ហានិភ័យនៃកម្ចីអនឡាញខុសច្បាប់ (Loan Shark / Scam)

  នាយកដ្ឋានព័ត៌មានវិទ្យា៖ កន្លងមកមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានសាកសួរអំពី ទំព័រហ្វេសប៊ុកផេក ផ្តល់ប្រាក់កម្ចីអនឡាញខុសច្បាប់មួយចំនួន ដែលផ្តល់ប្រាក់កម្ចីងាយស្រួល ឆាប់រហ័ស ដោយគ្រាន់តែផ្តល់នូវព័ត៌មានបុគ្គល តួរយ៉ាងថតរូបភាពអត្តសញ្ញាណប័ណ្ណ ឬ/និងផ្តល់លេខទូរស័ព្ទ។ល។)។ ក្រុមការងារសូមធ្វើការចែករំលែកនូវហានិភ័យមួយចំនួន ដែលអ្នកអាចនឹងទទួលរងគ្រោះពីកម្ចីអនឡាញខុសច្បាប់ ដូចខាងក្រោម៖ ១- ជនខិលខូចអាចនឹងប្រើប្រាស់ព័ត៌មានអត្តសញ្ញាណប័ណ្ណ ដើម្បីធ្វើការលួចចូលគណនីអ៊ីនធឺណិតរបស់អ្នក (តាមរយៈស្នើសុំផ្លាស់ប្តូរលេខសម្ងាត់) ២- ជនខិលខូចអាចប្រើប្រាស់លេខទូរស័ព្ទក្នុងការផ្លាស់ប្តូរលេខសម្ងាត់ និងបញ្ឆោតអ្នកដើម្បីទទួលបានលេខកូដ…

បង្រ្កាបជនសង្ស័យ០២នាក់ ករណីប្រើប្រាស់ រក្សាទុក និងជួញដូរនូវសារធាតុញៀន

រតនគិរីៈ យោងតាមផេក កងរាជអាវុធហត្ថខេត្តរតនគិរី បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានអាវុធហត្ថ ស្រុកអូរយ៉ាដាវ ចំនួន០៨នាក់ មធ្យោបាយរថយន្តមួយគ្រឿង ម៉ូតូមួយគ្រឿង ដឹកនាំដោយលោកវរសេនីយ៍ទោ…

អភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងកម្មវិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ព្រះសង្ឃ ក្នុងភូមិសាស្ត្រក្រុងបាវិត

នាព្រឹកថ្ងៃអង្គារទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន វិបល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងកម្មវិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ព្រះសង្ឃ ក្នុងភូមិសាស្ត្រក្រុងបាវិត ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ។…

Update៖ បុគ្គលក្លែងបន្លំជានគរបាល ត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ហើយ

ភ្នំពេញៈ យោងតាមផេករបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃបានឲ្យថឹងថា បុគ្គលឈ្មោះ សៅខូ ច័ន្ទសូឡារ ត្រូវការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ បន្ទាប់ពីបញ្ចប់ការសួរនាំ ក្រោយទទួលបានជនសង្ស័យពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ជនសង្ស័យរូបនេះ បានក្លែងអត្តសញ្ញាណប័ណ្ណនគរបាលជាតិ (លួចបន្លំអត្តលេខ), ក្លែងប្រកាសក្រសួងមហាផ្ទៃ ស្ដីពីការតម្លើងឋានន្ដរស័ក្ដិមន្ដ្រីនគរបាលជាតិ…

សូមជួយស៊ែរបន្តផង! ជួយរកម្ចាស់កាបូបលុយ មានអត្តសញ្ញាណប័ណ្ណ ឈ្មោះសេង ណារ៉ុង

យោងតាមគណនេយ្យ ហ្វែសប៊ុក Soeun Say បានឲ្យដឹងថា យើងខ្ញុំរើសបានកាបូបលុយ មានអត្តសញ្ញាណប័ណ្ណ ឈ្មោះសេង ណារ៉ុង បើសាមុីខ្លួនបានឃើញអាចមកយកវិញ តាមទូរសព្ទ័លេខ 012499114៕  

បងប្អូនសូមជួយស៊ែរដំណឹងនេះ ដើម្បីស្វែងរកម្ចាស់ផង!!!

