តើប្រេងដូង ផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?

ក្រុមវេជ្ជបណ្ឌឹតមកពីមជ្ឈមណ្ឌលតិចណូឡូជីសេរីរាង្គនៃ Federal University of Paraiba ក្នុងប្រទេស ប្រេស៊ីល បានរក​ឃើញថា ការទទួលទានប្រេងដូងអាចជួយឱ្យការហាត់ប្រាណបានប្រយោជន៍ចំពោះសុខភាពកាន់តែច្រើនឡើង ជាពិសេសការ​​​បញ្ចុះ​កម្រឹតសម្ពាធឈាម កាត់បន្ថយភាពប្រថុយនឹងរោគបេះដូង រួមទាំងជួយឱ្យការបញ្ចុះទម្ងន់កាន់តែមាន​ប្រសិទ្ធភាព​ឡើង​ទៀត​ផង។ ការសឹក្សាស្រាវជ្រាវមួយនេះបានធ្វើការសាកល្បងជាមួយនឹងសត្វកណ្តុរ ដោយចែកសត្វកណ្តុរចេញជា 2 ក្រុម គឺក្រុមដែល​បានស៊ីប្រេងដូងជាប្រចាំ និង1ក្រុមទៀត គឺក្រុមដែលមិនបានស៊ីប្រេងដូង។ ការពិសោធន៍បានរកឃើញថា…

អបអរសាទរ !ពិធីរុក្ខទិវា ០៩ កក្កដាឆ្នាំ ១៩៥២-៩ កក្កដា ឆ្នាំ២០២១!!

ភ្នំពេញ៖ ថ្ងៃទី០៩ ខែកក្កដា ជាទិវាដ៏មហានក្ខត្តឬក្សដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែប្រារព្ធពិធី “រុក្ខទិវា” ជារៀងរាល់ឆ្នាំ ក្រោមព្រះរាជវត្តមានដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលព្រះអង្គទ្រង់សព្វព្រះរាជហឬទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធី “រុក្ខទិវា”នេះ។ ប៉ុន្តែក្នុងឆ្នាំនេះ ដោយសារហានិភ័យនៃការរាលដាលនៃជំងឺឆ្លងកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចឱ្យផ្អាកការរៀបចំព្រះរាជពិធីដ៏ឧត្តុង្គឧត្តម និងមានអត្ថន័យនេះ។…

ស្ពានឆ្លងកាត់ទន្លេបាសាក់ឋិតក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ សម្រេចបាន៩៧,២៥%ហើយ

ស្ពានឆ្លងកាត់ទន្លេបាសាក់ឋិតក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ សម្រេចបាន៩៧,២៥%ហើយ គិតរហូតមកទល់ពេលនេះ ក្នុងនោះ៖ ស្ពានឆ្លងកាត់ទន្លេបាសាក់ខាងកើតប្រវែង៦៣០ម៉ែត្រ សម្រេចបាន៩៥,១០% គ្រោងនឹងបញ្ចប់ នៅខែតុលា ឆ្នាំ២០២១ និងស្ពានឆ្លងកាត់ទន្លេបាសាក់ខាងលិចប្រវែង៣៦៦ម៉ែត្រ សម្រេចបាន៩៩,៤០% គ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) មានប្រវែងសរុប ៥២,៩៨៣គីឡូ ម៉ែត្រ ក្នុងនោះផ្លូវមេមានប្រវែង៤៧,៦០៨គីឡូ ម៉ែត្រ…

នាយករដ្ឋមន្រ្តីឥណ្ឌា បានជំរុញឱ្យប្រជាជន ទទួលយកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានឆាប់ ស្របពេលពេលដែលមានការព្រួយបារម្ភអំពីវីរុស Delta ថ្មី

នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានជំរុញឱ្យប្រជាជនជំនះនូវភាពស្ទាក់ស្ទើររបស់ពួកគេ ហើយមកទទួល យកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន នៅពេលដែលមានការព្រួយបារម្ភអំពីវីរុស Delta ថ្មីដែលត្រូវបានគេរកឃើញនៅក្នុងរដ្ឋមួយចំនួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែមិថុនានេះ។លោក Modi បាននិយាយនៅក្នុងវិទ្យុប្រចាំខែរបស់លោកថា “ត្រូវតែមកទទួលយកចាក់វ៉ាក់សាំង” ដោយលោកទទូចឱ្យសាធារណជនប្រកាន់ខ្ជាប់នូវការពាក់ម៉ាស់និងគម្លាតសង្គម ព្រោះនេះគឺជារបៀបការពារដោយ មានសុវត្ថិភាព។លោក…

លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ទទួល​ការកាត់ទោស​ចំពោះ​ការបង្ក្រាប​គ្រឿងញៀន​រប​ស់លោក

ប្រធានាធិបតី​ហ្វីលីពីន​បាន​ប្រឈមមុខ​នឹង​ការរិះគន់​ចំពោះ​វិធីសាស្ត្រ​របស់លោក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​មេ​គ្រឿងញៀន​នៅក្នុង​ប្រទេស​របស់លោក ដែល​រាប់បញ្ចូល​ទាំង​ការសម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់​ផងដែរ​។ ក្រោយមក លោក​ប្រធានាធិបតី​រូបនេះ​បាន​អះអាងថា វិធីសាស្ត្រ​ដ៏​ឃោរឃៅ​មួយ គឺជា​ការចាំបាច់ ដើម្បី​កម្ចាត់​ក្រុម​ជួញដូរ​គ្រឿងញៀន​ដែល​លោក​មើលឃើញថា​ជា​បញ្ហា​សន្តិសុខ​ជាតិ​។​ ​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​រិះគន់​ទៅលើ​គំនិត​មួយ​ដែលថា លោក​នឹង​ប្រឈមមុខ​ចំពោះ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ជុំវិញ​បទចោទប្រកាន់​អំពី​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ថា «​ជា​រឿង​ឆ្កួត​»​។​ ​លោក​បាន​និយាយថា «​ហេតុអ្វី​បានជា​ខ្ញុំ​ការពារ ឬ​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ចំពោះមុខ​ជនជាតិ​ស្បែ​កស​?…

ឯកឧត្តម នេត្រ ភក្ត្រា៖ ការបោះជំហានក្នុងទីផ្សារឥណទានកាបូន បញ្ជាក់ពីភាពប្រសើរឡើងនៃកិច្ចការពារតំបន់ការពារធម្មជាតិរបស់កម្ពុជា

(ព្រះវិហារ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ការបោះជំហានចូលទៅក្នុងទីផ្សារលក់ឥណទានកាបូនដោយស័្មគ្រចិត្តកន្លងមក និងបន្តសិក្សាបន្ថែមទៀត គឺបញ្ជាក់ពីភាពប្រសើរឡើង នៃកិច្ចការពារតំបន់ធម្មជាតិរបស់កម្ពុជា។ ចាប់តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាចំនួន ១១,៦លានដុល្លារ ពីការលក់ឥណទានកាបូនឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា៖ Disney Kering Intuit និង…

សហគមន៍តំបន់ការពារធម្មជាតិមានតួនាទីនិងការទទួលខុសត្រូវចូលរួមអភិរក្សធនធានធម្មជាតិ ទទួលផលនិងអនុផលព្រៃឈើបង្កើនចំណូលជីវភាពគ្រួសារ

ខេត្តព្រះវិហារ៖ ក្រសួងបរិស្ថាន និងអង្គការជាដៃគូ ព្រមទាំងសហគមន៍តំបន់ការពារធម្មជាតិ បានរួមសហការគ្នាពង្រឹងទៅលើកិច្ចការការពារនិងអភិរក្សធនធានធម្មជាតិដោយមិនត្រឹមតែមានទិសដៅការពារធនធានធម្មជាតិព្រៃឈើនិងសត្វព្រៃនោះទេ ប៉ុន្តែក្រសួងបានអភិរក្សមុខរបរប្រជាសហគមន៍ ចូលអភិរក្សប្រពៃណី ទំនៀមទម្លាប់របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍របស់គាត់ផងដែរ។ ​ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានក្នុងការដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន រដ្ឋបាលខេត្តព្រះវិហារ និងក្រុមអ្នកសារព័ត៌មានទស្សនកិច្ចស្វែងយល់នៅតំបន់ដែនជម្រកសត្វព្រៃព្រះរកា ភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្តខេត្តព្រះវិហារ កាលពីថ្ងៃទី៩ ខែមិថុនា បានបញ្ជាក់ថា…

