អត្ថប្រយោជន៍ល្អៗ ដែលកើតឡើង ក្រោយការរួមសិច

“សិច” ឬការរួមភេទ អាចរាប់បានថា ជាកិច្ចការងារមួយ ដែលធ្វើឱ្យលោកអ្នកមានសេចក្ដីសុខ តែមនុស្សជាច្រើន អាចនឹងយល់ឃើញថា ជារឿង ដែលមើលទៅដូចជារឿងដែលងប់ងុល​ តែការពិតវិញ រាងកាយរបស់យើង ក្រៅពីបច្ច័យ ៤យ៉ាងហើយ ក៏នៅមានរឿងសិចនេះឯង ជាបច្ច័យទី៥ ដែលអាចកើតឡើងបានពេញ ២៤ម៉ោង និងជាវិធីបំបាត់អាការស្ត្រេស បានយ៉ាងលឿនបំផុត និងថែមទាំងជួយធ្វើឱ្យមានសុខភាពល្អទៀតផង…បើចង់ដឹងថា…

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជានឹងអនុវត្តចូលជាធរមាននាថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសាធារណរដ្ឋប្រជាមានិតចិននិងព្រះរាជាណាចក្រកម្ពុជា នឹងអនុវត្តចូលជាធរមាននាថ្ងៃទី១ខែមករាឆ្នាំ២០២២ខាងមុខនេះ។ កិច្ចព្រមព្រៀងខាងលើនេះបានចុះហត្ថលេខាជាផ្លូវការកាលពីថ្ងៃទី១២ខែតុលាឆ្នាំ២០២០។ យោងតាមការរៀបចំកិច្ចព្រមព្រៀងនេះ សមាមាត្រលើកលែងពន្ធលើទំនិញពាណិជ្ជកម្មនៃភាគីទាំងពីរមានចំនួនជាង៩០%។ ការសន្យាបើកទីផ្សារសេវាកម្មនិងពាណិជ្ជកម្មបានបង្ហាញពីកម្រិតខ្ពស់បំផុតដែលផ្តល់ជូនទៅកាន់ដៃគូពាណិជ្ជកម្មសេរី។ ទន្ទឹមនឹងនេះ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ និងបង្កើតកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើវិស័យដូចជាគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ពាណិជ្ជកម្មអេឡិចត្រូនិច និងសេដ្ឋកិច្ចបច្ចេកវិទ្យាជាដើម។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា គឺជាព្រឹត្តិការណ៍ថ្មីមួយទៀតសម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគី នឹងជួយជំរុញសហគ្រាសក្រុមហ៊ុននិងបង្កើតអត្ថប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជនទាំងពីរ៕  

គណៈប្រតិភូកីឡាកម្ពុជាអញ្ជើញចេញទៅចុះហត្ថលេខាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០២៩

CAMSOC-ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំគណៈប្រតិភូកីឡាកម្ពុជា ចាកចេញពីមាតុប្រទេស នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចូលរួមមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី និងចុះហត្ថលេខាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី (ASIAN Youth…

អាជ្ញាធរជាតិអប្សរា ព្រះសង្ឃ និងវិស័យឯកជន ដាំកូនឈើ ២,៥០០ដើមនៅបរិវេណវត្តព្រះវិហារប្រាំពីរល្វែង

នៅព្រឹកថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ អាជ្ញាធរជាតិអប្សរា ព្រះសង្ឃ និងវិស័យឯកជន បានចូលរួមដាំកូនឈើចំនួន ២,៥០០ដើម នៅបរិវេណវត្តព្រះវិហារប្រាំពីរល្វែង។ ថ្លែងក្នុងពិធីនៅពេលនោះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា អាជ្ញាធរបានចាប់ផ្តើមការងារដាំកូនឈើឡើងវិញក្នុងរមណីយដ្ឋានអង្គរ ពីឆ្នាំ២០០៤ ដែលរហូតមកដល់ពេលនេះ…

