វ៉ាក់សាំង Johnson & Johnson ​មិន​សូវ​ជាមាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​បំប្លែង​ថ្មី​ ដែលតា ​នោះ​ទេ

ការ​សិក្សា​មួយ​បង្ហាញ​ថា វ៉ាក់សាំង​របស់​ក្រុមហ៊ុន Johnson & Johnson សម្រាប់​បង្ការ​ជំងឺ​កូវីដ១៩ ដែល​តម្រូវ​ឲ្យ​ចាក់​តែ​មួយ​ដូស ប្រហែល​ជា​មិន​សូវ​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​បំប្លែង​ថ្មី​ដែលតា​នោះ​ទេ។ ក្រុម​អ្នកស្រាវជ្រាវ​នៅ​មហាវិទ្យាល័យ​ពេទ្យGrossman នៃ​សាកលវិទ្យាល័យ New York បាន​សន្និដ្ឋាន​យ៉ាង​ដូច្នេះ បន្ទាប់​ពី​ធ្វើ​តេស្ត​នៅ​មន្ទីរពិសោធន៍​ទៅ​លើ​សំណាក​ឈាម​របស់​ក្រុម​អ្នក​ស្ម័គ្រចិត្ត​មួយ​ចំនួន។ លោក Nathaniel Landau ប្រធាន​ក្រុម​អ្នក​ស្រាវជ្រាវ​នោះ​បាន​ថ្លែង​ថា វ៉ាក់សាំង Johnson…

រដ្ឋាភិបាលជប៉ុនបានផ្តល់រថយន្តគិលានសង្គ្រោះចំនួន ៣០គ្រឿងបន្ថែមទៀតជូនដល់ព្រះរាជាណាចក្រកម្ពុជា

ជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី នៅលើសាកលលោក រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់រថយន្តគិលានសង្គ្រោះចំនួន៣០គ្រឿងបន្ថែមទៀតជូនដល់ព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាការប្រគល់បន្ថែមលើរថយន្តគិលានសង្គ្រោះចំនួន៧០គ្រឿងដែលបានផ្ដល់ជូនកន្លងរួចមកហើយ។ រថយន្តគិលានសង្គ្រោះទាំង៣០គ្រឿងនេះ បានបញ្ជូនទៅកាន់មូលដ្ឋានសុខាភិបាលជាច្រើនក្នុងសប្តាហ៍នេះ។ ជំនួយនេះ គឺផ្អែកលើវិធានការណ៍កិច្ចសហប្រតិបត្តិការ ដែលបានដាក់ចេញជាមួយបណ្តាប្រទេស អាស៊ានដែលត្រូវបានប្រកាសដោយ លោកអតីតនាយករដ្ឋមន្រ្តីស៊ីនហ្សូ អាបិនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសកាលពីខែមេសាឆ្នាំមុន។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃការងារជាច្រើនរបស់រដ្ឋាភិបាល ជប៉ុនក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ លើកម្រិតសាកល។ រហូតមកដល់ពេលនេះ ឆ្លើយតបនឹងការស្នើរសុំរបស់រាជរដ្ឋាភិបាលកម្ពុជា ជប៉ុនបានផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្រ្តដូចជារថយន្តគិលានសង្គ្រោះ…

បាតុកម្ម​ធំ​បំផុត​ប្រឆាំង ​រដ្ឋាភិបាលគុយបា​ ខណៈ​ពួកគេមិន​សប្បាយ​ចិត្ត​ចំពោះ​វិបត្តិ​សេដ្ឋកិច្ច​ និង​​ការ​រាតត្បាត​នៃ​វីរុសកូរ៉ូណា

