ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីយកកូនកាំបិតចិតបន្លែ ភ្ជង់ប្លន់យកប្រាក់ជិត៤០០០ដុល្លារ នៅហាងអ៊ីនធើណិតយីហោ ហែបភីណិត
ភ្នំពេញៈ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៤និង៤៥នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខនាយកដ្ឋានអង្គរក្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីយកកូនកាំបិតចិតបន្លែភ្ជង់ប្លន់យកប្រាក់ចំនួន ៣,៨០០ ដុល្លារអាមេរិក ប្រព្រឹត្តនៅចំណុចហាងអ៊ីនធើណិតយីហោ ហែបភីណិត ផ្ទះលេខ៣៥ ផ្លូវលេខ១៩២ ក្រុមទី១៣…