គួយល់ដឹងចំនុចខ្លះៗ មុនទទួលទានធុរេន

នៅ​អំឡុង​ពេលនេះ អាកាសធាតុ​នៅ​ប្រទេស​យើង​ពិតជា​មានការ​ប្រែប្រួល​ម្ដង​ក្ដៅ ម្ដង​ត្រជាក់ ម្ដង​ភ្លៀង​មិន​ទៀងទាត់​សោះ។ ការប្រែប្រួល​នៃ​អាកាសធាតុ ក៏បាន​ហុច​ផលប៉ះពាល់​ដល់​ប្រភេទ​ផ្លែឈើ​ដូចគ្នា​ដែរ គឺ​មិនមែន​ប៉ះពាល់​តែម​នុស្ស​យើង​នោះទេ។ ជាក់ស្ដែង អាកាសធាតុ​ក្ដៅ ផ្លែឈើ​ដែលមាន​គុណភាព និង​រសជាតិ​ឆ្ងាញ់​ជាងគេ​គឺ ផ្លែ​ទុរេន។ ដោយ​សង្កេតឃើញថា អំឡុង​ពេលនេះ​ជា​ខែ​ដែល​សម្បូរ​ទៅដោយ​ផ្លែ​ទុរេន​មាន​លក់​នៅលើ​ទីផ្សារ​ព្រោងព្រៀត។ ៥ចំណុច ដែល​អ្នក​គួរ​យល់ដឹង​មុន​ទទួលទាន​ផ្លែ ទុរេន ព្រោះ​បើ​អ្នក​មិនដឹង​ច្បាស់​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​របស់​អ្នក​បាន។ ១. ទុរេន…

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អះអាងថា ទំនិញចំនួនជាង៩០មុខ អាចនាំទៅទីផ្សារប្រទេសចិនដោយរួចពន្ធគយទាំងស្រុង

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋ មន្ត្រីក្រសួងពាណិជ្ជកម្ម អះ អាងថា ទំនិញរបស់កម្ពុជាចំនួនជាង៩០មុខ អាចនាំទៅទីផ្សារប្រទេសចិនដោយរួចពន្ធគយទាំងស្រុង ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា និងចិនចូលជាធរមានក្នុងពេលខាងមុខនេះ។ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ទំនិញរបស់កម្ពុជាដែលនឹងនាំចេញទៅចិន ក្រោមអត្រាពន្ធគយសូន្យនេះ មានផលិតផលកសិកម្មដូចជា គ្រាប់ស្វាយចន្ទី ស្វាយ ចេក…

ហរដ្ឋអាមេរិក ទទួលស្គាល់កំហុស​ក្នុងរឿងគម្រោងអូស្ត្រាលីទិញនាវាមុជទឹកពីប្រទេសបារាំង

(Reuters) – កាលពីថ្ងៃពុធ ប្រធានាធិបតីសហរដ្ឋអាមេរិក និងបារាំងបានផ្សះផ្សាទំនាក់ទំនង ដោយបារាំងបានយល់ព្រមបញ្ជូនឯកអគ្គរដ្ឋទូតរបស់ខ្លួនត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ ហើយសេតវិមានបានទទួលស្គាល់ថាខ្លួនបានធ្វើខុសដោយជួយ​សំរបសំរួលឲ្យអូស្ត្រាលីទិញនាវាមុជទឹកពីសហរដ្ឋអាមេរិក ជំនួសពីប្រទេសបារាំងវិញ ដោយមិនបានពិគ្រោះជាមួយទីក្រុងប៉ារីស។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីបារាំងលោក Emmanuel Macron បានសន្ទនាតាមទូរស័ព្ទរយៈពេល ៣០ នាទី បានឲ្យដឹងថា មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាដើម្បីចាប់ផ្តើមការពិគ្រោះយោបល់ស៊ីជម្រៅដើម្បីកសាងទំនុកចិត្តឡើងវិញ…

