ស្រ្តីសម្រាលកូនចំនួន ៥៤៨០នាក់ហើយ បានទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈបេឡាជាតិសន្តិសុខសង្គម

ភ្នំពេញ៖ បើទោះបីជាវិបត្តិកូវីដ-១៩ នៅតែបន្តអូសបន្លាយយ៉ាងណាក៏ដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ជាពិសេសគិតគូរពីតម្រូវការសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំដល់មន្ត្រីបុគ្គលិកក្រោមឱវាទបន្តខិតខំបំពេញការងាររបស់ខ្លួន ក្នុងការបម្រើអត្ថប្រយោជន៍ជូនដល់កម្មករនិយោជិតដែលជាសមាជិក ប.ស.ស. ឱ្យទាន់ពេលវេលា។ ជាមួយគ្នានេះដែរបេឡាជាតិសន្តិសុខសង្គម…

តោះមកទស្សនា រូបភាពសាងសង់ផ្លូវជាតិលេខ១០ (បាត់ដំបង – ពោធិ៍សាត់ – កោះកុង) សម្រេចបាន៤៨,៧៧%ហើយ!

នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងផ្លូវជាតិលេខ១០ បានបន្តដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារសាងសង់ ដោយមានការចូល រួមពីតំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។ ជាលទ្ធផល ការសាងសង់ផ្លូវនេះសម្រេចបាន៤៨,៧៧% ហើយគិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ២០២១ ហើយបច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងបន្តការងារសាងសង់របស់ខ្លួនយ៉ាងសស្រាក់សស្រាំ…

រដ្ឋបាលខេត្តសៀមរាប ប្តូរទីតាំងពិនិត្យសុខភាពបឋម និងចុះឈ្មោះអ្នកដំណើរចូលភូមិសាស្ត្រខេត្តសៀមរាប មកទីតាំងថ្មីនៅវិទ្យាល័យកំពង់ក្តី

រដ្ឋបាលខេត្តសៀមរាប ប្តូរទីតាំងពិនិត្យសុខភាពបឋម និងចុះឈ្មោះអ្នកដំណើរចូលភូមិសាស្ត្រខេត្តសៀមរាប មកទីតាំងថ្មីនៅវិទ្យាល័យកំពង់ក្តី ចាប់ពីម៉ោង ២២៖០០ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានប្តូរទីតាំងពិនិត្យសុខភាពបឋម និងចុះឈ្មោះ ស្កែន QR Code Stop COVID-19 “ទប់ស្កាត់ជំងឺកូវីដ-១៩” ពីចំណុចឃុំល្វែងឬស្សី ស្រុកជីក្រែង…

ថ្ងៃនេះកម្ពុជាសម្ពោធជាផ្លូវការនៃការនាំចេញផ្លែស្វាយ ស្រស់កម្ពុជាចំនួន ៨០តោន ចេញទៅកាន់ទីផ្សារប្រទេសចិនដោយត្រង់

នៅទីស្នាក់ការក្រុមហ៊ុន ហ៊ុន ទី ដែលមានទីតាំងស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ មានរៀបចំពិធីសម្ពោធជាផ្លូវការនៃការនាំចេញផ្លែស្វាយ ស្រស់កម្ពុជាចំនួន ៨០តោន ចេញទៅកាន់ទីផ្សារប្រទេសចិនដោយត្រង់។ ឯកឧត្តម Wang Wentain ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងនូវអំណរសាទរចំពោះសមិទ្ធផល ថ្មីមួយទៀតដែលប្រទេសទាំងពីរសម្រេចបាន…

ក្រុមប្រទេសG7 ចេញ​មុខ​គាំទ្រ​តៃវ៉ាន់ ​ឲ្យបាន​ទទួល​តំណែង​ជា​អ្នក​សង្កេត​ការណ៍​នៅ​ក្នុង​សន្និបាត​សុខភាព​ពិភពលោក (WHA)

ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​៧ ឬហៅកាត់ថា G7 ចេញ​មុខ​គាំទ្រ​តៃវ៉ាន់ ​ឲ្យបាន​ទទួល​តំណែង​ជា​អ្នក​សង្កេត​ការណ៍​នៅ​ក្នុង​សន្និបាត​សុខភាព​ពិភពលោក (WHA) ដែល​ជា​ស្ថាប័ន​ធ្វើ​សេចក្តីសម្រេចលើកិច្ចការរបស់​អង្គការ​សុខភាព​ពិភពលោក (WHO) ដែល​ឈាន​ទៅរក​ការប្រជុំ​ប្រចាំ​ឆ្នាំ​ នៅថ្ងៃ​ទី ២៤ ខែ​ឧសភា ​ដល់​ថ្ងៃទី ១ ខែ​មិថុនាខាងមុខនេះ។ នេះ​ជា​លើក​ទី ១ ហើយ​ដែល​បណ្ដា​ប្រទេស​ G-7 ទាំងអស់…

