​ សមត្ថកិច្ចស្ទាក់ចាប់ សាច់មាន់​ ឆ្អឹងមាន់ ខូចគុណភាព​នាំចូលពីប្រទេសថៃ​!

​បាត់ដំបងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅល្ងាចថ្ងៃ ព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង (ប៉ុស្ដិ៍ភ្នំដី) បានធ្វើការត្រួតពិនិត្យ ទំនិញនាំចូលពីប្រទេសថៃ នៅមាត់ច្រកភ្នំដី…

ផលិតផលខូចគុណភាព ប្រមាណ៨៩៦គីឡូក្រាម ត្រូវបានដុតកំទេចចោល ក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកប្រធានសាខា ដោយមានការចូលរួមពីមន្ទីរពាណិជ្ជកម្មខេត្ត និងមន្ត្រីជំនាញ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានរៀបចំពិធីដុតកម្ទេចផលិតផលម្ហូបអាហារខូចគុណភាពដែលបានដកហូតនៅតាមផ្សារ និងហាងលក់ទំនិញទូទាំងខេត្តបន្ទាយមានជ័យ ដែលបានប្រមូលមករក្សាទុករយៈពេល៣ខែកន្លងមកនេះសរុបចំនួនប្រមាណ ៨៩៦ គីឡូក្រាម។ នៅក្នុងឱកាសនោះ លោកប្រធានសាខា បានមានប្រសាសន៍ ដោយបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ និងបង្ក្រាបឲ្យខានតែបាននូវគ្រប់មុខសញ្ញាទាំងឡាយណា…

សមត្ថកិច្ចរកឃើញ ​​នំបាញ់ឌុកលាយសារធាតុគីមីហាមឃាត់​​បូរ៉ាក់ នៅផ្សារចិន និងផ្សារលើ ក្រុងព្រះសីហនុ!

ព្រះសីហនុៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ និងធ្វើតេស្តបឋមលើនំបញ្ចុក នំបាញ់ឌុក…

សមត្ថកិច្ចរកឃើញ ងៀតបបែល មានសារធាតុគីមីហាមឃាត់បូរ៉ាក់ នៅក្នុងផ្សារត្រីក្រុងប៉ោយប៉ែត!

​បន្ទាយមានជ័យៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃច័ន្ទ​ ៦កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ​ សហការជាមួយគណៈកម្មការគ្រប់គ្រងផ្សារបានចុះត្រួតពិនិត្យទំនិញដែលដាក់តាំងលក់នៅក្នុងផ្សារត្រី​ ស្ថិត​នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ។ ក្នុងសកម្មភាពត្រួតពិនិត្យ​ មន្រ្តីជំនាញ​ បានធ្វើការវិភាគបឋមលើផលិផល​…

សមត្ថកិច្ចបំផ្លាញបារី៥៥៥ក្លែងក្លាយ,ទឹកដោះគោយ៉ាអួរម៉ាក Meiji,ម៉ាស៊ីនហ្គេមគ្មានច្បាប់,នំចំនួនបីប្រភេទក្លែងបន្លំម៉ាក,ស្ករត្នោតកែច្នៃ,និងទឹកស៊ីអ៊ីវគ្មានម៉ាក

ភ្នំពេញៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ សកម្មភាពមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងលោកប្រធាននាយកដ្ឋានមន្ទីពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូលចូលរួមជាមួយនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយយោងតាមដីកាសម្រេចរបស់តុលាការរាជធានីភ្នំពេញ ធ្វើពិធីដុតបំផ្លាញចោលនូវវត្ថុតាងមួយចំនួនដែលដកហូតបានកន្លងមកចំនួន៧ មុខរួមមាន​៖ ១.ម៉ាស៊ីនហ្គេមគ្មានច្បាប់ ២.នំចំនួនបីប្រភេទក្លែងបន្លំម៉ាក ៣.ស្ករត្នោតកែច្នៃ ៤.បារី៥៥៥ក្លែងក្លាយ ៥.ទឹកដោះគោយ៉ាអួរម៉ាក Meiji រំលោភសិទ្ធិចែកចាយ ៦.ទឹកស៊ីអ៊ីវគ្មានម៉ាក ៧.គ្រឿងសំអាងក្លែងក្លាយដែលមានទម្ងន់សរុបប្រហែល…