តោះ! មកដឹងពីអត្ថប្រយោជន៍ នៃដើមក្រវាញ

ក្រវាញ ជាប្រភេទប្រទាលមួយ ដែលសហគមន៍ច្រើនប្រើប្រាស់ផ្លែវា សម្រាប់បញ្ចុះសម្ពាធឈាម បន្ថយស្ករក្នុងឈាម និងខ្លាញ់ សម្រួលការដកដង្ហើម សម្រកទម្ងន់។ល។ ក្រវាញដុះជាលក្ខណៈធម្មជាតិច្រើន នៅក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង ក្នុងដែនជម្រកសត្វព្រៃភ្នំក្រវាញ និងសំកុស។ ជាទូទៅ សហគមន៍ប្រមូលផ្លែក្រវាញ នៅចុងរដូវវស្សា ដើម្បីហាលទុកប្រើប្រាស់ជាថ្នាំនៅក្នុងគ្រួសារ និងលក់ទៅទីផ្សារ។ យើងអាចប្រើប្រាស់ផ្លែក្រវាញ តាមរយៈការឆុងជាតែសម្រាប់ទទួលទានក្តៅៗ…

ថវិកាសរុបប្រមាណជាង ២.២ពាន់លានរៀល បានផ្តល់ជូនស្រ្តីសម្រាលកូនជាសមាជិក ប.ស.ស. ចំនួន ៥ ៤៨០នាក់ និងមានកូនចំនួន ៥ ៥៣៣នាក់

ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំដល់មន្ត្រីបុគ្គលិកក្រោមឱវាទបន្តខិតខំបំពេញការងាររបស់ខ្លួន ក្នុងការបម្រើអត្ថប្រយោជន៍ជូនដល់កម្មករនិយោជិតដែលជាសមាជិក ប.ស.ស. ឱ្យទាន់ពេលវេលា។ ជាមួយគ្នានេះដែរបេឡាជាតិសន្តិសុខសង្គម គ្រាន់តែក្នុងខែឧសភា ឆ្នាំ២០២១នេះ បានចំណាយថវិកាសរុបប្រមាណជាង ២.២ពាន់លានរៀល ដែលជាប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល បានផ្តល់ជូនស្រ្តីសម្រាលកូនជាសមាជិក ប.ស.ស. ចំនួន…

ផ្លែស្វាយស្រស់ដំបូងគេរបស់កម្ពុជាបានចូលដល់ទីផ្សារតំបន់ខាងជើងប្រទេសចិនដោយជោគជ័យ

ថ្មីៗនេះ ពិធីទទួលផ្លែស្វាយស្រស់កម្ពុជាដំបូងគេដែលបាននាំចេញទៅកាន់ប្រទេសចិន ត្រូវបានរៀបចំឡើងក្នុងតំបន់សួនដំណាំស្វាយនៃផ្សារផ្លែឈើ Xin Fa Di ក្នុងទីក្រុងBaoding ខេត្ត Hebei ប្រទេសចិន។ លោកជំទាវ ខែក កែម៉ាលី ស៊ីសូដា ឯកអគ្គរាជទូតកម្ពុជាប្រចាំ​ប្រទេស​ចិន លោក Xu Ningning នាយកប្រតិបត្តិនៃក្រុមប្រឹក្សាកិច្ចការពាណិជ្ជកម្មចិន-អាស៊ាន និងអ្នកជំនួញផ្លែស្វាយជាច្រើនបានចូលរួមក្នុងពិធីខាងលើនេះ។…