ក្រឡាប់ថយន្តក្រុង នៅស្រុកព្រះនេត្រព្រះ រងរបួសជនបរទេសប្រុសស្រី៧នាក់
បន្ទាយមានជ័យ: ជនបរទេសប្រុស-ស្រី យ៉ាងហោចណាស់៧នាក់ ក្នុងចំណោម១៣នាក់ បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីក្រឡាប់រថយន្តក្រុងមួយគ្រឿង កាលពីវេលាម៉ោង៣ និង១០នាទីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៦ត្រង់ចំណុចមុខខ្លោងទ្វាផ្លូវចួលវត្តទឹកជោរ ស្ថិតនៅភូមិតាប៉ុនឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ។ សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តក្រុង២៥កៅអី ម៉ាកហ្វិនដាយ ពណ៌ស ពាក់ស្លាកលេខភំពេញ…