សមត្ថកិច្ចចម្រុះ ចុះពិនិត្យសិប្បកម្មកែច្នៃស្ករត្នោត​ពីស្ករស​ ពុំមានច្បាប់អនុញ្ញាត​ ដកហូតបានស្ករច្នៃរួចនិងមិនទាន់ច្នៃជាច្រើនគីឡូក្រាម

ភ្នំពេញៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលផែស្ងួត-ចុងទី​ ភ្នំពេញ​ និងសាខាកំពង់ផែអន្តរជាតិភ្នំពេញ​ បានសហការចុះត្រួតពិនិត្យសិប្បកម្មកែច្នៃស្ករត្នោត​ពីស្ករស​ ពុំមានច្បាប់អនុញ្ញាត​ ដែលមានទីតាំងស្ថិតនៅសង្កាត់ច្បារអំពៅ ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​ ។ ក្រោយត្រួតពិ​និត្យ​ សមត្ថកិច្ច​ ចម្រុះបានសម្រេចដកហូតស្ករត្នោតកែច្នៃរួច និងពុំទាន់កែច្នៃចំនួន…

សមត្ថកិច្ចរកឃើញ មីម៉ាម៉ា ភេសជ្ជៈប៉ូវកម្លាំង ស្រាបៀរ និងទឹកក្រូចចម្រុះ ខូចគុណភាពនៅតាមផ្ទះលក់ទំនិញ!

ព្រះវិហារៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ​នៅថ្ងៃសៅរ៍ ១២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះវិហារ សហការណ៍ជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យទំនិញវេចខ្ចប់ស្រាប់តាមផ្ទះលក់ទំនិញនានា ក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។…

សមត្ថកិច្ចរកឃើញ ស្រាបៀរ សាប៊ូដុសខ្លួន ទឹកដោះគោ ទឹកក្រូច ខូចគុណភាព នៅផ្សារសិរីសោភ័ណ ផ្សារចម្ការគ ផ្សារហ៊ុយឡេង​!

បន្ទាយមានជ័យៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ​ នៅថ្ងៃសុក្រ ១១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកប្រធានសាខាផ្ទាល់ សហការជាមួយមន្ទីរពាណិជ្ជកម្ម បានចុះធ្វើការអង្កេតទីផ្សារនៅតាមផ្សារនានា នៅក្រុងសិរីសោភ័ណ មានដូចជា…

សមត្ថកិច្ចរកឃើញនំស្លឹកស្រស់ នំម្សៅជ្រេ នៅផ្សារព្រែកឯង និងនៅផ្សារបន្លែច្បារអំពៅ មានដាក់លាយសារធាតុគីមី​ប៉ូរាក់!

ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ១១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ មន្រ្តីនៃសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានសហការជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរផ្សារ ចុះត្រួតពិនិត្យទំនិញនៅផ្សារចំនួន ៥ គឺ ព្រែកឯង,…

​សមត្ថកិច្ចចុះត្រួតពិនិត្យសិប្បកម្មផលិតទឹកបរិសុទ្ធ៤ទីតាំង ពុំមានកាលបរិច្ឆេទ គ្មានដាក់​(ច.ប.ផ) និងពុំមានច្បាប់គ្រប់គ្រាន់!

ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដោយទទួលបានណែនាំពីលោក គឹម មាសសុខសីហា អគ្គនាយករងកាំកុងត្រូល ឲ្យចូលរួមជាមួយ គណៈកម្មាធិការ…