លទ្ធផល ដាំបាយមិនពន្លត់ភ្លើង ឆេះខ្ទេច!

កំពង់ធំៈ ផ្ទះមួយខ្នង ត្រូវបានអគ្គិភ័យឆេះអស់គ្មានសល់ កាលពីវេលាម៉ោង១០ និង១២នាទី ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិត្នោតជុំទី៣ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ផ្ទះដែលត្រូវអគ្គិភ័យឆេះនេះ មានម្ចាស់ឈ្មោះ ទេព ទន់ ភេទប្រុស មានទំហំ ៦ម៉ែត្រគុណនឹង៧ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី…

ជីដូនភ្លេចខ្លួន ចៅលង់ទឹកស្លាប់!..

កំពង់ធំៈ លោកអធិការរងស្រុកបារាយណ៍ ទទួលផ្នែកសេនាធិការ បានប្រាប់Post Newsថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានក្មេងប្រុសម្នាក់ បានរអិលជើងលង់ទឹកស្រះស្លាប់ កាលពីវេលាម៉ោង១០និង១០នាទី ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ ក្នុងភូមិគុហ៍បារែង ឃុំអណ្តូងពោធិ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ មុនពេលកើតហេតុ ឪពុកម្តាយក្មេងប្រុសរងគ្រោះបានទុកកូនឲ្យនៅជាមួយម្តាយដែលជាជីដូន ចំណែកខ្លួនបានចេញទៅធ្វើការអស់ លុះដល់ម៉ោងកើតហេតុ…

ជួប ស្នេហ៍ ជិះម៉ូតូបុករម៉កពីក្រោយស្លាប់ និង២នាក់ទៀតរបួសស្រាល!

កំពង់ចាម: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូបានបុកពីក្រោយរម៉កពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ និង២នាក់ទៀតរបួសស្រាល។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៨យប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៨១-៨២ ភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងម៉ូតូម៉ាកសេ១២៥ ពាក់ស្លាកលេខ កំពង់ធំ 1N-2507 បើកបរដោយឈ្មោះ…

ហ៊ីយ៉ាន់ដាយ និងហ្វតរ៉េនជឺ សាកកម្លាំងគ្នាខ្ទេច

កំពង់ចាមៈ នៅថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧​ វេលាម៉ោង៤ និង១០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត បើកបុករថយន្ត ក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យមធ្យោបាយធ្វើដំណើរទាំង២គ្រឿង ខូចខាតយ៉ាងដំណំ និងរបួសស្រាលម្នាក់ ស្ថិតលើផ្លូវជាតិលេខ៦១ ត្រង់ចំណុចក្បាលយក្សខាងលិចភូមិសំបូរ…

អ្នកណាមិនភ័យ បើបើកទ្វារមកឃើញបែបហ្នឹង…

កំពង់ធំៈ លោកអធិការស្រុកបារាយណ៍ បានប្រាប់ Post News ថា នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ មានករណីបុរសម្នាក់ចង.ក សម្លាប់ខ្លួន នៅលើដើមឈើមុខកាំជណ្តើរផ្ទះ។ ជនរងគ្រោះ ឈ្មោះ ឡេង ណាត ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិទូកពីរ…

ដុតទៀនធូកថ្ងៃសីស៍ ឆេះផ្ទះអស់៣ខ្នងខ្ទេចគ្មានសល់

កំពង់ធំៈ លោកប្រធានការិយាល័យពន្លត់បង្កាអគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រាប់Post Newsថា មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះ៣ខ្នងអស់ទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិត្រពាំងជ្រៃ ឃុំបល័្លង្ហ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ម្ចាស់ផ្ទះឈ្មោះទី១ឈ្មោះ ចាន់ ឈីម ភេទស្រី អាយុ៧៩ឆ្នាំ…

ចប់បាត់! មេជាងសំណង់លួចម៉ូតូកូនជាង មានអីខ្នោះ

ភ្នំពេញៈ បុរសម្នាក់វ័យជាង៣០ឆ្នាំ ប្រកបរបរ ម៉ៅការសំណង់ ខាតបង់គ្មានលុយបើកប្រាក់ខែឲ្យកូនជាង ក៏បែកគំនិតប្រើល្បិចហៅកូនជាងមកហូបបាយនៅបន្ទប់ជួលរបស់ខ្លួន រួចធ្វើសកម្មភាពលួចម៉ូតូកូនជាង តែចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួនបានដដែល។ ករណីនេះកើតឡើងនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៧ព្រឹក នៅចំណុចផ្លូវលំភូមិថ្មី សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ដួង សំអុល អាយុ៣១ឆ្នាំ…

(មានវីដេអូ)៖ ទៅច្រូតស្រូវមួយភ្លែត មកវិញភ្លើងឆេះផ្ទះគ្មានសល់!

កំពង់ធំៈ លោកស្នងការរងទទួលផែនអគ្គិភ័យនៃស្នងការនគរបាលខេត្តកំពង់ធំ បានប្រាប់ Post News ថា មានករណីឆេះផ្ទះប្រជាពលរដ្ឋអស់១ខ្នងទាំងស្រុង។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង១២និង៣៦នាទីរសៀល ថ្ងៃទី៩ ខែ ធ្នូ ឆ្នាំ២០១៧ នៅភូមិបាក់ស្នាក្រោម ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ម្ចាស់ផ្ទះឈ្មោះ ម៉ៅ ជៀប ភេទប្រុស…

កម្មពារ! សម្លាប់គេបាន១ថ្ងៃ ត្រូវប៉ូលិសចាប់វាយខ្នោះ

ស្ទឹងត្រែង: លោកប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានប្រាប់ Post Newsថា ក្រោយពីមានករណីឃាតកម្មចាក់សម្លាប់បុរសម្នាក់ ដោយសារតែទំនាស់ពេលស្រវឹងគេចខ្លួនបាន១ថ្ងៃ ពេលនេះសមត្ថកិច្ចបើកការស្រាវជ្រាវឈានទៅដល់ការចាប់ខ្លួនបានហើយ​ខណៈដែលជនសង្ស័យរូបនេះរត់គេចខ្លួនទៅខេត្តកំពង់ចាម។ គួរបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហួន កេះ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិគិរីអណ្តែត ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានជនដៃដល់ឈ្មោះ…

សាហាវណាស់! ផឹកស្រវឹងចាក់គ្នាស្លាប់នៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែងៈ មានករណីឃាតកម្មមួយកើតឡើង​ដោយជនសង្ស័យម្នាក់ បានធ្វើសកម្មភាពចាក់បុរសម្នាក់នឹងកាំបិតចុងស្រួចចំចុងដង្ហើម បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម រួចគេចខ្លួនបាត់កាលពីវេលាម៉ោង១យប់ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហួន កេះ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិគិរីអណ្តែត ឃុំទ្រៀល ស្រុកបារាយណ៍…