កូរ៉េខាងជើង សន្យាបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរ ជាមួយការបង្ហាញមីស៊ីល ICBM ក្នុងព្យុហយាត្រាយោធា
(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាបង្កើនការអភិវឌ្ឍឃ្លាំងអាវុធនុយក្លេអ៊ែរ នៅឯព្យុហយាត្រាយោធាមួយក្នុងទីក្រុង ព្យុងយ៉ាង កាលពីយប់ថ្ងៃចន្ទសប្ដាហ៍នេះដោយមានទាំងការសម្ញែងមីស៊ីលបាលិស្ទីគ ICBM ផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថាព្យុហយាត្រាយោធាខាងលើ ធ្វើឡើងដើម្បីប្រារព្ធខួបលើកទី៩០ នៃការបង្កើតទ័ព កូរ៉េខាងជើង ហើយយោធាកូរ៉េខាងត្បូងបានទទួលស្គាល់ដែរថាពិតជាបានធ្វើព្យុហយាត្រាយោធាដ៏ធំកាលពីថ្ងៃចន្ទ។ បើតាមប្រភពពី យោធាកូរ៉េខាងត្បូង,…