ករណីរថយន្តបុកខឿនក្រឡាប់បណ្តាលអោយឆេះ នៅស្រុកថ្មគោល…

បាត់ដំបង:កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៣ នៅវេលាម៉ោង ៤និង០០នាទីទៀបភ្លឺ ស្ថិតនៅចំណុចក្រុមទី១ ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីអគ្គិភ័យ ឆេះរថយន្តកើតឡើងចំនួន ១លើក បណ្តាលឱ្យឆេះរថយន្ត ១គ្រឿង បង្ករឡើងដោយអ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើកបរក្នុងល្បឿនលឿនបានបុកខឿនផ្លូវ នៅចំណុចរង្វង់មូល ផ្លូវហៃវ៉េក៏បានក្រឡាប់ឆេះដោយខ្លួនឯង បន្ទាប់មកអ្នកបើកបរ…

ករណីរថយន្តមិនស្គាល់ម៉ាកបុកពីក្រោយកិនអ្នកជិះម៉ូតូម្នាក់បណ្តាលអោយស្លាប់…

ពោធិ៍សាត់:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថាបុរស០១នាក់ ធ្វើដំណើរដោយម៉ូតូ ត្រូវបានរថយន្តមិនស្គាល់ម៉ាក បើកបរក្នុងទិសដៅស្របគ្នា បុកពីក្រោយ នឹងកិនអ្នកបើកបរម៉ូតូ បណ្តាលឲ្យបែកក្បាលធ្លាយខួរ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ករណីនេះកើតឡើង នៅលើផ្លូវក្រាលកៅស៊ូមាត់ស្ទឹង ផ្លូវលេខ១៥៤ ស្ថិតនៅភូមិតាស្តី ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២៣ ។ លោកវរសេនីយ៍ឯក អ៊ុន ស៊ី អធិការ នៃអធិការដ្ឋាននគរបាលស្រុកកណ្តៀង បានបញ្ជាក់ឲ្យដឹងថា ក្រោយកើតហេតុសមត្ថកិច្ច បានចុះអន្តរាគមន៍ និងពិនិត្យកន្លែងកើតហេតុ បានសន្និដ្ឋានថា មុនពេល មានម៉ូតូម៉ាកហុងដាវេវ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់1A7686 បើកបរដោយឈ្មោះ ទឹម សុខរ៉ាន់ហៅវិត ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅក្នុងភូមិស្ថានីយ ឃុំកណ្តៀងស្រុកកណ្តៀង ខេត្តពោធិ៍សាត់បើកបរក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាក បើកបរក្នុងទិសដៅស្របគ្នា បានបុកម៉ូតូពីក្រោយ និងកិនអ្នកបើកបរម៉ូតូបណ្តាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ លោកអធិការបានបន្តថាបច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសាច់ញ្ញាតិក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្កហេតុ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ ៕

បុរសចិត្តខ្លាំងខឹងព្រោះប្រចណ្ឌប្រពន្ធ បាញ់អស់០៣គ្រាប់ រត់បានមួយយប់ ត្រូវអាវុធហត្ថភ្នំពេញចាប់ខ្លួនបានហើយ…

បុរសចិត្តខ្លាំងខឹងព្រោះប្រចណ្ឌប្រពន្ធ បាញ់អស់០៣គ្រាប់ រត់បានមួយយប់ ត្រូវអាវុធហត្ថភ្នំពេញចាប់ខ្លួនបាន! ភ្នំពេញ:បុរសម្នាក់បានឆែកឆាតប្រពន្ធមើលឃើញមានសារឆ្លងឆ្លើយគ្នាជាមួយបុរសផ្សេងដែលជាកូនចៅធ្វើការជាមួយគ្នា ក៏កើតចិត្តខឹង បានទៅរកបុរសផ្សេងនោះដល់ផ្ទះ រួចដកកាំភ្លើងបាញ់ចូលផ្ទះជនរងគ្រោះ អស់០៣គ្រាប់ តែមិនបណ្តាលឲ្យមានអ្នកណាត្រូវរបួសទេ ហើយជនដៃដល់ ក៏បានបើករថយន្តគេចខ្លួនទៅបាត់ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ មនុស្សម្នាជុំវិញកន្លែងកើតហេតុ កាលពីវេលាម៉ោង០៨និង៤០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចផ្លូវបេតុងស្ថិតនៅក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ…

បេីករថយន្តឆ្លងទឹកអូរ​ ឆ្លងចរន្ដអគ្គិសនីឆេះរថយន្ដ​ នៅភូមិក្រាំងចេក ឃុំចំបក់ ស្រុកភ្នំស្រួច… ​

​ កំពង់ស្ពឺ:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានអោយដឹងថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៣.០០នាទី នៅលើផ្លូវលំ ត្រង់ចំណុចអូរពាមល្វា ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មាន​រថយន្ត០១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌ទឹកក្រូចពាក់​ស្លាកលេខ​ ភ្នំពេញ​ 2BI-9872 បើកបរដោយឈ្មោះ សួន ច័ន្ទរាសី…