រដ្ឋមន្ត្រីក្រសួងកសិកម្ម ផ្សព្វផ្សាយបច្ចេកវិទ្យាថ្មីមួយទៀតជូនដល់កសិករ គឺការកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ៊្សែរ អាចជួយបង្កើនទិន្នផលស្រូវពី ២០%-៣០%

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា ថ្មីៗនេះ នាយកដ្ឋានវិស្វកម្មកសិកម្មនៃអគ្គនាកដ្ឋានកសិកម្ម ដោយសហការជាមួយវិស័យឯកជន បានណែនាំ និងផ្សព្វផ្សាយបច្ចេកវិទ្យាថ្មីមួយទៀតជូនដល់កសិករ គឺការកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ៊្សែរ។ នាយកដ្ឋានបានអះអាងថា ការប្រើបច្ចេកវិទ្យាថ្មីនេះអាចជួយបង្កើនទិន្នផលស្រូវពី ២០%-៣០% តាមរយៈការធ្វើឱ្យដីស្រែរាបស្មើល្អ ងាយគ្រប់គ្រងរបាយទឹក និងរបាយជីបានស្មើល្អ ងាយស្រួលគ្រប់គ្រងសមាសភាពចង្រៃ ងាយស្រួលក្នុងការសាបព្រោះ ស្រូវដុះលូតលាស់ស្មើល្អ…

អត្ថប្រយោជន៍ របស់ល្ងខ្មៅ

ល្ងខ្មៅ ជាអាហារមួយប្រភេទដែលមានអត្ថប្រយោជន៍បំផុត ព្រោះវាមានសារធាតុចិញ្ចឹម និងថែរក្សារាងកាយរបស់មនុស្សយើងបានយ៉ាងល្អ ។ ល្ងខ្មៅ ជាគ្រាប់ធញ្ញជាតិតូចៗ ដែលសម្បូរជីវជាតិ និងគុណសម្បតិ្តជួយថែរក្សាសុខភាពបានល្អ ដូច្នោះហើយទើបល្ងខ្មៅជាអាហារដែលជាប់លំដាប់ថ្នាក់កំពូល នៃអាហារដែលមានសារៈប្រយោជន៍ចំពោះរាងកាយ ដែលលោកអ្នកមិនគួររំលង ។ តើអ្នកធ្លាប់បានដឹងខ្លះទេថា នៅក្នុងគ្រាប់ល្ងខ្មៅតូចៗ មានសារធាតុអ្វីខ្លះ ហើយមានគុណប្រយោជន៍អ្វីខ្លះ ? យោងតាមវេជ្ជបណ្ឌិតជំនាញបានឲ្យដឹងថា អ្នកវិទ្យាសាស្រ្ដបានឡើងអំពីល្ងខ្មៅថា…

ផ្លែប៊័រ ផ្តល់អត្ថប្រយោជន៍ ច្រើនយ៉ាង

ផ្លែ​ប៊័រ នៅ​កម្ពុជា​យើង​មាន​ដាំ​នៅក្នុង​ខេត្តមណ្ឌលគិរី និង​រតនគិរី ហើយ​ជាទូទៅ​សាច់ និង​គ្រាប់​របស់​វា​មានគុណ​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​រាងកាយ និង​សម្រស់។ មិន​ថា​ចំពោះ​បុរស ឬ​នារី​ឡើយ គ្រាន់តែ​អ្នកទទួល​ទាន​ផ្លែ​ប៊័រ ក្នុង​មួយថ្ងៃ តែមួយ​ផ្លែ នោះ​អ្នក​អាច​ចៀស​ផុតពី​ជំងឺ 5 ប្រភេទ​ដោយ​មិនដឹង​ខ្លួន ព្រោះថា នៅក្នុង​ផ្លែ​ប៊័រ​មាននូវ​សារធាតុ​វីតាមីន និង​ធាតុដែក​ជាង20ប្រភេទ​ដូចជា វីតាមីន K វីតាមីន…