រុស្ស៊ី ថាមានតែកងកម្លាំងស៊ីរីប៉ុណ្ណោះ ដែលត្រូវឈរនៅជិតព្រំដែនអ៊ីស្រាអែល

រុស្ស៊ីៈ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយថា មានតែយោធាស៊ីរីប៉ុណ្ណោះ ដែលគួរមានវត្តមាននៅតំបន់ក្បែរព្រំដែន ជាមួយអ៊ីស្រាអែល និងហ្ស៊កដានី ខណៈដែលពួកឧទ្ទាមនៅភាគខាងត្បូងស៊ីរី ត្រៀមរៀបចំការវាយលុកពីកងទ័ពរដ្ឋាភិបាល។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨។ ក្នុងពេលថ្មីៗនេះ យន្តហោះរដ្ឋាភិបាលស៊ីរី បានទម្លាក់ខិត្តប័ណ្ណលើតំបន់ ដែលគ្រប់គ្រងដោយពួកឧទ្ទាមនៅទីក្រុង…

មេដឹកនាំអ៊ីរ៉ង់ ស្នើឲ្យអន្តរជាតិស៊ើបអង្កេតការរំលោភសិទ្ធិមនុស្ស របស់អាមេរិក

អ៊ីរ៉ង់ៈ ប្រមុខមេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ayatollah Seyyed Ali Khamenei បានស្នើឲ្យអង្គការសហប្រជាជាតិ ថ្កោលទោសចំពោះការរំលោភសិទ្ធិមនុស្សជាច្រើន ដែលកំពុងបន្តកើតមាន ពីសំណាក់រដ្ឋាភិបាលអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨។ សំណើរបស់លោក Khamenei បានធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំជាន់ខ្ពស់ កាលពីថ្ងៃទី២៤ ខែឧសភា…

អ៊ីស្រាអែល ជំរុញឲ្យអាមេរិកទទួលស្គាល់តំបន់ហ្គោលហាយស៊ីរី ជាអធិបតេយ្យភាពរបស់ខ្លួន

អ៊ីស្រាអែលៈ រដ្ឋមន្រ្តីចារកម្មអ៊ីស្រាអែល បាននិយាយថា ការទទួលស្គាល់របស់អាមេរិក លើអធិបតេយ្យភាពរបស់ខ្លួន ដែលបានកាន់កាប់នៅតំបន់ហ្គោលហាយ (Golan Heights) បានស្ថិតនៅរបៀបវារៈកំពូល ក្នុងកិច្ចចរចាការទូត ជាមួយសម្ព័ន្ធមិត្តដ៏ជិតស្និតបំផុតរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨។ លោក Israel Katz បានប្រាប់ទីភ្នាក់ងារព័ត៌មាន…

លោកស្រី Merkel ៖ អាល្លឺម៉ង់ នៅតែប្តេជ្ញារក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយអ៊ីរ៉ង់

អាល្លឺម៉ង់ៈ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បាននិយាយថា ប្រទេសរបស់លោកស្រី នឹងស្ថិតនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយអ៊ីរ៉ង់ បន្ទាប់ពីការសម្រេចចិត្តដកខ្លួនចេញរបស់អាមេរិក។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨។ យ៉ាងណាមិញលោកស្រី Merkel ក៏បានទទួលស្គាល់ផងដែរថា៖ «ការរក្សាកិច្ចព្រមព្រៀងអ៊ីរ៉ង់នេះ វាមិនមែនជាជម្រើសដែលអាល្លឺម៉ង់ចង់បាននោះទេ ប៉ុន្តែបើមើលទៅលើជម្រើសផ្សេងទៀត…

មេដឹកនាំកំពូលអ៊ីរ៉ង់៖ អឺរ៉ុបត្រូវតែធ្វើតាមការទាមទារ ឬមួយក៏បញ្ចប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ

អ៊ីរ៉ង់ៈ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បានកំណត់ល័ក្ខខ័ណ្ឌ សម្រាប់ប្រទេសខ្លួន ដើម្បីរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែររ ជាមួយនឹងមហាអំណាចពិភពលោក រួមទាំងវិធានការរបស់ធនាគារអ៊ឺរ៉ុប ក្នុងការការពារពាណិជ្ជកម្ម ជាមួយអ៊ីរ៉ង់ បន្ទាប់ពីការដកខ្លួនចេញរបស់អាមេរិក។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨។ គេហទំព័រផ្លូវការរបស់ Ayatollah Ali Khamenei បានឲ្យដឹងកាលពីថ្ងៃពុធថា…