ប្រជាជន​គុយបា​រាប់ពាន់​នាក់​កាលពី​ថ្ងៃ​អាទិត្យ ​បាន​ធ្វើ​បាតុកម្ម​ធំ​បំផុត​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​ ខណៈ​ពួកគេ​បង្ហាញ​ពីការ​មិន​សប្បាយ​ចិត្ត​ចំពោះ​វិបត្តិ​សេដ្ឋកិច្ច​ និង​ការ​ឆ្លើយតប​មិន​គ្រប់គ្រាន់​របស់​រដ្ឋាភិបាល​ចំពោះ​ការ​រាតត្បាត​នៃ​វីរុសកូរ៉ូណា។​ ក្រុម​អ្នក​តវ៉ា​បាន​ស្រែក​ពាក្យស្លោក​ទាមទារ​សេរីភាព​ និង​ឯកភាព ​នៅ​ពេល​ពួកគេ​បាន​ដើរ​តវ៉ា​នៅ​រដ្ឋធានី​ឡាហាវ៉ាន​រហូត​ដល់​ទីបំផុត​ប៉ូលិស​បាន​បំបែក​ការ​ហែក្បួន​និង​ចាប់​ខ្លួន​បាតុករ​មួយ​ចំនួន។​ ក្រុម​បាតុករ​បាន​ចេញ​តវ៉ា​នៅ​តំបន់​ផ្សេងៗ​ទៀត​រួមមាន​នៅ​ទីក្រុង​ San Antonio de los Banos​ ក្បែរ​រដ្ឋធានី​ឡាហាវ៉ាន​ដោយ​សម្តែង​ការ​ខឹង​សម្បា​អំពី​ការ​តម្រង់​ជួរ​ទទួល​អាហារ​យូរពេក​ការ​ដាច់​ចរន្ត​អគ្គិសនី ​និង​បញ្ហា​ក្នុង​ការ​ផ្គត់ផ្គង់​ថ្នាំ។​ ប្រទេស​គុយបា ​ក៏​កំពុង​ជួប​ប្រទះ​នូវ​ដំណាក់​កាល​ដ៏​អាក្រក់​បំផុត​នៃ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះ​ដែល​មន្ត្រី​សុខាភិបាល​បាន​រាយ​ការណ៍​ពីការ​ឆ្លង​ថ្មី​ចំនួន​៦.៩២៣​នាក់​ និង​៤៧ នាក់​ បាន​ស្លាប់​កាលពី​ថ្ងៃ​អាទិត្យ។​…

ករណីឆ្លងថ្មីនៃជំងឺ COVID-19 នៅកូរ៉េខាងត្បូងបានធ្លាក់ចុះពីចំនួនខ្ពស់បំផុត

  មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងកូរ៉េបាននិយាយនៅថ្ងៃអាទិត្យនេះថា កូរ៉េខាងត្បូងបានរាយការណ៍ករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាចំនួន១.៣២៤នាក់ គិតត្រឹមរាតត្រីថ្ងៃសៅរ៍។ ចំនួននេះបានធ្លាក់ចុះពីចំនួនឆ្លងខ្ពស់បំផុត ១.៣៧៨នាក់ កាលពីមួយថ្ងៃមុន ខណៈប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងដែលកំពុងហក់ឡើងខ្ពស់។ គិតត្រឹមថ្ងៃនេះ ប្រទេសកូរ៉េខាងត្បូងមានករណីឆ្លងជំងឺ COVID-19 ចំនួន១៦៨.០៤៦នាក់ និងស្លាប់ចំនួន២.០៤៣នាក់៕  

ចម្លាក់ខ្សាច់ខ្ពស់បំផុតលើពិភពលោក កំពុងទាក់ទាញភ្ញៀវទេសចរណ៍ នារដូវកាលកូវីដ-១៩

  (បរទេស)៖ ចម្លាក់ខ្សាច់ខ្ពស់បំផុតលើពិភពលោក ទើបតែត្រូវបានសាងសង់រួចរាល់ នៅប្រទេសដាណឺម៉ាក ជាមួយក្បូរក្បាច់នៃចម្លាក់មានប្រធានបទ ផ្សារភ្ជាប់នឹងជំងឺកូវីដ១៩។ ចម្លាក់ខ្សាច់នេះ មានកម្ពស់ ២១,១៦ម៉ែត្រ ស្ថិតនៅប្រទេសដាណឺម៉ាក ដែលទើបបង្ហាញខ្លួនកាលពីសប្ដាហ៍មុន បានបំបែកកំណត់ត្រាជាចម្លាក់ខ្សាច់ខ្ពស់បំផុត ដោយមានកម្ពស់ខ្ពស់ជាងចម្លាក់ក្នុងកំណត់ត្រាចាស់ចំនួន ៣ម៉ែត្រកន្លះ។ ប្រាសាទខ្សាច់ដែលបានសាងសង់នៅភូមិ Blokhus (ប្លក់ឃើស) ភាគពាយព្យនៃប្រទេសដាណឺម៉ាកបានបំបែកកំណត់ត្រាពិភពលោកហ្គីនណេសកាលពីថ្ងៃទី២​កក្កដាខណៈកន្លងមកកំណត់ត្រានេះត្រូវបានកាន់កាប់ដោយចម្លាក់ខ្សាច់ធ្វើនៅប្រទេសអាឡឺម៉ង់ក្នុងឆ្នាំ ២០១៩…