ចម្ការចំនួន ៣៧ កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៥ កន្លែងទទួលបានការអនុញ្ញាតក្នុងកិច្ចការនាំចេញទៅកាន់ប្រទេសចិន

ស្ថានទូតចិនប្រចាំកម្ពុជាបានបញ្ជាក់ថា នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលគយប្រទេសចិនបានប្រកាសជាផ្លូវការអំពីបញ្ជីឈ្មោះចម្ការដំណាំស្វាយនិងរោងចក្រវេចខ្ចប់ដែលបានចុះបញ្ជីក្នុងការនាំចេញផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន។ នេះគឺជាការបញ្ចប់នូវនីតិវិធីចុងក្រោយនៃភាគីទាំងពីរក្នុងកិច្ចការនាំចេញផ្លែស្វាយកម្ពុជាទៅប្រទេសចិន។ ចម្ការចំនួន ៣៧ កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៥ កន្លែងទទួលបានការអនុញ្ញាតក្នុងកិច្ចការនាំចេញមួយនេះ។ កាលពីខែមិថុនា ឆ្នាំ ២០២០ ចិននិងកម្ពុជាបានចុះហត្ថលេខាលើពិធីសារស្តីអំពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយទៅកាន់ប្រទេសចិន។ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ភាគីចិនបានត្រួតពិនិត្យលើបញ្ជីឈ្មោះនៃចម្ការស្វាយនិងរោងចក្រវេចខ្ចប់សម្រាប់ការនាំចេញខាងលើ។…

ម៉ាឡេស៉ីនៅតែជឿថាវ៉ាក់សាំង AstraZeneca មានសុវត្ថិភាព

  (គូឡាឡាំពួ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃចន្ទនេះបាននិយាយថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca គឺមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់ ០៣ថ្ងៃបន្ទាប់ពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានទទួលវ៉ាក់សាំងនេះជាលើកដំបូង ដែលខ្លួនបានទិញតាមរយៈយន្តការ COVAX។ ប្រទេសមួយចំនួន បានដាក់កំហិត ឬបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca ជុំវិញលទ្ធភាពនៃទំនាក់ទំនងរវាងវ៉ាក់សាំងនេះ…

ធនាគារជាតិនៃកម្ពុជា បានណែនាំចំនួន ៣ចំនុច ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវរក្សាបៀវត្សរ៍ ចំពោះ បុគ្គលិក ជាប់ធ្វើចត្តាឡីស័ក ឬនៅតំបន់បិទខ្ទប់

ធនាគារជាតិនៃកម្ពុជា បានណែនាំចំនួន ៣ចំនុច ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវរក្សាបៀវត្សរ៍ និងអត្ថប្រយោជន៍នានារបស់បុគ្គលិក ជាប់ធ្វើចត្តាឡីស័ក ឬនៅតំបន់បិទខ្ទប់   យោងតាមសេចក្ដីណែនាំរបស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ក្នុងគោលបំណងចូលរួម សហការអនុវត្តវិធានការ របស់ក្រសួងសុខាភិបាល និងវិធានការបិទខ្ទប់តាមតំបន់ ដែលមានការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ ធនាគារជាតិនៃកម្ពុជា សូមណែនាំដល់គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ…

វ៉ាក់សាំងប្រឆាំងកូវីដ-១៩ និងស្ត្រីមានផ្ទៃពោះ

សូមធ្វើបច្ចុប្បន្នភាពលើវ៉ាក់សាំងប្រឆាំងកូវីដ 19 និងផ្ទៃពោះ តើវ៉ាក់សាំងប្រឆាំងកូវីដ 19 ដែលកំពុងប្រើលើសកលលោកមានអ្វីខ្លៈ ? មានវ៉ាក់សាំងពីប្រទេសបីចំបងដែលកំពុងប្រើលើសកលលោកគឺ វ៉ាក់សាំងរបស់អាមេរិក : មានបីមុខគឺ – កូមៀណាទី (Comirnaty) : ដែលផលិតដោយក្រុមហ៊ុន ហ្វាយហ្សឺ (Pfizer) ដោយប្រើបចេ្ចកទេស…

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នឹងដាក់ឲ្យដំណើរការគេហទំព័រថ្មីនៃសេវាការងារសាធារណៈនាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ

  (ភ្នំពេញ)៖ បន្ទាប់ពីត្រូវបានអភិវឌ្ឍរួមគ្នា និងកែលម្អឲ្យកាន់តែប្រសើរឡើង ក្រោមក្របខណ្ឌ ជំនួយអភិវឌ្ឍជាផ្លូវការផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ របស់សាធារណរដ្ឋកូរ៉េជាមិត្ត ដែលបានផ្តល់តាមរយៈក្រសួងការងារ និងមុខរបរកូរ៉េ និងភ្នាក់ងារផ្តល់សេវាប្រព័ន្ធព័ត៌មានការងារកូរ៉េ (ខេ អ៊ី អាយ អេស)។ គេហទំព័រនៃ «ប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជាតាមអ៊ីនធើរណិត» ដែលមានឈ្មោះថា www.nea.gov.kh…