ប្រទេសកូរ៉េខាងជើងនឹងប្រឈមមុខកង្វះខាតស្បៀងអាហារប្រហែល ១,៣៥លានតោននៅក្នុងឆ្នាំនេះ

ប្រទេសកូរ៉េខាងជើងរំពឹងថានឹងប្រឈមមុខនឹងកង្វះខាតស្បៀងអាហារប្រហែល ១,៣៥លានតោននៅក្នុងឆ្នាំនេះ ដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុងកាលពីរដូវក្តៅ ទឹកជំនន់ និងកង្វះខាតសម្ភារៈកសិកម្ម ចំពេលដែលមានជំងឺរាតត្បាតជាសកល។ យោងតាមរបាយការណ៍របស់វិទ្យាស្ថានអភិវឌ្ឍកូរ៉េបានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងត្រូវបានគេសន្មតថា បានផលិតធញ្ញជាតិប្រហែល ៤,៤លានតោនកាលពីឆ្នាំមុន គឺធ្លាក់ចុះប្រហែល ២៤០ ០០០តោន បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ជាមួយនឹងការរាយការណ៍ដូចនេះ កូរ៉េខាងជើងត្រូវបានគេគិតថាត្រូវការអាហារយ៉ាងហោចណាស់ ៥,៧៥លានតោនក្នុងមួយឆ្នាំដើម្បីចិញ្ចឹមប្រជាជនរបស់ខ្លួន ដោយការប៉ាន់ស្មានផលិតកម្មកាលពីឆ្នាំមុនត្រូវបានកត់សម្គាល់ថានឹងមានការខ្វះខាត ១,៣៥លានតោន។ របាយការណ៍នេះបាននិយាយថា…

ពលរដ្ឋចំនួន ២០០ពាន់នាក់ ត្រូវជម្លៀសចេញភ្លាមៗ ខណៈព្យុះ Kammuri វាយប្រហារនៅហ្វីលីពីន

ហ្វីលីពីនៈ តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ប្រជាជនហ្វីលីពីនចំនួន ២០០ ពាន់នាក់ ត្រូវបានជម្លៀសខ្លួនចេញពីតំបន់ឆ្នេរ និងជួរភ្នំ ដោយសារតែការភ័យខ្លាច បញ្ហាទឹកជំនន់ និងការបាក់ដី ក្នុងនោះក៏មានការបិទ អាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់ផងដែរ ដោយសារព្យុះទីហ្វុងដ៏ខ្លាំង បានធ្វើឱ្យមានការបាក់ដី។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣…

តំបន់រងគ្រោះដោយព្យុះនៅជប៉ុន ត្រៀមជម្លៀសមនុស្សចំនួន ៦ ម៉ឺននាក់ ខណៈមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត

ជប៉ុនៈ តំបន់ជាច្រើននៅភាគខាងកើតប្រទេសជប៉ុន បានរងគ្រោះពីទឹកជំនន់ និងការបាក់ដី ដោយសារព្យុះទីហ្វុង Hagibis បោកបក់រយៈពេលពីរសប្តាហ៍កន្លងទៅ ដែលធ្វើឲ្យមានការត្រៀម សម្រាប់ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅថ្ងៃសុក្រនេះ ជាមួយការណែនាំឲ្យជម្លៀស ប្រជាជនចំនួន ៦ម៉ឺននាក់ នៅតាមតំបន់ជុំវិញទីក្រុងតូក្យូ។ នេះបើយោងតាម សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា…

ព័ត៌មានបន្ថែម៖ មនុស្សស្លាប់កើនទ្បើងដល់ ៥៨ នាក់ ខណៈក្រុមជួយសង្គ្រោះ កំពុងបន្តប្រតិបត្តិការទាំងយប់ថ្ងៃ ដើម្បីស្វែងរកអ្នកបាត់ខ្លួន បន្ទាប់ពីព្យុះវាយប្រហារនៅជប៉ុន

ជប៉ុនៈ ភ្លៀងធ្លាក់ខ្លាំង បូករួមនឹងកម្លាំងខ្យល់បោកបក់ បានរារាំងគំរាមកំហែង ដល់កិច្ចខិតខំប្រឹងប្រែង របស់ក្រុមអ្នកជួយសង្គ្រោះជប៉ុន ចំនួនរាប់ពាន់នាក់ ដែលកំពុងប្រតិបត្តិការស្វែងរកអ្នកនៅរស់រានមានជីវិត បន្ទាប់ពីព្យុះទីហ្វុងដ៏ខ្លាំងក្លា បានមកដល់នៅព្រឹកថ្ងៃអង្គារនេះ ដោយបានសម្លាប់មនុស្សរហូតដល់ ៥៨ នាក់ហើយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា​ ឆ្នាំ២០១៩។…

Update៖ ចំនួនមនុស្សស្លាប់ ដោយសារព្យុះទីហ្វុង Hagibis វាយប្រហារនៅជប៉ុន កើនទ្បើងដល់ទៅ ៣៥ នាក់ហើយ

ជប៉ុនៈ ក្រុមអ្នកជួយសង្គ្រោះរាប់ពាន់នាក់ បានធ្វើការស្វែង រកតាំងពីព្រឹកព្រលឹម នៅថ្ងៃច័ន្ទ ដើម្បីជួយប្រជាជនរងគ្រោះ ដែលជាប់ ដោយការបាក់ដី និងទឹកជំនន់ នៅក្នុងប្រទេស បន្ទាប់ពីព្យុះទីហ្វុងដ៏ខ្លាំងក្លា បានសម្លាប់មនុស្សរហូតដល់ ៣៥ នាក់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា…