ភ្នំពេញៈ នៅវេលាម៉ោង១១និង២១នាទីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ តាមរយៈភ្នាក់ងារសារព័ត៌មាន Pots News យើងខ្ញុំ ផ្តល់មកឲ្យដឹងថា មានករណីបងប្អូនប្រជាពលរដ្ឋ បានបាត់អត្តសញ្ញាណប័ណ្ណ ប័ណ្ណ ប ស ស កាតចាក់វ៉ាក់សាំង បើបងប្អូនណាបានស្គាល់ ឬក៏ម្ចាស់ខ្លួនផ្ទាល់ដែលបានបាត់ សូមអញ្ជើញធ្វើការទាក់ទងមកតាមរយៈលេខទូរស័ព្ទទាំងនេះ៖ 012…

ជនសង្ស័យ ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីឆក់កាបូប បណ្ដាលឲ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូកង់បីរងរបួសធ្ងន់

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ប្រហែល​ ០៤​និង​៣០​នាទី​ទៀប​ភ្លឺ​ កម្លាំង​របស់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​៣​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ បាន​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់​ជាក់ស្ដែង​ ពី​ បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រើអំពើ​ហិង្សា​ (​ឆក់​កាបូបស្ពាយ​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ ធ្លាក់​ពីលើ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​រង​របួស​បែក​ចុង​ចិញ្ចើម​ឆ្វេង​របួសធ្ងន់​)​ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​២៧២​ ផ្លូវ​លេខ​១៨២​ ក្រុម​ទី​១០​ ភូមិ​៤​ សង្កាត់​ទឹកល្អក់​ ទី​៣​…

ដំណឹងស្វែងរកម្ចាស់អត្តសញ្ញាណប័ណ្ណ ដែលជ្រុះបាត់ នៅក្រុងស្ទឹងត្រែង

ស្ទឹងត្រែងៈ យោងតាមផេកអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែងបានឲ្យដឹងថា អធិការដ្ឋានសូមជូនដំណឹងប្រជាពលរដ្ឋឈ្មោះ ខែម ភូមិន្ទដែលជ្រុះបាត់អត្តសញ្ញាណប័ណ្ណ សូមមកទំនាក់ទំនងយកនៅអធិការដ្ឋានក្រុងស្ទឹងត្រែង ឬតាមរយះទូរស័ព្ទលេខ 0889 6666 22៕

ទិន្នន័យរបស់អតិថិជនមកពីក្រុមហ៊ុនផលិតឡាន Audi និង Volkswagen កំពុងត្រូវបានដាក់លក់

ក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពបច្ចេកវិទ្យាបានរកឃើញថា ទិន្នន័យរបស់អតិថិជនរាប់លាននាក់មកពីក្រុមហ៊ុនផលិតឡាន Audi និង Volkswagen ត្រូវបានពួកក្រុមអ្នកវាយប្រហារកំពុងតែដាក់លក់នៅក្នុងវេទិកាដ៏ពេញនិយមមួយរបស់ពួកគេ។ កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមហ៊ុន Volkswagen បានផ្សព្វផ្សាយពីការលួចទាញយកទិន្នន័យចំនួនប្រមាណ ៣.៣លាននាក់ ពីក្រុមហ៊ុនដៃគូមួយរបស់ពួកគេ។ ទិន្នន័យដែលក្រុមជនអនាមិកបានលួចយកនោះ ភាគច្រើនមានដូចជា អុីមែល លេខសំគាល់រថយន្ត ឈ្មោះ លេខប័ណ្ណបើកបរអាសយដ្ឋាន និងលេខទូរសព្ទរបស់អតិថិជន។ ប៉ុន្តែចំពោះអតិថិជនចំនួន…

បង្រ្កាបក្រុមជនទុច្ចរិតក្លែងបន្លំជាមន្ត្រីនគរបាល ធ្វើសកម្មភាពចាប់ពលរដ្ឋ ជំរិតយកប្រាក់

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ហាញមុខក្រុមជនទុច្ចរិតក្លែងបន្លំជាមន្ត្រីនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ហើយលួចធ្វើសកម្មភាពចាប់ប្រជាពលរដ្ឋ ជំរិតយកប្រាក់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលទើបបង្រ្កាបបាននាពេលថ្មីៗនេះ។ សមត្ថកិច្ចជំនាញ បានឲ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានជាបន្តបន្ទាប់ពីប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ រាជធានីភ្នំពេញ…