នាយករដ្ឋមន្រ្តីអង់គ្លេស៖ ការពាក់ម៉ាស់ និងវិធានគម្លាតសង្គមនឹងលែងត្រូវបានទាមទារ ចាប់ពីថ្ងៃទី ១៩ ខែកក្កដាតទៅ

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានឲ្យដឹងថា ការរឹតត្បិតចំពោះវីរុសឆ្លងកូរ៉ូណា ក្រុងភាគច្រើនត្រូវបានកំណត់ត្រឹមថ្ងៃទី១៩ ខែកក្កដា ដែលជាផ្នែកមួយនៃជំហានចុងក្រោយ នៃផែនទីបង្ហាញផ្លូវរបស់ប្រទេសអង់គ្លេសចេញពីការបិទក្រុង។ លោក Johnson បាននិយាយក្នុងសន្និសីទសារព័ត៌មានថា ការពាក់ម៉ាស់ និងវិធានគម្លាតសង្គមនឹងលែងត្រូវបានទាមទារ ដោយស្របច្បាប់នៅក្នុងប្រទេសអង់គ្លេសចាប់ពីថ្ងៃទី ១៩ ខែកក្កដាតទៅ។ ទោះបីជារដ្ឋាភិបាលនឹងបញ្ចប់កាតព្វកិច្ចផ្លូវច្បាប់លើការ ពាក់រម៉ាស់ក៏ដោយ ការណែនាំព្រមានចំពោះទីកន្លែងដែលអ្នកនិងការពាក់ម៉ាស់…

ប្រទេសជប៉ុនទំនងជាបន្ថែមពេលដាក់វិធានការ ទប់ស្កាត់មេរោគកូវីដ១៩ ខណៈចំនួនអ្នកឆ្លងមានការកើនឡើងមុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិក

ប្រភពពីរដ្ឋាភិបាល បាននិយាយថាប្រទេសជប៉ុនទំនងជាបន្ថែមពេលដាក់វិធានការ ទប់ស្កាត់មេរោគកូរ៉ូណា នៅតំបន់ក្រុង តូក្យូ យ៉ាងហោចណាស់២ សប្តាហ៍ ខណៈចំនួនអ្នកឆ្លងមានការកើនឡើងមុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិកចាប់ផ្តើម។ រដ្ឋធានីរបស់ប្រទេសជប៉ុន និងខេត្តជិតខាងចំនួន៣ ស្ថិតក្នុងចំណោមតំបន់រដ្ឋក្នុងគ្រាអាសន្នរហូតដល់ថ្ងៃទី ១១ ខែកក្កដា ប៉ុន្តែការកើនឡើងនៃការឆ្លងថ្មីៗបានធ្វើឱ្យមន្រ្តីមានទំនោរឆ្ពោះទៅរកការរក្សាការរឹតត្បិតដែលជាសកម្មភាពមួយអាចប៉ះពាល់ដល់ចំនួនអ្នកទស្សនាដែលត្រូវបាន អនុញ្ញាតឱ្យចូលទៅក្នុងទីលានកីឡាអូឡាំពិក ។ ប្រភពបាននិយាយថាការសម្រេចត្រូវបានគេរំពឹងទុកនៅថ្ងៃទី៨ ខែកក្កដា នៅពេលដែលប្រធាន គណៈកម្មាធិការ…

អ៉ីស្រាអែលប្រាប់ឲ្យប្រជាជនពាក់ម៉ាសឡើងវិញ ដោយសារបារម្ភពីវីរុសកូវីដ-១៩ បម្លែងថ្មី Delta

