតាំងក្រសាង ស្រុកសន្ទុក ខេត្តកំពង់ធំ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើម៉ូតូម៉ាកហុងដាវ៉េវសេ១០០ ពណ៌សលាយទឹកមាស ស្លាកលេខ…

អាណិតណាស់! បត់ម៉ូតូមិនប្រយត្ន័ ត្រូវរថយន្តបុក របួសធ្ងន់ណាស់

កំពង់ធំៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត បានបុកជាមួយម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង៣០នាទី ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១០៦-១០៧ ភូមិទោង ឃំុស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ករណីនេះកើតឡើង រវាងម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ បេីកបរដោយឈ្មោះ…

ត្រឡប់មកពីការគេវិញ ត្រូវក្រុមចោរAK ស្ទាក់បាញ់២គ្រាប់ ប្លន់យកម៉ូតូ១គ្រឿងបានសម្រេច!

កំពង់ធំៈ សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីប្លន់ប្រដាប់អាវុធមួយបានកើតឡើង ដោយមានជនសង្ស័យ៣នាក់ ប្រដាប់ដោយកាំភ្លើងAK បានធ្វើសកម្មភាពស្ទាក់បាញ់ប្លន់យកម៉ូតូសង់០១៧ ពណ៌ខ្មៅ ស៊េរី២០១៧ ពាក់ស្លាកលេខ 2424 ពីជនរងគ្រោះជាឪពុកកូន បានសម្រេចរួចរត់គេចខ្លួនបាត់ស្រមោលភ្លាមៗ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ដោយសារតែគ្រាប់កាំភ្លើងក្រុមចោរ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង៣០យប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ក្នុងឃុំចុងដូង ស្រុកបារាយណ៍…

រត់ចែកជើងគ្នា ដោយសារតែដុតគល់ត្នោតនៅក្បែរពំនូកចំបើង

កំពង់ធំៈ មានករណីអគ្គិភ័យមួយ បានឆាបឆេះពំនូកចំបើង ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិសិរីសាមគី្គជើង ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ចាម។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ចំបើងដែលឆេះនេះមានឈ្មោះ អោ កវី ភេទប្រុស អាយុ៥៤ឆ្នាំ ហើយករណីឆេះខាងលើនេះ…

អាសូរ! បុរសម្នាក់ ជួសជុលគោយន្តខូចពេលយប់ ត្រូវទ្រុងបែនធ្លាក់សង្កត់ស្លាប់!

​កំពង់ធំៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះឃើញបុរសម្នាក់ត្រូវទ្រុងបែនធ្លាក់សង្កត់បណ្តាលឲ្យស្លាប់ ខណៈដែលកំពុងជួសជុកគោយន្តទាំងយប់។ ហេតុការណ៍កើតឡើងកាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦ ភូមិពោធិ៍ខាវ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ជនរងគ្រោះមានឈ្មោះ គៀន គាម ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិព្រៃស្រងែ ឃុំបល្ល័ង្ក ស្រុកបារាយណ៍។…

កុំជោរជាមួយសមត្ថកិច្ច តាមទាន់គឺខ្នោះចឹងឯង!

ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ជ្រោយចង្វារឃាត់ខ្លួន និងដកហូតថ្នាំញៀនបានចំនួន៤កញ្ចប់តូច ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងមូលដ្ឋានសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជនសង្ស័យទី១.ឈ្មោះ ប៊ី បុល ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ…