កងទ័ពជើងទឹកអាមេរិក កំពុងសម្លឹងមើលសកម្មភាពអ៊ីរ៉ង់ ក្រោយដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

អាមេរិកៈ ប្រមុខកងទ័ពជើងទឹកអាមេរិក បាននិយាយកាលពីថ្ងៃច័ន្ទថា យោធាខ្លួន កំពុងឃ្លាំមើលឥរិយាបថរបស់អ៊ីរ៉ង់ នៅក្នុងឈូងសមុទ្រ ខណៈរំពឹងទុកថា ភាពមិនច្បាស់លាស់អាចកើតមានទ្បើង ទើបបង្កើនការប្រុងប្រយ័ត្ន បន្ទាប់ពីការសម្រេចចិត្ត បញ្ចប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា…

អ៊ីរ៉ង់ ថ្កោលទោសការចោទប្រកាន់អ៊ីស្រាអែលថា «ជារឿងឥតបានការ»

អ៊ីរ៉ង់ៈ ក្រសួងការបរទេសអ៊ីរ៉ង់ នៅថ្ងៃអង្គារនេះ បានច្រានចោលការចោទប្រកាន់អំពីកម្មវិធីនុយក្លេអ៊ែរ របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ថា «ជារឿងឥតបានការ»។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង លោក Bahram Qasemi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «បទបង្ហាញការឃោសនា ដ៏គួរឱ្យអស់សំណើចរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល គឺជាផ្នែកមួយនៃការបង្ហាញពីភាពអាម៉ាស់ និងឥតប្រយោជន៍…

អ៊ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្ត ប្រសិនបើហ៊ានវាយប្រហារ.. នោះនឹងទទួលការឆ្លើយតបទៅវិញ

អ៊ីរ៉ង់ៈ មេដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ង់ លោក Ayatollah Khamenei បានធ្វើការព្រមានទៅកាន់អាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ នៅក្នុងសុន្ទរកថាមួយ កាលពីថ្ងៃច័ន្ទ ជាមួយពួកកម្មករ នាឱកាសទិវាពលករអន្តរជាតិខិតចូលមកដល់។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨។ ការព្រមាននេះ បានឆ្លើយតបទៅនឹងការវាយប្រហារ កាលពីថ្ងៃអាទិត្យ ទៅលើមូលដ្ឋានយោធាមួយ…

អ៊ីស្រាអែល ថា អ៊ីរ៉ង់ កំពុងលាក់បាំងកម្មវិធីអាវុធនុយក្លេអ៊ែរ

អ៊ីស្រាអែលៈ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានបញ្ជាក់នូវអ្វីដែលលោកនិយាយថា ជាឯកសារសម្ងាត់អំពីកម្មវិធីនុយក្លេអ៊ែរ ដែលបង្ហាញថា អ៊ីរ៉ង់ធ្លាប់បានបន្តស្វែងរកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨។ ដោយលោកបានបន្ថែមថា វត្ថុធាតុដើមរាប់ពាន់នៅក្នុងទំព័រឯសារ ដែលអ៊ីស្រាអែលទទួលបាន បានបង្ហាញថា អ៊ីរ៉ង់បានបញ្ឆោតពិភពលោក ដោយបដិសេធថា…

មីស៊ីលជាច្រើនគ្រាប់ បាញ់ទៅកាន់ទីតាំងយោធាស៊ីរី

ស៊ីរីៈ ទីភ្នាក់ងារសារព័ត៌មាន SANA ផ្លូវការ បានរាយការណ៍ថា មីស៊ីលសត្រូវជាច្រើនគ្រាប់ ត្រូវបានតម្រង់គោលដៅទៅលើទីតាំងយោធារបស់ស៊ីរី នៅខេត្តហាម៉ា និងអាឡេប៉ូ កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨។ ក្រុមឃ្លាំមើលសិទិ្ធមនុស្សរបស់ស៊ីរី បានបញ្ជាក់ថា មីស៊ីលទាំងនោះ…

មេដឹកនាំ​​បារាំង ជំរុញ​អាមេរិក​ឲ្យ​រក្សា​ទុក​​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ ជាមួយ​អ៊ីរ៉ង់​

