ករណីរំលោភលើសេចក្តីទុកចិត្ត

ប៉ៃលិនៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានដឹងថា កាលពីថ្ងៃពុធ​ ៩កើត ខែជេស្ឋ​ ឆ្នាំជូតទោស័កព.ស២៥៦៤ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០២០ កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានទទួលពាក្យបណ្តឹងករណីរំលោភលើសេចក្តីទុកចិត្តមួយករណីពីឈ្មោះ ដេស សារិត ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរកសិកររស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន…

មន្ត្រីជំនាញ រកឃើញទំនិញខូចគុណភាព ចំនួន៣០គីឡូក្រាម ត្រូវបានដកហូត នៅខេត្តបាត់ដំបង

បាត់ដំបងៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប ខេត្តបាត់ដំបង ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ…

បើករថយន្តឆ្លងផ្លូវរថភ្លើងបុកផាំងរងរបួសស្រាលរថយន្តខូចខាតយ៉ាងដំណំ

បាត់ដំបងៈនៅវេលាម៉ោង៩និង១១នាទីយប់ថ្ងៃទី១៦ខែឩសភាឆ្នាំ២០២០ នៅចំណុច ក្រុមទី១ភូមិរ៉ាឃុំមោងស្រុកមោងឫស្សីមានករណីគ្រោះថ្នាក់ចរាចរណ៍១ កើតឡើងរវាងរថភ្លើងដឹកប្រេង១គ្រឿង និងរថយន្តបណ្តាលឲ្យខូចខាតរថយន្តយ៉ាងដំណំអ្នកបើករងរបួសស្រាល។ សមត្ថកិច្ចឲ្យដឹងថាអ្នកបើកបររថភ្លើងឈ្មោះ អួន សេថាវីត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ២សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើកបរចេញពីរាជធានីភ្នំពេញឆ្ពោះទៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លុះមកដល់ចំណុចកើតហេតុខាងលើ បានបុករថយន្ត ១គ្រឿងម៉ាកTOYOTA Brus (តូយ៉ូតាប្រូស)…

ភ្លៀងធ្លាក់ជាច្រើនស្រុកនៅខេត្តបាត់ដំបង

បាត់ដំបងៈ យោងតាមផេករបស់ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ មានភ្លៀងធ្លាក់ពីខ្សោយមកមធ្យមនៅស្រុកមោងឫស្សី ក្រុងបាត់ដំបង ស្រុកឯកភ្នំ ស្រុកថ្មគោល ស្រុករុក្ខគីរី និងស្រុកបាណន់ ខេត្តបាត់ដំបង៕  

ភ្លៀងធ្លាក់ លាយឡំដោយខ្យល់ តាមបណ្តាស្រុកនិងក្រុង នៅខេត្តបាត់ដំបង

បាត់ដំបងៈ យោងតាមផេកក្រសួងធនធានទឹកនិងឧតុនិយម បា​នឲ្យដឹងនៅថៃ្ងទី៤ ខែឧសភា ឆ្នាំ២០២០ នាពេលរសៀល មានភ្លៀងធ្លាក់កម្រិតខ្សោយទៅមធ្យម និងលាយឡំដោយខ្យល់នៅស្រុកឯកភ្នំ ស្រុកថ្មគោល ស្រុកសង្កែ ស្រុកមោងឫស្សី និងក្រុងបាត់ដំបង ខេត្តបាត់ដំបង ៕

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់ ក្នុងនោះមានលោកអធិការរងម្នាក់

បាត់ដំបងៈ កាលពីវេលាម៉ោង ១២ និង៤៥នាទីថ្ងៃត្រង់ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចលើផ្លូវកៅស៊ូ ក្នុងភូមិព្រៃខ្លូត ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តនិងម៉ូតូ បើកបរស្របទិសគ្នា ពីជើងទៅត្បូង ។ រថយន្តម៉ាក Highlander ពណ៌ទឹកមាស…

ភ្លៀងធ្លាក់មធ្យមមេឃអ៊ួអាប់លាយឡំខ្យល់កន្ត្រាក់នៅស្រុកខ្លះនៃខេត្តបាត់ដំបងនិងបន្តធ្លាក់នៅក្រុងប៉ៃលិន

នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ រសៀល មានភ្លៀងធ្លាក់មធ្យមនៅស្រុកសំឡូត និងមេឃមានសភាពអ៊ួរអាប់នៅស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកគាស់ក្រឡ និងស្រុករុក្ខគីរីផងដែរលាយឡំដោយខ្យល់ ខេត្តបាត់ដំបងនិងមានភ្លៀងបានបន្តធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ និងមានលាយឡំជាមួយខ្យល់បោកបក់ខ្លាំងនៅក្រុងប៉ៃលិន បណ្តាលឲ្យរបើកដំបូលផ្ទះ និងរលំដើមឈើមួយចំនួន ខេត្តប៉ៃលិននេះបេីយោងតាមផេកក្រសួងធនធានទឹកនិងឧតុនិយម។

ខ្យល់កន្ត្រាក់ បណ្តាលឲ្យផ្ទះពលរដ្ឋ ជាច្រើនខ្នង រងការខូចខាត នៅខេត្តបាត់ដំបង

បាត់ដំបងៈ យោងតាមផេកក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ នារសៀលម្សិលមិញ មានករណីខ្យល់កន្រ្តាក់ បានបណ្តាលឲ្យរបើកដំបូលផ្ទះចំនួន៣៦ខ្នង និងរលំចំនួន០៩ខ្នង ស្ថិតក្នុង០២ស្រុក គឺស្រុកបាណន់ និងស្រុកមោងឫស្សី ខេត្តបាត់ដំបង ៕

ប្រុសស្រី៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅខេត្តបាត់ដំបង

បាត់ដំបងៈ កាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២០ អនុវត្តតាម មតិដឹកនាំជាប់ជាប្រចាំរបស់ឯក ឧត្តមឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងដោយបានការសម្របសម្រួលលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ព្រមទាំងអនុវត្តតាមការណែនាំជំនាញពី លោក ឧ ត្តមសេនីយ៍ត្រី…

សាហាវណាស់! ខ្យល់កន្ត្រាក់ និងភ្លៀង បង្កឲ្យស្រុកចំនួន ៤រងផលប៉ះពាល់ និងលំនៅដ្ឋាន ១៧៣

បាត់ដំបងៈ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ មានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់កើតឡើង លើស្រុកចំនួន ០៤និងក្រុងចំនួន០១ គឺស្រុករុក្ខគីរី ស្រុកសំពៅលូន ស្រុកគាស់ក្រឡ ស្រុកមោងឫស្សី និងក្រុងបាត់ដំបង សរុបមានលំនៅដ្ឋាននិងទីតាំងចំនួន១៧៣ ត្រូវបានទទួលរង នូវផលប៉ះពាល់ដោយសារឥទ្ធិពលខ្យល់កន្ត្រាក់នេះ ប៉ុន្តែឥទ្ធិពលនៃខ្យល់កន្រ្តាក់នេះមិនបានបង្កការប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។ ករកណីនេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះឥទ្ធិពលខ្យល់កន្ត្រាក់នេះ…