គំរូលតអង្ករ និងឈាមជ្រូកសរុបចំនួន ០៣ គីឡូក្រាម ដែលមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក ត្រូវបានមន្ត្រីសាខាកាំកុងត្រូល រកឃើញនៅបណ្តាផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ

ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ មន្ត្រីសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ និងសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដោយមានការសហការចូលរួមពីមន្ត្រីនាយកដ្ឋានមន្ទីរពិសោធន៍ មន្ត្រីមន្ទីរពាណិជ្ជកម្មរាជធានី និងគណៈកម្មការផ្សារ ចុះអង្កេត ស្រាវជ្រាវ និងទប់ស្កាត់ នូវទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ទំនិញមានសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដោយមានការគាំទ្រពីរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន នៅផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ។…

មន្ត្រីនៃអគ្គនាយកដ្ឋានកាំកុងត្រូល និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសហការគ្នាត្រួតពិនិត្យទំនិញនាំចូល ៦កុងតៃន័រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

សីហនុៈ យោងតាមអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការស្នើសុំកិច្ចសហការពីសាខាគយ និងរដ្ឋាករកម្ពុជា ខេត្តព្រះសីហនុ, សាខាកាំកុងត្រូលខេត្តព្រះសីហនុ បានចូលរួមសហការត្រួតពិនិត្យទំនិញ ពោះវៀនជ្រូកប្រឡាក់អំបិលសម្រាប់ធ្វើសាច់ក្រក នាំចូលពីប្រទេសចិន ចំនួន…

បង្អែមបាញ់ឌុក នំពៀ និងដំឡូងចំណិតកំប៉ុង មានផ្ទុកសារធាតុគីមីហាមឃាត់ ត្រូវបានមន្ត្រីសាខាកាំកុងត្រូល ដកហូត នៅផ្សារជីភូរ ខេត្តស្វាយរៀង

ស្វាយរៀងៈ​ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយមានកិច្ចសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញនៅផ្សារជីភូរ ទីរួមខេត្តស្វាយរៀង ។ ក្នុងការត្រួតពិនិត្យ មន្រ្តីជំនាញបានធ្វើការវិភាគបឋមទៅលើម្ហូបអាហារចំនួន ២៦ គំរូ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារបានជាច្រើនមុខទៀតផងដែរ។…

នំស្លឹកស្រស់ បង្អែមលត ស្លឹកគូឆាយ ប៉េងប៉ោះតូចៗ និងត្រសក់ផ្អរមានភាពមិនប្រក្រតី ត្រូវបានមន្ត្រីសាខាកាំកុងត្រូលរកឃើញ ក្នុងផ្សារត្រីក្រុងប៉ោយប៉ែត

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដោយទទួលបានការសហការពី និងអាជ្ញាធរដែនដីបានចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពម្ហូបអាហារ ក្នុងផ្សារត្រីក្រុងប៉ោយប៉ែត ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋម ដើម្បីរកសារធាតុគីមីហាមឃាត់ ទៅលើផលិតផលម្ហូបអាហារដែលដាក់តាំងលក់ក្នុងផ្សារបានចំនួន ៤០ គំរូ រួមមាន៖ បន្លែ…

សូមបងប្អូនប្រុងប្រយ័ត្ន! ស្ករគ្រាប់កញ្ចប់ នំបំពងកំប៉ុង ម៉្សៅលាបកំប៉ុង ត្រូវមន្ត្រីជំនាញរកឃើញខូចគុណភាព

ព្រះសីហនុៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានបន្តចុះ ផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារនៅក្នុងផ្សារកំពង់សិលា ខេត្តព្រះសីហនុ។ នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូម្ហូបអាហារមួយចំនួនមកធ្វើតេស្តបឋមរួមមាន៖ បង្គា មឹក ត្រីងៀត សាច់គោងៀត សាច់ក្រក មីដុំសសៃតូច…

ស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈ ៦ទីតាំង ត្រូវមន្រ្តីជំនាញ រកឃើញមានភាពមិនប្រក្រតី

ឧត្តរមានជ័យៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២0 មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការសហការពី អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ០៦ ទីតាំង នៅក្នុងក្រុងសំរោង និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ជាលទ្ធផលរកឃើញស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈ៖ -ស្ថានីយ/ដេប៉ូ…

សូមបងប្អូនប្រុងប្រយ័ត្ន រកឃើញទឹកក្រូចដបជ័រ ខូចគុណភាព

ប៉ៃលិនៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ មន្ត្រីសាខាកាំកុងត្រូលខេត្តប៉ៃលិន ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យផលិតផលទំនិញវេចខ្ចប់ស្រាប់ ដែលដាក់តាំងលក់នៅផ្សារសាលាក្រៅ និងតាមគេហដ្ឋាន ស្ថិតនៅភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់…

ស្លឹកខ្ទឹមដែលមានផ្ទុកសារធាតុគីមីហាមឃាត់ត្រូវបានមន្ត្រីសាខាកាំកុងត្រូល រកឃើញ និងដកហូត នៅក្នុងផ្សារស្រុកបាលុង

រតនគិរីៈ យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ មន្ត្រីសាខាកាំកុងត្រូលខេត្តរតនគិរី ដោយមានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារបាលុង ក្រុងបាលុង ខេត្តរតនគិរី។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋម ដើម្បីរកសារធាតុគីមីហាមឃាត់ ទៅលើផលិតផលម្ហូបអាហារដែលដាក់តាំងលក់ក្នុងផ្សារបានចំនួន…

ស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈ ៤ ទីតាំង ត្រូវបានមន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល រកឃើញមានភាពមិនប្រក្រតី

រតនគិរីៈ យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២0 មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការសហការពី អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ១០ ទីតាំង នៅក្នុងខេត្តរតនគិរី។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូចែកចាយ ទាំង ១០…

ស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈ ០៨ ទីតាំង ត្រូវបានមន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល រកឃើញមានភាពមិនប្រក្រតី

ស្វាយរៀងៈ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការសហការពី អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ១០ទីតាំង នៅក្នុងក្រុងបាវិត និងស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូចែកចាយ ទាំង ១០ផងដែរ។…