អាមេរិក នឹងដាក់ទណ្ឌកម្មដ៏ខ្លាំងក្លាបំផុត ជាប្រវត្តិសាស្រ្តលើអ៊ីរ៉ង់

អាមេរិកៈ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo កាលពីថ្ងៃច័ន្ទបានព្រមានថា ក្រុងតេហេរ៉ង់ នឹងទទួលរងនូវការដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាបំផុត នៅក្នុងប្រវត្តិសាស្ត្រពីក្រុងវ៉ាស៊ីនតោន និងថែមទាំងបានព្រមានដល់ក្រុមហ៊ុនអឺរ៉ុប មិនឲ្យបន្តធ្វើពាណិជ្ជកម្ម ជាមួយប្រទេសនេះទ្បើយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨។ លោក Pompeo…

អ៊ីរ៉ង់ ប្តេជ្ញារក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយសម្ព័ន្ធមិត្តអឺរ៉ុប ទោះបីអាមេរិក ដាក់ទណ្ឌកម្មវិញក៏ដោយ

អ៊ីរ៉ង់ៈ ដោយប្រឈមនឹងការរំពឹងទុក ចំពោះការដាក់ទណ្ឌកម្មថ្មីទ្បើងវិញរបស់អាមេរិកនោះ រដ្ឋាភិបាលអ៊ីរ៉ង់ កំពុងស្វែងរកកិច្ចប្រឹងប្រែង ពីសម្ព័ន្ធមិត្តអឺរ៉ុបរបស់ក្រុងវ៉ាស៊ីនតោន ដើម្បីរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ឲ្យនៅតែរស់រានបន្តដូចដើម។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨។ មន្ត្រី​ជាន់​ខ្ពស់​បរមាណូ​នៃ​ប្រទេស​អ៊ីរ៉ង់ លោក Ali Akbar Salehi បានប្រាប់អ្នកសារព័ត៌មានថា…

អ៊ីរ៉ង់ អះអាងថា សហភាពអឺរ៉ុបនឹងជួយសង្គ្រោះ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ទោះបីអាមេរិកផ្លាស់ប្តូរក៏ដោយ

អ៊ីរ៉ង់ៈ មេដឹកនាំនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នៅថ្ងៃសៅរ៍នេះ បាននិយាយថា សហភាពអឺរ៉ុបបានសន្យាថា នឹងរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយមហាអំណាចធំៗ ទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រេចធ្វើការផ្លាស់ប្ដូរ និងបែរត្រទ្បប់មកដាក់ទណ្ឌកម្ម លើក្រុងតេអេរ៉ង់វិញក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា…

អ៊ីរ៉ង់ ថាទណ្ឌកម្មអាមេរិកមានបំណងរារាំងកិច្ចខិតខំប្រឹងប្រែង រក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

អ៊ីរ៉ង់ៈ រដ្ឋាភិបាលក្រុងតេអេរ៉ង់ បាននិយាយនៅថ្ងៃពុធនេះថា ការដាក់ទណ្ឌកម្មថ្មី ពីសំណាក់ក្រុងវ៉ាស៊ីនតោន គឺជាការប៉ុនប៉ងរារាំងនូវកិច្ចប្រឹងប្រែង ដើម្បីរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ បន្ទាប់ពីអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨។ កាលពីថ្ងៃអង្គារក្រសួងរតនាគារអាមេរិក បានដាក់ទណ្ឌកម្មលើអភិបាលធនាគារកណ្តាលអ៊ីរ៉ង់ និងបុគ្គល ៣នាក់…

អាមេរិក បង្កើតមូលដ្ឋានយោធាថ្មីមួយ នៅស៊ីរី

អាមេរិកៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានបង្កើនវត្តមានយោធាខ្លួននៅស៊ីរី ចំពេលដែលមានរបាយការណ៍ អំពីការបង្កើតមូលដ្ឋានយោធាថ្មី ក្នុងប្រទេសមួយនេះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨។ ទីភ្នាក់ងារព័ត៌មាន Fars របស់អ៊ីរ៉ង់ បានឲ្យដឹងថា មូលដ្ឋានយោធាអាមេរិកថ្មីមួយ កំពុងត្រូវបានបង្កើតឡើង នៅទីក្រុង Deir ez-Zor…