លោក Vladimir Putin បានបញ្ជាឲ្យត្រៀមកម្លាំងទប់ដោយរួមទាំងអង្គភាពកម្លាំងនុយក្លេអ៊ែរ
ស្ស៊ី៖ ខណៈភាពតានតឹងចេះតែរីកធំរវាងអឺរ៉ុបខាងកើតមួយនេះ និងលោកខាងលិចជុំវិញការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានបញ្ជាឲ្យត្រៀមកម្លាំងទប់ដោយរួមទាំងអង្គភាពកម្លាំងនុយក្លេអ៊ែរ ក្នុងការត្រៀមបង្ការកម្រិតខ្ពស់កាលពីថ្ងៃអាទិត្យ ឆ្លើយតបទៅនឹងអ្វីដែលលោកបានហៅថា ជាសេចក្ដីថ្លែងការណ៍ឈ្លានពានដឹកនាំដោយមហាអំណាចសម្ព័ន្ធណាតូ។ សកម្មភាពនេះមានន័យថា លោក Putin បានបញ្ជាឲ្យអង្គភាពអាវុធនុយក្លេអ៊ែររបស់ប្រទេសរុស្ស៊ី បង្កើនការត្រៀមខ្លួនឲ្យកាន់តែពេញលេញថែមទៀតក្នុងការវាយប្រហារ ដែលបង្កើនការគំរាមកំហែងដែលភាពតានតឹងនេះអាចពុះកញ្ជ្រោលខ្លាំង ផ្ទុះចេញជាសង្គ្រាមនុយក្លេអ៊ែរ។ មេដឹកនាំរុស្ស៊ីក៏បានលើកឡើងពីទណ្ឌកម្មហិរញ្ញវត្ថុ ដែលកំពុងប៉ះទង្គិចខ្លាំងដែលត្រូវបានដាក់ដោយលោកខាងលិចប្រឆាំងនឹងរុស្ស៊ី រួមទាំងលោក…