រកឃើញ៧ស្ថានីយនិងដេប៉ូប្រេងឥន្ធនៈ ដាក់លក់មិនមានអនុលោមភាពទាំងផ្នែកបរិមាណនិងគុណភាព ក្នុងរាជធានីភ្នំពេញ!
ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល បាននាំយករថយន្តពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈត្រួតពិនិត្យគុណភាព បរិមាណ និងថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមបណ្ដាស្ថានីយ/ដេប៉ូ នានាក្នុងរាជធានីភ្នំពេញ។ ក្នុងការត្រួតពិនិត្យនេះ មន្រ្តីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង…