ម៉ៃ សុគន្ធ ប្រកាសមែនទែន! ថាឈប់ទើស និងបង្កជម្លោះ !
ក្នុងកិច្ចសម្ភាសន៍ក្នុងកម្មវិធី «Komsan TalkShow» តារាចម្រៀងលោក ម៉ៃ សុគន្ធបានសន្យារថា នឹងកាត់បន្ថយការទើស និងបង្កបញ្ហានៅលើហ្វេសប៊ុក ដើម្បីកុំឲ្យមានការរិះគន់ណាមួយនាំឲ្យលោកបន្តចុះខ្សោយប្រជាប្រិយភាព។ ប៉ុន្តែនៅថ្ងៃបន្ទាប់ គេនៅតែឃើញតារាប្រុសរូបនេះបន្តបញ្ចេញទស្សនៈពីនេះពីនោះ ពាក់ព័ន្ធនឹងការរិះគន់លោកពែកមី និងនាយព្រែក បណ្ដាលឲ្យមានអ្នកគាំទ្រការរិះគន់មួយចំនួនធំចេញមុខជេរប្រមាថដូចដើម។ បន្តបន្ទាប់មក វីដេអូវាយប្រហារពីទម្រង់ចម្លងបទចម្រៀងរបស់លោក និងជម្លោះដែលបានកើតឡើងរវាងលោក និងតារាចម្រៀងអ៊ីណូ ត្រូវបានគេផលិតឡើងជាបន្តបន្ទាប់ ដែលនាំឲ្យមានការវាយប្រហារដោយមិនសំចៃមាត់ចំពោះតារារូបនេះ។…