ពិធីសម្ពោធរថយន្តស៊េរីថ្មី Chevrolet Trax 2024 ដែលបំពាក់មកសុទ្ធតែប្រព័ន្ធសុវត្ថិភាពប្រៀបដូចជំនួយការដ៏សកម្មរបស់អ្នកបើកបរ…

ភំ្នពេញ:ក្រុមហ៊ុន Chevrolet Cambodia រៀបចំព្រឹត្តិការណ៍ដ៏ពិសេសនៃការបង្ហាញរថយន្តស៊េរីថ្មីប្រណិត Chevrolet Trax ឆ្នាំ​ 2024 ។ អ្វីដែលកាន់តែទាក់ទាញ គឺរថយន្តស៊េរីថ្មីនេះបានផ្លាស់ប្តូរ ការរចនាស្ទើរទាំងស្រុងទាំងផ្នែកខាងក្នុងនិងខាងក្រៅ ជាមួយនូវប្រព័ន្ធសុវត្ថិភាពទំនើប បូករួមនឹងតម្លៃសមរម្យស្ទើរមិនគួរឲ្យជឿ។ព្រឹត្តិការណ៍នេះ រៀបចំឡើងនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៣ នៅផ្សារទំនើប…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីប្រើកាំភ្លើងជ័រភ្ជង់គម្រាមជនរងគ្រោះយកទូរស័ព្វដៃ ប្រាក់ និងគ្រឿងអលង្ការ…

ភ្នំពេញ:យោងតាមផេកអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារបានអោយដឹងថា ករណីលួចមានស្ថានទម្ងន់ទោស (ប្រើកាំភ្លើងជ័រភ្ជង់គម្រាមជនរងគ្រោះយកទូរស័ព្វដៃ ប្រាក់ និងគ្រឿងអលង្ការ) ស្ថិតនៅចំណុចដីវាលក្បែររបងវត្តចំបក់មាស ផ្លូវជាតិលេខ៦ ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ + ជនសង្ស័យឈ្មោះ ហម សុខវី ហៅសុខរតនា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្នះលេខ២៥…

បើកម៉ូតូវ៉ាជែងមិនប្រយ័ត្ន ជ្រុលទៅបុ..ក.ម៉ូតូមួយគ្រឿងទៀត បណ្ដាលឱ្យរ.បួ.ស.ធ្ងន់ម្នាក់ និងស្រាលម្នាក់…

ព្រៃវែង:ស្រ្តីម្នាក់បើកបរម៉ូតូឡើងវ៉ាជែងរថយន្តមួយគ្រឿងមិនប្រយ័ត្ន ជ្រុលទៅបុ..ក.ម៉ូតូមួយគ្រឿងទៀត ជិះបញ្ច្រាសទិសគ្នា បណ្ដាលឱ្យរង.រ..បួ..ស.ធ្ងន់ និងភាគីម្ខាងទៀតរង.រ.បួ.ស.ស្រាល ត្រូវបានកម្លាំងនគរបាលខេត្តព្រៃវែង ចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបញ្ជូនអ្នករង.រ.បួ.ស.ទៅព្យាបាលនៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៧ និង ២០នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅចំណុចភូមិប្រស្នាតូច ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីគំរាមកំហែងថានឹងសម្លាប់ហើយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ…

ភ្នំពេញ:នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៤:៣០នាទីរសៀល កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០២នាក់ ពីបទគំរាមគំហែងថានឹងសម្លាប់ និងបំផ្លិចបំផ្លាញដោយចេតនា (ទ្រព្យសម្បត្តិរបស់ជនរគ្រោះ) ឃាត់ខ្លួនជនសង្ស័យទាំង២ នៅចំណុចផ្សេងៗគ្នា ដោយជនសង្ស័យទី១ឈ្នោះ ផល សីវា ឃាត់នៅចំណុចបណ្តោយផ្លូវបេតុង ក្រុម៣ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ…

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបើកបុករថយន្តពីក្រោយបណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅខេត្តសៀមរាប…

សៀមរាប:ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២២និង ៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូបើកបុក រថយន្តដែលឈប់ចតលើដងផ្លូវពីក្រោយ បណ្តាលឲ្យមនុស្ស ០១នាក់ ស្លាប់ នៅត្រង់ចំណុចលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគោករុន ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ។ ដោយម៉ូតូមួយគ្រឿងម៉ាក HONDA DREAM…

សក្តិសិទ្ធណាស់រឿងមួយនេះព្រោះតែមិនគោរពតាមពាក្យសន្យាទីបំផុតត្រូវទទួលផលបែបនេះមែន?…

បាត់ដំបង:កាលពីថ្ងៃចន្ទ៧កើតខែទុតិយាសាឍឆ្នាំថោះបញ្ច​ស័កព.ស.២៥៦៧ត្រូវនឹងថ្ងៃទី២៤ខែកក្កដាឆ្នាំ២​០២​៣វេ លាម៉ោង១៥និង០០នាទី នៅក្រុមទី៩ភូមិក្រពើត្បូង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង មានករណី ធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោសមួយបានកើតឡើង ដែលករណីនេះបង្កដោយជនសង័្សយ ឈ្មោះ ណាម សុផល ហៅ ង៉ោល ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើ បានធ្វើសកម្មភាព…