ព្យុះទីហ្វុងដ៏ខ្លាំងក្លា Hagibis នៅជប៉ុន បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ ខណៈប្រជាជនចំនួនជាង ១.៦លាននាក់ ត្រូវជម្លៀសខ្លួនចេញ

ជប៉ុនៈ ព្យុះទីហ្វុងដ៏ខ្លាំងក្លា ដែលមានឈ្មោះថា Hagibis នៅថ្ងៃសៅរ៍នេះ ត្រូវគេអះអាងថា មានជនរងគ្រោះម្នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងព្រឹត្តិការណ៍ដំបូង មុនដំណើរឆ្ពោះមកជិតដល់របស់វា ដោយសារតែមានភ្លៀងធ្លាក់ និងខ្យល់យ៉ាងខ្លាំង បង្កឲ្យមានការបញ្ជាជម្លៀសប្រជាពលរដ្ឋចំនួនជាង ១.៦លាននាក់។ នេះបើយផងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា…

ព្យុះទីហ្វុង Lekima នៅចិន បណ្ដាលឲ្យមនុស្សកើនឡើងដល់ ៣២ នាក់

ចិនៈ ប្រភពពីអាជ្ញាធរមូលដ្ឋាន បាននិយាយកាលពីថ្ងៃអាទិត្យថា តួលេខអ្នកស្លាប់ ដោយសារព្យុះទីហ្វុងឈ្មោះ Lekima បានកើនឡើងដល់ ៣២ នាក់ហើយ នៅភាគខាងកើតប្រទេសចិន ខណៈដែលក្រុមជួយសង្គ្រោះ បានធ្វើការស្វែងរកមនុស្សរាប់សិបនាក់ទៀត ដែលកំពុងបាត់ខ្លួន បន្ទាប់ពីព្យុះនេះ បានបក់បោកយ៉ាងខ្លាំង ដោយបង្ខំឱ្យមានការជម្លៀសមនុស្សជាងមួយលាននាក់បន្ថែមទៀត។ នេះបើយោងតាមសារព័ត៌មាន Channel News Asia…

សូមបង្កើនការប្រយ័ត្ន!​ ព្យុះទីហ្វុង​USAGI​នឹងធ្វើដំណើរកាត់ភាគខាងត្បូងប្រទេសកម្ពុជា ភ្លៀងធ្លាក់រាយប៉ាយក្នុងក្របខ័ណ្ឌទូទាំងប្រទេស

យោងតាមការជូនដំណឹងពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ព្យុះទីហ្វុង​USAGI នឹងធ្វើដំណើរកាត់ភាគខាងត្បូងប្រទេសកម្ពុជា ដោយបង្កឲ្យភ្លៀងធ្លាក់រាយប៉ាយក្នុងក្របខ័ណ្ឌទូទាំងប្រទេស លាយឡំជាមួយនិងខ្យល់បក់បោកក្នុងល្បឿនពី ១៣-១៥ ម៉ែត្រក្នុងមួយវិនាទី ។ រាជធានីខេត្តមួយចំនួន ប្រឈមនឹងជំនន់ទឹកភ្លៀង ។ ចំពោះបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវផ្អាកសកម្មភាព ចាប់ពីថ្ងៃទី ២៥-២៧ ខែវិច្ឆិកា៕​

ព្យុះទីហ្វុង Trami ដ៏មានឥទ្ធិពលខ្លាំង កំពុងបក់បោកឆ្ពោះទៅកាន់ប្រទេសជប៉ុន

ជប៉ុនៈ ព្យុះទីហ្វុងដ៏មានឥទ្ធិពលខ្លាំងក្លាមួយ បានបក់បោកឆ្ពោះមកកាន់ប្រទេសជប៉ុន នៅថ្ងៃសុក្រនេះ ដោយទីភ្នាក់ងារឧតុនិយម បានព្រមានថា ព្យុះនេះ នឹងវាយប្រហារឆ្លងកាត់ប្រទេស នៅចុងសប្តាហ៍នេះ ដែលបានពាំនាំនូវខ្យល់បក់ ជាមួយនឹងភ្លៀងធ្លាក់យ៉ាងខ្លាំង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨។ ព្យុះទីហ្វុង Trami…

ព្យុះមូសុងវាយប្រហារនៅហ្វីលីពីន មនុស្សស្លាប់កើនឡើងដល់ ២២ នាក់ បន្ទាប់ពីគ្រោះបាក់ដី

ហ្វីលីពីនៈ ក្រុមមន្រ្តីក្នុងប្រទេស បាននិយាយនៅថ្ងៃសុក្រនេះថា ចំនួនអ្នកស្លាប់ដោយសារព្យុះមូសុង បង្កជាគ្រោះបាក់ដី នៅភាគកណ្តាលប្រទេសហ្វីលីពីន បានបណ្ដាលឲ្យមនុស្សស្លាប់កើនឡើងដល់ ២២ នាក់ហើយ ខណៈដែលក្រុមអ្នកជួយសង្គ្រោះ កំពុងបន្ត ស្វែងរកជនរងគ្រោះពីសោកនាដកម្ម នៅក្នុងប្រទេសចុងក្រោយនេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។…