អាមេរិកៈ ប្រធានា​ធិបតី​បារាំងលោក អេម៉ានុយអែល ម៉ាក្រុង ​កាល​ពី​ថ្ងៃ​ពុធ​ បាន​ជំរុញសមាជិក​សភា​អាមេរិក ​កុំ​ឲ្យ​លុបចោល​កិច្ច​ព្រម​ព្រៀង​អន្តរជាតិ​ ជាមួយ​អ៊ីរ៉ង់​ ដើម្បី​ទប់ស្កាត់​ប្រទេស​នេះ ​កុំ​ឲ្យ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨។ លោក​ ​ម៉ា​ក្រុង​ បាន​ប្រ​កាសនៅក្នុង​សុន្ទរកថា​មួយ ​ទៅ​កាន់​សភា​ទាំង២​​ថា ​អ៊ីរ៉ង់មិន​គួរ​មាន​អាវុធ​នុយក្លេអ៊ែរ​នោះទេ…

អ៊ីស្រាអែល ដកយន្តហោះចម្បាំង F-15 ចេញពីល្បែងសង្គ្រាម នៅរដ្ឋអាឡាស្កា ខណៈភាពតានតឹងកើនឡើងជាមួយអ៊ីរ៉ង់

រុស្ស៊ីៈ កងកម្លាំងអាកាសរបស់អ៊ីស្រាអែល បានលុបចោលការចូលរួមនៃយន្តហោះចម្បាំង F-15 របស់ខ្លួន នៅក្នុងការធ្វើសមយុទ្ធយោធាទ័ពអាកាសក្រហម នៅរដ្ឋអាឡាស្កា ខណៈដែលប្រទេសនេះ កំពុងប្រឈមនឹងភាពតានតឹងកើនឡើង ជាមួយប្រទេសអ៊ីរ៉ង់ និងស៊ីរី ក៏ដូចជាការតវ៉ាដ៏ធំមួយ ពីសំណាក់ប្រជាជននៅតំបន់ហ្គាហ្សា។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨។ ការលុបចោលនេះ ត្រូវបានជំនួសមកវិញ…

ប្រធានាធិបតីបារាំង ជំរុញឲ្យអាមេរិក និងសម្ព័ន្ធមិត្ត ឈរជើងនៅក្នុងប្រទេសស៊ីរី..

បារាំងៈ កាលពីថ្ងៃទី ១៤ ខែមេសាកន្លងទៅ ចក្រភពអង់គ្លេស អាមេរិក និងបារាំង បានធ្វើការវាយប្រហារនៅស៊ីរី បន្ទាប់ពីការសង្ស័យថា មានការប្រើប្រាស់អាវុធគីមីនៅទីក្រុងឌូម៉ា ដោយប្រទេសទាំង ៣ បានបាញ់មីស៊ីលជាង ១០០ វាយប្រហារទៅកាន់ទីតាំងដែលពួកគេបានចោទប្រកាន់នោះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨។…

អាមេរិក ត្រៀមឆ្លើយតបដោយការវាយប្រហារនៅស៊ីរី បន្ទាប់ពី UN ប៉ះទង្គិចគ្នាជាមួយរុស្ស៊ី

អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រឈមមុខនឹងការសម្រេចចិត្តមួយ ដើម្បីធ្វើការវាយប្រហារនៅស៊ីរី ក៏ដូចជាការប៉ះទង្គិចគ្នា ជាមួយសម្ព័ន្ធមិត្តរបស់ក្រុងដាម៉ាស់ នៅសប្តាហ៍ក្រោយ បន្ទាប់ពីសមាជិកអង្គការសហប្រជាជាតិ បានបរាជ័យចំពោះកិច្ចព្រមព្រៀង ដើម្បីស៊ើបអង្កេតពីការវាយប្រហារអាវុធគីមី នៅស៊ីរី ក្រោយរងគ្រោះដោយសង្គ្រាម។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១១…

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអ៊ូឌីត ថាជនជាតិអ៊ីស្រាអែល និងប៉ាឡេស្ទីន មានសិទ្ធិគ្រប់គ្រាន់ទៅលើទឹកដីរបស់ពួកគេ

អារ៉ាប៊ីសាអ៊ូឌីតៈ ព្រះមហាក្សត្រ និងជាមេដឹកនាំប្រទេសអារ៉ាប៊ីសាអ៊ូឌីត បាននិយាយថា ប្រទេសអ៊ីស្រាអែលមានសិទ្ធិដ៏ត្រឹមត្រូវ ក្នុងការការពារចំពោះប្រទេសកំណើតរបស់ខ្លួន ដែលនេះជាការផ្លាស់ប្តូរមួយ ដ៏គួរឲ្យកត់សម្គាល់នៅក្នុងជំហររបស់ព្រះអង្គ ដែលបានចេញផ្សាយ កាលពីថ្ងៃច័ន្ទ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨។ បើទោះបីអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីស្រាអែល ត្រូវបានគេមើលឃើញថា…