  (តែល អាវីវ)៖ អ៉ីស្រាអែលបានណែនាំឱ្យប្រជាពលរដ្ឋរបស់ខ្លួនពាក់ម៉ាសឡើងវិញចាប់ពីថ្ងៃសុក្រនេះ ពោលគឺមានរយៈពេល ១០ថ្ងៃប៉ុណ្ណោះបន្ទាប់ពីអនុញ្ញាតឱ្យប្រជាជនខ្លួន ឈប់ពាក់ម៉ាស។ ការសម្រេចចិត្តបែបនេះកើតមានឡើងចំពេលអាជ្ញាធរកំពុងព្យាយាមទប់ស្កាត់ នឹងការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា (COVID-19) បម្លែងខ្លួនថ្មី ឌែលតា (Delta) (វីរុសបម្លែងខ្លួនថ្មីមានប្រភពដើមពីឥណ្ឌា ដែលមានសមត្ថភាពចម្លងរហ័ស និងបង្កឲ្យអ្នកជំងឺឈឺធ្ងន់ធ្ងរ)។ តម្រូវការឱ្យពាក់ម៉ាស់ គឺជាផ្នែកមួយនៃវិធានការរឹតត្បឹតសង្គមដែលត្រូវអនុវត្ត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19…

លោកស្រី អេនជេឡា មឺកែល មេរោគកូរ៉ូណាប្រភេទថ្មីអាចនឹងលេចចេញបន្ថែមទៀតនៅមុនពេលដែលពិភពលោកត្រូវបានចាក់វ៉ាក់សាំងរួច

កាលពីថ្ងៃពុធ អធិការបតីអាល្លឺម៉ង់ លោកស្រី អេនជេឡា មឺកែល បាននិយាយថា ទម្រង់ថ្មីនៃមេរោគកូរ៉ូណាវីរុសទំនងជានឹងលេចចេញបន្ថែមទៀតនៅមុនពេលដែលពិភពលោកត្រូវបានចាក់វ៉ាក់សាំងពេញលេញ ខណៈដែលលោកស្រីបានអំពាវនាវឱ្យមានការបើកឡើងវិញដោយប្រុងប្រយ័ត្នខ្ពស់។ នៅពេលដែលត្រូវបានសភាសួរថា តើនៅពេលណាទើបការរឹតបន្តឹងដោយសារជំងឺកូវីដ-១៩ នឹងត្រូវបានលុបចោលនោះ លោកស្រី មឺកែល បាននិយាយថា «ទម្រង់ផ្សេងៗនៃវីរុសអាចលេចឡើង ហើយយើងត្រូវរំពឹងថារឿងនេះអាចកើតឡើងជានិច្ចដរាបណាពិភពលោកមិនទាន់ត្រូវបានចាក់វ៉ាក់សាំងពេញលេញ»។ លោកស្រី មឺកែល បាននិយាយថា ស្ថានភាពជំងឺរាតត្បាតនៅក្នុងប្រទេសអាល្លឺម៉ង់នឹងមានស្ថានភាពល្អប្រសើរនៅក្នុងរដូវក្តៅ…

ឥណ្ឌា​៖ ប្រជាពលរដ្ឋ​ពេញ​វ័យគ្រប់​រូប អាច​ទៅ​ទទួល​ថ្នាំ​បង្ការប្រឆាំង​កូវីដ​១៩ ដោយ​ឥត​គិត​ថ្លៃ

ឥណ្ឌា​បាន​បើក​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​កូវីដ​១៩ តាំង​ពី​ថ្ងៃទី ១៦​មករា​២០២១ ដោយ​ផ្តល់​អាទិភាព​ដំបូង​ដល់បុគ្គលិក​ពេទ្យ ​មនុស្ស​ចាស់អាយុ​លើស​៥០​ឆ្នាំ និង​ចាប់​ពី​ថ្ងៃទី ១​ឧសភាមក ពលរដ្ឋ​គ្រប់​វ័យ​ ក្រោម​អាយុ​៤៥​ឆ្នាំ​ក៏​មាន​សិទ្ធិ​ទៅ​ចាក់​វ៉ាក់សាំង​ដែរ។ ប៉ុន្តែ​គិត​មក​ទល់​នឹង​ថ្ងៃ​នេះ ឥណ្ឌា​​ចាក់​វ៉ាក់សាំង​​ទើប​តែ​បានជាង​​ ២៧៥​លាន​ដូស​ប៉ុណ្ណោះ ក្នុង​នោះ​ជាង​៤៥​លាន​នាក់​ បាន​ទទួល​ថ្នាំ​បង្ការ​ពីរ​ដូស និង​២៣១លាន​នាក់ បាន​មួយ​ដូស ពោល​គឺ​មានប្រជាពលរដ្ឋ​​មិន​ដល់​៤%​ទេ បាន​ទទួល​ការពារ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​រដ្ឋាភិបាល​ឥណ្ឌា សម្រេច​ប្តូរ​យុទ្ធសាស្ត្រ​…