LG វិល​ចូល​ទីផ្សារ WP8 វិញ បន្ទាប់​ពី​បរាជ័យ​

​ក្រុមហ៊ុន​អេឡិចត្រូនិក​កូរ៉េ LG កំពុង​តែ​បង្កើត​នូវ​ស្មា​ត​ហ្វូន​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ដំណើ​រ​ការ Windows Phone 8 (WP8)​ក្រោយពេល​ដែល​ក្រុមហ៊ុន​មួយ​នេះ បរាជ័យ​លើ​ទីផ្សារ​ស្មា​ត​ហ្វូន Windows Phone​។​ ​សារព័ត៌មាន​ឥណ្ឌា បាន​រាយការណ៍​ថា ក្រុមហ៊ុន LG កំពុងតែ​សំងំ​ផលិត​នូវ​ស្មា​ត​ហ្វូន​ថ្មី​ដែល​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ដំណើរ​ការ WP8 ដោយ​បាន​ដកស្រង់​នូវ​សម្ដី​របស់​លោក Kwon Soon ប្រធាន​ក្រុមហ៊ុន…

Google មានគម្រោងបង្ហាញហ្គេម Console

Google មានគម្រោងបង្ហាញហ្គេម Console យោង​តាម​តារាងបញ្ជី​នៃ​ឯកសារ​របស់ Wall Street Journal ក្រុមហ៊ុន Google កំពុង​តែ​រៀបចំ​បង្ហាញ​ឧបករណ៍​ថ្មី​មួយ ប៉ុន្តែ​សម្រាប់​ការបង្ហាញ​ជា​សាធារណៈ និង​ព័ត៌មាន​លម្អិត​ផ្សេង​នោះ គឺ​ត្រូវ​រង់ចាំ​ប្រព័ន្ធ​ដំណើរការ Android Key Lime Pie​។​ ​ក្រុមហ៊ុន Google បាន​បញ្ជាក់​ផង​ដែរ​ថា…

Sprint កំពុង​សាកល្បង Motorola X

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Motorola បាន​និយាយថា ក្រុមហ៊ុន​នឹង​បង្ហាញ​នូវ​ស្មា​ត​ហ្វូ​ន​ដ៏​អស្ចារ្យ​មួយ​សម្រាប់​សហរដ្ឋអាមេរិក ហើយ​ចាប់តាំងពី​ឮ​ព័ត៌មាន​នេះ​មក មាន​រូបភាព​ចចាមអារ៉ាម​ស្ដីអំពី Motorola X ជាច្រើន​បាន​បង្ហោះ​នៅលើ​អ៊ី​ន​ធើ​ណែ​ត ប៉ុន្តែ​នៅ​មិនទាន់មាន​ព័ត៌មាន​ណាមួយ​ជាក់លាក់​នោះទេ​។​ ​ស្របពេល​ជាមួយគ្នានេះ គេហទំព័រ Phone Arena បានបង្ហាញ​នូវ​រូបភាព​មួយ​ដែល​បាន​អះអាងថា ជា​រូបភាព​របស់ Motorola X (XT 1056)…

Age of Empires នឹង​អាច​លេង​នៅលើ iOS និង Android OS ឆាប់ៗ​នេះ​

ក្រុមហ៊ុន Microsoft Corp នឹង​នាំយក​ហ្គេម “Age of Empires” ទៅលេង​នៅលើ iPhone និង​ស្មា​ត​ហ្វូ​ន​ផ្សេងទៀត ដែល​ការនាំយក​នេះ ស្ថិតក្រោម​កិច្ចសហការ​ជាមួយនឹង​ក្រុមហ៊ុន​ផលិត​ហ្គេម​ជប៉ុន Klab Inc​។​ ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Microsoft បាន​រកឃើញ​នូវ​យុត្តិសាស្ត្រ​ទីផ្សារ​ថ្មី…

Nokia អាច​ចាប់យក Android នៅពេល​កិច្ចព្រមព្រៀង Microsoft ផុតកំណត់​

​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទដៃ​ហ្វាំ​ង​ឡង់ Nokia និង Microsoft បាន​ចុះ​កិច្ចព្រមព្រៀង​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ដំណើរ​ការ Windows Phone នៅលើ​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Nokia រយៈពេល ៥​ឆ្នាំ ដែល​នឹង​ផុតកំណត់​នៅ​ចុងឆ្នាំ ២០១៦​។​ ​មកដល់ពេលនេះ មាន​ព័ត៌មាន​ជាច្រើន​បានចាប់ផ្ដើម​លើកយក​បញ្ហា​មួយ​មក​វិភាគ ដែល​បញ្ហា​នោះ​គឺថា តើ​ក្រុមហ៊ុន Nokia អាច​នឹង​ប្រើប្រាស់​ប្រព័ន្ធ​ដំណើរការ​ថ្មី​បន្តទៀត​ទេ នៅពេល​ផុត​កិច្ចព្រមព្រៀង​?…

