កាកាវ ទឹកដោះគោកំប៉ុង ទឹកដោះគោឆៅ បបរកំប៉ុងកូនក្មេង ទំពាំងបាយជូក្រៀម ស្រាបៀដប ខូចគុណភាព ត្រូវមន្ត្រីជំនាញយកទៅកម្ទេចចោល
ប៉ៃលិនៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ មន្រ្តីជំនាញ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅតាមគេហដ្ឋាន ស្ថិតភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ…