ករណីជនសង្ស័យ២នាក់ជិះម៉ូតូដេញកាប់គ្នាផ្អើលក្រុងសើរសោភ័ណ្ឌសមត្ថកិច្ចឃាត់ខ្លួនបានហើយ…

បន្ទាយមានជ័យ:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា:អនុវត្តន៍តាមការណែនាំ និង បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងការិយាល័យនគរបាលកម្រិតស្រាល បានចុះស្រាវជ្រាវនិងឃាត់ខ្លួន ជនសង្ស័យសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្សពួក០៦នាក់ យកមកសួរនាំ ពាក់ព័ន្ធករណីជិះម៉ូតូយកកាំបិតដេញកាប់យុវជនម្នាក់ នៅក្រុងសេរីសោភ័ណ្ឌ កាលពីវេលាម៉ោង11.០០យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ លោកវរសេនីយ៍ឯក ព្រហ្ម ប៊ុនធឿន…

ឃាត់ខ្លួនតាចាស់វ័យ៧៧ឆ្នាំម្នាក់បញ្ជូនទៅតុលាការពីបទរំលោភសេពសន្ធវ:លើក្មេងស្រីអាយុ១១ឆ្នាំម្នាក់នៅក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ : យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម នៅថ្ងៃសៅរ៍ ៧ កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ តាចាស់វ័យ៧៧ឆ្នាំម្នាក់ ត្រូវបាននគរបាលក្រុងសិរីសោភ័ណ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីរំលោភ ក្មេងស្រីអាយុ១១ឆ្នាំម្នាក់ រស់នៅជិតខាងគ្នា…

រថយន្តដឹកលូដាច់ហ្វ្រាំងបុករៈ ម៉ូតូ១គ្រឿងនិងផ្ទះ២ល្វែងខូចខាត

បន្ទាយមានជ័យ : យោងតាមផេក​​​​​​​​ ​នាយកដ្ឋានផ្សព្វផ្សាយអប់រំ នៅរសៀលថ្ងៃសុក្រ ៧ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦​ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ យ៉ាងហោចណាស់ក៏មានរថយន្តម៉ាកCamry Prius ចំនួន២គ្រឿង ម៉ូតូ១គ្រឿងនិងផ្ទះចំនួន២ល្វែង ត្រូវបានរថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកលូដាច់ហ្វ្រាំងបុករៈ…

រថយន្តលុចស៊ីសមួយគ្រឿង ព្រលះម៉ូតូ ២គ្រឿង បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល ៤នាក់

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃអាទិត្យ ១០ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ មនុស្ស០២នាក់របួសធ្ងន់ និង០២នាក់ផ្សេងទៀតរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរា​ចរណ៍រវាងរថយន្តម៉ាកលុចស៊ីស៣០០បុកម៉ូតូ០២គ្រឿង នៅវេលាម៉ោង០៦និង៣០នាទីយប់ នៅចន្លោះ បង្គោលគីឡូម៉ែត្រលេខ ៣៧៨-៣៧៩…

បុរសម្នាក់បើកម៉ូតូវ៉ាជែង ជ្រុលទៅបុករថយន្តដឹកដី បណ្តាលឲ្យរងរបួសបាក់ភ្លៅម្នាក់ និងម្នាក់ទៀតរបួសស្រាល

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃចន្ទ ១៣ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ មនុស្ស០១នាក់រងរបួសធ្ងន់និង០១នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកជាមួយរថយន្តដឹកដី ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៣និង០៥នាទី…

ជនសង្ស័យម្នាក់លួចទូរសព្ទព្រះសង្ឃ ត្រូវកងរាជអាវុធហត្ថឃាត់ខ្លួន

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ៣ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ជនសង្ស័យ​ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់​។ ចំណែកវត្ថុតាងទូរស័ព្ទ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប្រគល់ជូនព្រះសង្ឃវិញហើយ ។…

ជនសង្ស័យម្នាក់លួចរថយន្តគេពីខេត្តឧត្តរមានជ័យ មកជាប់អន្ទាក់នគរបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានសហប្រតិបត្តិការរួមគ្នា ដឹកនាំនគរបាលក្រោមឱវាទ ចុះស្រាវជ្រាវនិងបង្ក្រាបមុខសញ្ញាចោរលួចរថយន្ត បាន១ករណី នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងឃុំកូប ស្រុកអូរជ្រៅ…

ជនសង្ស័យចំនួន០២នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូយ៉ាងសកម្ម នៅក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃចន្ទ ១៤ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ រៀបចំសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ…

បុរសម្នាក់រងរបួសធ្ងន់បាក់ភ្លៅ បន្ទាប់ពីជិះម៉ូតូបុកគោយន្ត

បន្ទាយមានជ័យៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅរសៀលថ្ងៃចន្ទ ១០ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ បុរសម្នាក់បាក់ភ្លៅរបួសធ្ងន់ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅវេលាម៉ោង០១និង១៥នាទី នៅចំណុចផ្លូវជាតិលេខ៥៦A​ប្រសព្វបំបែកជាបី ក្នុងភូមិស្ទឹង ឃុំរលួស…

ខ្ចីម៉ូតូមិត្តភ័ក្ត្រជិះទៅលេងបងប្អូន បែរជាយកទៅបញ្ចាំយកលុយចាយ និងទិញសារធាតុញៀនប្រើប្រាស់ ទីបំផុតត្រូវនគរបាលចាប់ខ្លួន

បន្ទាយមានជ័យៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ នគរបាលស្រុកថ្មពួក សហការជាមួយនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ០១នាក់បញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ពីបទរំលោភលើសេចក្តីទុកចិត្ត ប្រព្រឹត្តកាលពីវេលាម៉ោង០៦យប់ថ្ងៃទី០៤ ខែ សីហា…