New York Times៖ សហរដ្ឋអាមេរិក មានផែនការបញ្ជូនរថក្រោះសល់ពីសូវៀត ឱ្យអ៊ុយក្រែន,
(វ៉ាស៊ីនតោន)៖ សារព័ត៌មានអាមេរិក New York Times នៅថ្ងៃសុក្រសប្ដាហ៍នេះបានរាយការណ៍ថាទីក្រុងវ៉ាស៊ីនតោន នឹងសហការជាមួយ សម្ព័ន្ធមិត្តដើម្បីប្រគល់រថក្រោះសល់ពីអតីតសម័យសហភាពសូវៀតទៅឱ្យអ៊ុយក្រែន យកទៅពង្រឹងសមត្ថភាពយោធាការពារទឹកដីរបស់ខ្លួន នៅក្នុងតំបន់ដុនបាស់ (Donbas)។ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ New York Times បានឱ្យដឹងទៀតថាការបញ្ជូន រថក្រោះខាងលើទៅឱ្យអ៊ុយក្រែន អាចនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ តបតាមការស្នើសុំរបស់លោក ហ្សេលេនស្គី។…