Instagram ទទួលបាន​វិដេអូ​អាប់ឡូ​តជាង ៥ លាន​ក្នុង​មួយថ្ងៃ​

​យោងតាម​ប្រភព​ព័ត៌មាន​របស់ itwire នៅ​ពេល​ថ្មីៗ​នេះដែរ បានឲ្យដឹងថា បណ្តាញ​ទំនាក់ទំនង​សង្គម Instagram បាន​ទទួល​វីដេអូ​យ៉ាង​ច្រើនសន្ធឹក ជាមួយនឹង​វីដេអូ ជាង ៥ លាន​វីដេអូ ក្នុង​រយៈពេល ២៤ ម៉ោង​។​ ​ព័ត៌មាន​នេះ​ដែរ​ខាង​បណ្តាញ​បច្ចេកវិទ្យា​ព័ត៌មាន CNET បាន​រាយការណ៍​ឲ្យដឹងថា មាន​អ្នកប្រើប្រាស់​នូវ​សេវាកម្ម អាប់​ឡូត​វីដេអូ ដែល​មាន​រយៈពេល…

HTC One អាចនឹងដាក់ Windows Phone 8 វិញនៅក្នុងឆ្នាំនេះ

HTC One អាចនឹងដាក់ Windows Phone 8 វិញនៅក្នុងឆ្នាំនេះ អ្នកគាំទ្រ Windows Phone 8 ទាំងអស់ លោកអ្នក​អាចនឹងទទួលបាននូវរបស់ថ្មីសម្រាប់ការកម្សាន្ត នៅក្នុងឆ្នាំនេះពី HTC One។ ការចេញលក់ HTC One នៅដើមឆ្នាំនេះ…

Vertu ចេញលក់ Ti Colors ក្នុងតម្លៃ $11,700

​សម្រាប់​អ្នកប្រើប្រាស់​ទូរស័ព្ទ​មួយ​ចំនូ​ន​ប្រហែលជា​មិនសូវ​ស្គាល់​នូវ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ Vertu នោះទេ ព្រោះថា​វា​ជា​ក្រុមហ៊ុន​មួយ​ដែល​ផលិត​តែ​ទូរស័ព្ទ​ស៊េរី​ទំនើប និង​លក់​ក្នុងតម្លៃ​ថ្លៃ ហើយ​លក់​មាន​ចំនួន​កំណត់​។​ ​កាលពី​ថ្មីៗ​នេះ ក្រុមហ៊ុន Vertu បានប្រកាស​ចេញលក់​ស្មា​ត​ហ្វូ​ន Vertu Ti Colors ដែល​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ដំណើរ​ការ Android 4.0 លក់​ក្នុងតម្លៃ ១១,៧០០​ដុល្លារ​អាមេរិក ក្នុង​១​គ្រឿង ហើយ​មានតែ…

Samsung បង្ហាញ Tablet ដំបូង​ដែល​អាច​ប្រើ​បាន​ប្រព័ន្ធ​ដំណើរការ​ពីរ​

Samsung ជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ធំជាងគេ ដែល​កាលពី​ថ្មីៗ​នេះ បានប្រកាស​បង្ហាញ Tablet ដំបូង​របស់ខ្លួន​ដែល​អាច​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ដំណើរ​ការ​ពីរ​គឺ Windows 8 និង Android 4.2.2 Jelly Bean​។​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ​នេះ ក្រុមហ៊ុន Samsung បានប្រកាស​នៅក្នុង​វេទិកា​មួយនា​ទីក្រុង​ឡុង​ដ៏ ថា Tablet…

Instagram មាន​មុខងារ​វីដេអូ​ជា​ផ្លូវការ​

​គ្រប់គ្នា​ប្រហែលជា​នៅចាំ​បាន​ថា កាលពី​សប្ដាហ៍​មុន មាន​ព័ត៌មាន​ចចាមអារ៉ាម​មួយ​បាន​និយាយថា បណ្ដាញ​សង្គម​រូបភាព Instagram នឹង​បន្ថែម​មុខងារ​វីដេអូ ដែល​អាច Upload បាន​ក្នុង​រយៈពេល​ខ្លី​។​ ​ដោយឡែក​នៅ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ​នេះ លោក លោក Kevin Systrom ដែលជា​ស្ថាបនិក​បណ្ដាញ​សង្គម Instagram បានប្រកាស​ជា​ផ្លូវការ​ថា ចាប់តាំងពី​ពេលនេះ​តទៅ នៅលើ…